Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

Amazon នឹង​ឈប់​លក់​ទំនិញ​ចិន​ទៀតហើយ នៅក្នុង​ប្រទេស​ចិន​

spot_img

​ក្រុមហ៊ុន​លក់ទំនិញ​អន​ឡា​ញ Amazon នឹង​ធ្វើ​ការដកខ្លួន​ចេញពី​ការលក់ទំនិញ​ក្នុងប្រទេស​ចិន ដែល​ជា​ទីផ្សារ​ដ៏​ធំ​បំផុត​ក្នុង​ពិភពលោក​។​

Amazon នឹង​ធ្វើ​ការបិទ​ទីផ្សារ​របស់​ខ្លួន​នៅក្នុង​ប្រទេស​ចិន​ក្នុង​រយៈពេល​ប៉ុន្មាន​ខែ​ខាងមុខនេះ ដូច្នេះ​មានន័យថា អតិថិជន​របស់ Amazon នឹង​មិន​អាច​ទិញ​ទំនិញ​ពី​អ្នកលក់​ចិន​បាន​ទៀត​ទេ​។​

Amazon មិន​បាន​ពន្យល់​ពី​មូលហេតុ​នៃ​បញ្ឍប់​នោះទេ ដោយ​គ្រាន់តែ​បញ្ជាក់ថា ខ្លួន​នឹង​ធ្វើការ​ផ្តោតលើ​ការលក់ទំនិញ​ដែល​មាន​ការដឹកជញ្ជូន​ពី​ប្រទេស​ផ្សេងៗ​ទៅ កាន់​ប្រទេស​ចិន​។​

​ក្រុមហ៊ុន​បញ្ជាក់​នៅក្នុង​សេចក្តីប្រកាស​របស់​ខ្លួន​ថា “​ពួក​យើង​សូម​ជូនដំណឹង​ដល់​អ្នក​លក់​ថា ពួក​យើង​នឹង​មិន​ធ្វើ​ប្រតិបត្តិការ​ទីផ្សារ​នៅ​លើ Amazon.cn ទៀត​ទេ ហើយ​ពួក​យើង​នឹង​មិន​ផ្តល់​សេរ​វា​លក់​នៅលើ Amazon.cn ទៀត​ទេ​ចាប់ពី​ថ្ងៃ​ទី ១៨ ខែតុលា​”​។

​សូមបញ្ជាក់​ថា Amazon បាន​ចូល​ទៅ​កាន់​ទីផ្សារ​ចិន​ដំបូង​កាលពី ១៥​ឆ្នាំមុន ប៉ុន្តែ​ខ្លួន​បាន​ប្រឈម​នឹង​ការប្រកួតប្រជែង​យ៉ាង​ខ្លាំង​ជាមួយ​នឹង​ក្រុមហ៊ុន​ក្នុងស្រុក​របស់​ចិន​ន​។ បើ​តាម​ការស្រាវជ្រាវ​បានឲ្យដឹងថា ទីផ្សារ​របស់ Amazon នៅក្នុង​ប្រទេស​ចិន​គឺ​តូច​ខ្លាំងណាស់ ប្រសិន​ប្រៀបធៀប​ទៅ​នឹង​ទីផ្សារ​របស់​ក្រុមហ៊ុន​ចិន​ផ្សេងៗ​។​

​ទីផ្សារ​លក់រាយ​អន​ឡាញ​នៅក្នុង​ប្រទេស​ចិន​គឺ​ធំ​សម្បើម​ខ្លាំងណាស់ ដោយ​មាន​ការទិញ​រហូត​ដល់ ២​លាន​លាន​ដុល្លា​ជា​រៀងរាល់ឆ្នាំ​។​

​ទីផ្សារ​លក់​អន​ឡាញ​របស់​ចិន​ត្រូវបាន​ក្តោប​ក្តាប់​ដោយ​ក្រុមហ៊ុន Alibaba ដែល​មាន​ប្រមាណ​លើស​ពាក់កណ្តាល​នៃ​ការលក់​ទាំងអស់​៕

​អត្ថបទ​ប្រែ​សម្រួល​ដោយ​៖ សុភ័​ក្រ​
​ប្រភព​៖ CNN​

spot_img
×