Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឧត្តម​ក្រុមប្រឹក្សា​ពិគ្រោះ​និង​ផ្ដល់យោបល់ មិន​មាន​ជាប់​ពាក់ព័ន្ធ​នឹង​ទង្វើ​ជាប់ពិរុទ្ធ​របស់​អតីត​ប្រធាន​និង​អតីត​អនុប្រធាន​គណបក្ស​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​នោះទេ​

spot_img

​ភ្នំពេញ ​៖ ពាក់ព័ន្ធ​ករណី​លោកស្រី សុខ​រ័ត្ន សុវណ្ណ​ប​ច្ចៈសីលា និង​សហការី ​ជាប់​ពាក់ព័ន្ធ​នឹង​បទល្មើស​នៅ​ខេត្ត​ព្រះវិហារ​នោះ នៅ​ថ្ងៃ​ទី 19 ខែ​មេសា​នេះ​បាន​ចេញ​សេចក្តីប្រកាស​ព័ត៌មាន​ស្ដីពី​សេចក្តី ថ្លៃថ្នូរ​នៃ​ការគោរព​ច្បាប់​របស់​ស្ថាប័ន​ឧត្តម​ក្រុមប្រឹក្សា​ពិគ្រោះ​និង​ផ្ដល់យោបល់​ដោយមិន​មាន​ជាប់​ពាក់ព័ន្ធ​នឹង​ទង្វើ​ជាប់ពិរុទ្ធ​របស់​អតីត​ប្រធាន​និង​អតីត​អនុប្រធាន​គណបក្ស​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​នោះទេ​។​

​ទង្វើ​ជាប់ពិរុទ្ធ​របស់​អតីត​ប្រធាន​លោកស្រី​សុខ​រ័ត្ន​សុវណ្ណ​ប​ច្ចៈ សីលា​និង​អតីត​អនុប្រធាន​លោក​ច័ន្ទ ភាព នៃ​គណបក្ស​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​នៅ​ខេត្ត​ព្រះវិហារ​គឺជា​ការប្រព្រឹត្ត​រប​ស់បុ​គ្គល​សុទ្ធសាធ ដោយ​ពុំ​មាន​ជាប់​ពាក់ព័ន្ធ​នឹង​ការបំពេញ​ភារកិច្ច ក្នុងនាម​ជា​សមាជិក​ឧត្តម​ក្រុមប្រឹក្សាពិគ្រោះ​និង ផ្តល់យោបល់ សោះឡើយ ពី​ព្រោះ​អ្នក​ទាំង​ពីរ​បាន​បាត់បង់​នូវ​សិទ្ធិ​ចុះ​បំពេញ​បេសកកម្ម​ក្នុង​នាម​ជា​សមាជិក​ឧត្តម​ក្រុមប្រឹក្សាទី​គ្រោះ​និង​ផ្ដល់​យោបល់​តាំងពី​ខែ​ធ្នូ​ឆ្នាំ 2018 ស្អែក​លើ​លិខិត​របស់​ប្រធាន​ថ្មី​នៃ​គណបក្ស​សម័យ​ក្នុង​កម្មវត្ថុ​ស្នើ​សុំ​បញ្ចប​មុខតំណែង និង​ផ្អាក​សកម្មភាព​នៃ​សមាសភាព​ចាស់​ក្នុង​ឧត្តម​ក្រុមប្រឹក្សា​ពិគ្រោះ​និង​ផ្ដល់យោបល់​។ ដោយ​គោរព​ឆន្ទៈ​ស្វ័យ​សម្រេច និង​អធិបតេយ្យភាព​របស់​គ​ណ​បក្ស​សាមី លេខាធិការដ្ឋាន​ឧត្តម​ក្រុមប្រឹក្សា ពិគ្រោះ​និង​ផ្ដល់យោបល់ បាន​ឈប់​ចេញ​លិខិត​បេសកកម្ម​ឲ្យ​សមាសភាព​ចាស់​នៃ​គណបក្ស​នេះ​ចាប់​តាំងពី​ពេលនោះ​មក​ម្ល៉េះ​។ ជាក់ស្ដែង​សមាសភាព​ចាស់​ក៏បាន​បាត់បង់​ការចូលរួម​ប្រជុំ​ឧត្តម​ក្រុមប្រឹក្សា​ពិគ្រោះ​និង​ផ្ដល់យោបល់​ដោយ​ខ្លួនឯង​ផង​ដែរ​។ ដោយឡែក​ប្រធាន​និង​អនុប្រធាន​ទើប​ជាប់​ឆ្នោត​ថ្មី​របស់​គណបក្ស​នេះ​បាន​មក​ចូលរួម​ក្នុងនាម​ជា​អ្នកសង្កេតការណ៍​រាំ​មាន​ការតែងតាំង​ជា​សមាជិក​ពេញសិទ្ធិ​ជា​ផ្លូវការ​។

សូម​បញ្ជាក់​ជូន​សាធារណៈជន​ឲ្យបាន​ជ្រាបថា គណបក្ស​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​បាន​ធ្វើ​សមាជ​កាលពី​ថ្ងៃ​ទី 20 ខែ​កញ្ញា​ឆ្នាំ 2018 ដោយ​ផ្លាស់ប្ដូរ​ឈ្មោះ​មក​ជា​គណបក្ស​នគរ​ប្រជាធិបតេយ្យ និង​បាន​បោះឆ្នោត​ជ្រើសតាំង​ក្បាលម៉ាស៊ីន​ដឹកនាំ​ថ្មី​ដែល​ក្នុង​នោះ​លោកស្រី​សុខ​រ័ត្ន​សុវណ្ណ​ប​ច្ចៈសីលា និង​លោក​ច័ន្ទ ភាព លែង​ជា​ប្រធាន​និង​អនុប្រធាន​គណបក្ស​នេះ​ក្នុង​អាណត្តិ​ថ្មី​តទៅទៀត​ហើយ​។ ទាំង​សមាជ​គណបក្ស ទាំង​ការផ្លាស់ប្ដូរ​ថ្មី​នេះ​ ​ត្រូវបាន​ក្រសួង​មហាផ្ទៃ​ទទួលស្គាល់​ជា​ផ្លូវការ​ស្អែក​លើ​ច្បាប់​ស្តីពី​គណបក្សនយោបាយ​។​

​សេចក្តី ថ្លៃថ្នូរ​និង​ជំនឿ​ទុកចិត្ត​របស់​ប្រជាពលរដ្ឋ​ល​ការបំពេញភារកិច្ច របស់​ឧត្តម​ក្រុមប្រឹក្សាពិគ្រោះ​និង​ផ្ដល់យោបល់ គឺ​ដោយ​សារតែ​ស្ថាប័ន​ថ្មី​នេះ ឈរ​លើ​សតិសម្បជញ្ញៈ​ផ្អែកលើ​ការពិត ដោយ​ប្រកាន់ខ្ជាប់​នូវ​ការគោរព​អនុវត្ត ព្រះរាជក្រឹត្យ​ស្ដីពី​ការរៀបចំ​និង​ការប្រព្រឹត្តទៅ​នៃ​ឧត្តម​ក្រុមប្រឹក្សាពិគ្រោះ​និង​ផ្ដល់យោបល់ ព្រមទាំង​ការគោរព​ច្បាប់​ទាំងឡាយ​របស់​ប្រទេស​ ៕​ ​ដោយ ​៖​ កូឡាប

 

spot_img
×