Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត​ស្វាយរៀង នាំយក​អំណោយ​មនុស្សធម៌ ផ្តល់ជូន​ចាស់ជរា​គ្មាន​ទីពឹង ១ គ្រួសារ​នៅ​ស្រុក​រមាស​ហែក​

spot_img

​ខេត្ត​ស្វាយរៀង​ ៖ ​ដើម្បី​ឆ្លើយតប​ទៅនឹង​តម្រូវការ​របស់​ប្រជាពលរដ្ឋ​មាន​ជីវភាព​ខ្វះខាត​ប្រចាំថ្ងៃ នៅ ថ្ងៃ​ពុធ ១៣​កើត ខែ​ចេត្រ ឆ្នាំ​កុរ ឯ​កស័ក ព​.​ស​២៥៦៣ ត្រូវ​នឹង​ថ្ងៃទី ១៧ ខែ មេសា ឆ្នាំ ២០១៩ ក្រុមការងារ សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត​ស្វាយរៀង ដឹកនាំ​ដោយ​លោកស្រី ដួង វណ្ណា អនុប្រធាន​កិត្តយ​ស​សាខា បាន​នាំយក​អំណោយ​មនុស្សធម៌​របស់​សាខា ទៅសួរសុខទុក្ខ និង​ផ្តល់​អំណោយ​ដល់ លោកយាយ ប៉ែន ផាន ហៅ​យាយ​ពុយ អាយុ ៨១ ឆ្នាំ នៅ​ភូមិ​តា​ភ ឃុំ​ច​ន្ត្រី ស្រុក​រមាស​ហែក ស្ថានភាព​គ្រួសារ រស់នៅ​ម្នាក់ឯង​មិន​ដែល​មាន​បី្ត គ្មាន​បងប្អូន​ទេ​មានតែ​ព្រះគ្រូ​ចៅអធិការ​វត្ត​ច​ន្ត្រី ញាតិ​ជិតខាង និង​អាជ្ញាធរ​ជួយ​ថែរក្សា និង​ទំនុ​កបំ​រ៉ុង ពីមុន​មាន​ជីវភាព​រស់នៅ​សមរម្យ​តែ​មកដល់​បច្ចុប្បន្ន​វ័យ​កាន់តែ​ចាស់​ពេលខ្លះ​វង្វេង​ដើរ​ចោលផ្ទះ​បាន​ព្រះសង្ឃ និង អ្នកជិតខាង​ជួយ​យកមក​ផ្ទះ​វិញ​តែ​នៅពេលនេះ​មាន​ជីវភាព​លំបាក ។

ក្នុងឱកាស​នោះ លោកស្រី ដួង វណ្ណា បាន​នាំមក​នូវ​ការ​ផ្តាំផ្ញើ​សាកសួរ​សុខ​ទូក្ខពី​សំណាក់​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន​សែន ប្រធាន​កាកបាទក្រហមកម្ពុជា ដែល​ជា​និច្ច​ជា​កាល​សម្តេច​តែងតែ​គិតគូ​ពី​សុខទុក្ខ​របស់ ប្រជាពលរដ្ឋ​គ្រប់​ពេលវេលា ពិសេស​ចាស់ជរា​គ្មាន​ទីពឹង ជនពិការ កុមារកំព្រា អ្នករស់នៅ​ជាមួយ​មេរោគ​អេដស៍​ជាដើម ។ លោកស្រី​បាន​បញ្ជាក់ថា ជា​ការពិត​ណាស់​អំណោយ​មនុស្សធម៌​នៅ​ថ្ងៃនេះ គឺ​មាន​ចំនួន​តិចតួច ពិតមែន​មិន​អាច​បំពេញ​តាម​តម្រូវការ​របស់​បងប្អូន​បាន​យូរអង្វែង​នោះទេ ប៉ុន្តែ​ក៏​ជា​ចំណែក​មួយ​សម្រាប់​ជួយ​ដោះស្រាយ និង​ទ្រទ្រង់​ជីវភាព​របស់​បងប្អូន​បាន​មួយកម្រិត និង​ជា​ការលើកទឹកចិត្ត​គ្រួសារ​បងប្អូន​រងគ្រោះ ក្រីក្រ​គ្មាន​ទីពឹង ចាស់ជរា និង​មាន​ជំងឺ​ប្រចាំកាយ ឲ្យមាន​កម្លាំងចិត្ត​ឡើងវិញ កុំឲ្យ​តក់​ស្លត់​នូវ​អ្វី​ដែល​បាន​កើតឡើង ហើយ​ប្ដូរ​មក​វិញ​នូវ​ការខិតខំ​ប្រឹងប្រែង ពុះពារ តស៊ូ​គ្រប់​ឧបសគ្គ តទៅទៀត ។

​លោកស្រី​ក៍បាន​ផ្តាំផ្ញើ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់ សូម​ថែរក្សា​សុខភាព មាន​អនាម័យ​ល្អ​ក្នុង​ការរស់នៅ បិទ​ទូរទស្សន៍ ទូរស័ព្ទ ពេល​មាន​ភ្លៀង​ផ្គរ មើលថែទាំ​កូនចៅ​កុំ​ឱ្យ​លេង​ទឹក ប្រុងប្រយ័ត្ន​អគ្គីភ័យ និង​ជា​ពិសេស​ត្រូវ​ណែនាំ​កូនចៅ​ឲ្យ​គោរព​ច្បាប់​ចរាចរណ៍ និង​ចៀស​ឱ្យ​ឆ្ងាយ​ពី​គ្រឿងញៀន ។ អំណោយ​បាន​ផ្តល់ជូន មាន អង្ករ ៥០ គ​ក្រ កៅស៊ូ​តង់ ១ ធុង​ទឹក​ជ័រ ១ មី ១ កេស ត្រីខ ១០ កំប៉ុង ទឹកស៊ីអ៊ីវ ៦ ដប កន្ទេល​បត់ ១ ឃី​ត ១ កញ្ចប់ (​ភួយ មុង សារុង ក្រមា​) និង​ថវិកា ៥០០,០០០ រៀល ។ ហើយ​អំណោយ​ទាំងនេះ​លោកស្រី​បាន​ឯកភាព​ឲ្យ​ផ្ញើទុក​នៅ​វត្ត​ច​ន្ត្រី ដើម្បី​ងាយស្រួល​ដល់​យាយជី​ចំអិន​យក​ទៅ​ឲ្យ​គាត់ ។​ឧបត្ថម្ភ​ដល់​អ្នកជិតខាង ២ នាក់ ដែល​ជួយ​ថែរក្សា​គាត់​ថវិកា ១០០,០០០ រៀល ក្នុងឱកាស​នោះ​ដែរ​លោកស្រី​និង​សហការី​បាន​ឧបត្ថម្ភ​ថវិកា ៣២០,០០០ រៀល ដល់​សមាគមន៍​ជួយ​ជន​ក្រីក្រ​ពេល​មាន​ជម្ងឺ និង​បាន​ប្រគេន បច្ច័យ ទេយ្យទាន​ដល់​ព្រ​សង្ឃ​នៅ​វត្ត​ច​ន្ត្រី​ក្នុង​ថ្ងៃ​ឆ្លង​បុណ្យចូលឆ្នាំ​ថ្មី​នេះ​ដែរ ៕ ដោយ ៖​វ៉ៃកូ​

spot_img
×