Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

គណៈប្រតិភូ អា​រ៉ាប៊ីសាអូឌីត សម្រេច​បង្កើត​កញ្ចប់​មូលនិធិ​មនុស្សធម៌ ដើម្បី​គាំពារ​សហគមន៍​ខ្មែរ​-​ឥស្លាម កាត់បន្ថយ​ភាពក្រីក្រ

spot_img

​ភ្នំពេញ ៖ គណៈប្រតិភូ​មជ្ឈមណ្ឌល​ហា​ឡាល់​ពិភពលោក របស់​អា​រ៉ា​បី​សា​អូឌីត ដឹកនាំ​ដោយ​លោក Saad Alleyhani ជា​ប្រធាន ក្នុង​ដំណើ​ទស្សនកិច្ច​នៅ​កម្ពុជា បាន​សម្រេចចិត្ដ ចុះ​កិច្ចព្រមព្រាង​បន្ទាន់​មួយ​ដោយ​ពុំ​មាន​ការ​ព្រាងទុក ជាមួយ​គណៈ​ដឹកនាំ​ជាន់ខ្ពស់​នៃ​សាសនា​ឥស្លាម​កម្ពុជា​លោក​សុះ កំ​រ៉ី ជា​ចាងហ្វាង ស្តីពី​ការ សម្រេច​បង្កើត​កញ្ចប់​មូលនិធិ​មនុស្សធម៌​របស់​ខ្លួន ដើម្បី​ធ្វើ​ការគៀងគរ​ជំនួយ​សប្បុរសធម៌​សម្រាប់​ជួយ​គាំពារ​កិច្ចការ​អភិវឌ្ឍ គ្រប់​វិស័យ​ជូន​សហគមន៍​ខ្មែរ​ឥស្លាម តាមរយៈ​គណៈ​ដឹកនាំ​ជាន់ខ្ពស់​នៃ​សាសនា​ឥស្លាម​កម្ពុជា​។ ពិធី​ចុះហត្ថលេខា​នេះ ធ្វើឡើង​កាលពី​រសៀល ថ្ងៃទី ២២ ធ្នូ ឆ្នាំ​២០១៧ នៅ​ស្នាក់ការ​កណ្ដាល​ចាងហ្វាង គណៈ ដឹកនាំ​ជាន់ខ្ពស់ នៃ​សាសនា​ឥស្លាម​កម្ពុជា​ភ្នំពេញ ។

​លោក Saad Alleyhani បានបញ្ជាក់​ថា​៖ ពិធី​ចុះហត្ថលេខា​លើក​កិច្ចព្រមព្រៀង បង្កើត​មូលនិធិ​មនុស្សធម៌ នេះ បន្ទាប់​ពី​គណៈប្រតិភូ យើង​បាន​សិក្សា​ស្វែងយល់​ពី​ស្ថានភាព​តម្រូវការ​ជាក់ស្តែង​របស់​សហគមន៍​ខ្មែរ​ឥស្លាម ដែល​ធ្វើអោយ​ភាគី​អា​រ៉ា​បី​សា​អូឌីត ចាប់អារម្មណ៍​ជា​ខ្លាំង ហើយ​សម្រេច​ចិត្ត​ភ្លាមៗ ឆ្លើយតប​នឹង​សំណូមពរ​របស់​ភាគី​មេដឹកនាំ​ជាន់ខ្ពស់​នៃ​សាសនា​ឥស្លាម​កម្ពុជា​។

​លោក Saad Alleyhani បាន​លើកឡើង​ថា​៖ សុខទុក្ខ​របស់​សាសនិក​ឥស្លាម​នៅ​កម្ពុជា ក៏ដូចជា​នៅ​លើ​ពិភព លោក ក៏​ជា​សុខទុក្ខ​របស់​អា​រ៉ាប៊ីសាអូឌីត​ដែរ ព្រោះ​ដើម កំណើត​សាសនា​ឥស្លាម​ដែល​បរិ​សុទ្ឋ​គឺ​មាន​ប្រភព ចេញពី​ប្រទេស​នេះ ហេតុនេះ យើង​នឹង​ព្យាយាម​គ្រប់​មធ្យោបាយ ដើម្បី​ចូលរួម​លើកស្ទួយ​ភាព​កង្វះខាត​ណាមួយ​ដែល​សហគមន៍​ខ្មែរ​ឥស្លាម តម្រូវការ​ចាំបាច់ ដើម្បី​លើកស្ទួយ​កម្រិតជីវភាព​រស់នៅ និង ការអភិវឌ្ឍ ជូន​សហគមន៍ និង​សង្គម​ជាតិ​កម្ពុជា​ទាំងមូល​។ លោក​បន្តថា​៖ ជា​ជំហាន​ចាប់ផ្តើម បន្ទាប់​ពី​បង្កើត​មូលនិធិ​ខាងលើ គឺ​មជ្ឈមណ្ឌល​ហា​ឡាល់ ពិភពលោក នឹង​ផ្តើម​ការផ្សព្វផ្សាយ​រៃអង្គាស​ពី សមាជិក​មជ្ឈមណ្ឌល​តា​ម​ប្រព័ន្ឋ​ទំនាក់ទំនង​សង្គម និង​បន្ត​ផ្សព្វផ្សាយ​ទៅ​ដល់​សប្បុរសជន​ជាតិ​អារ៉ាប់ និង​អន្តរជាតិ ដែល​ជា​ភាគី​ដៃគូ​ហា​ឡាល់ របស់ខ្លួន ទាំង​ស្ថាប័ន​រដ្ឋ ឯកជន និង​អង្គការ​សប្បុរស​ជន​នានា ជាដើម​។

​លោក សុះ កំ​រ៉ី បានបញ្ជាក់​ថា​៖ ពិធី​ចុះហត្ថលេខា ខា ស្ដី​ពី​បង្កើត​មូលនិធិ​មនុស្ស​ធ​ម៏ សម្រាប់​សហគមន៍​ឥស្លាម​នៅ​កម្ពុជា តាមរយៈ​មជ្ឈមណ្ឌល​ហា​ឡាល់​ពិភពលោក នេះ​ពិតជា​បាន​យកចិត្ដទុដាក់ របស់​ប្រជាជន នៃ​ប្រទេស​អា​រ៉ាប៊ីសាអូឌីត ក៏ដូចជា​រាជរដ្ឋាភិបាល​អា​រ៉ាប៊ីសាអូឌីត មកលើ​សុខទុក្ខ​របស់​សហគម​ន៍​ខ្មែរឥស្លាម ផងដែរ ។ លោក បន្ដថា​៖ នេះ​មិនមែន​ជា​លើក​ទី​មួយ​ទេ ដែល​ភាគី សប្បុរសជន​អា​រ៉ាប៊ីសាអូឌីត ទាំង​ស្ថាប័ន​រាជរដ្ឋាភិបាល អង្គការ​សមាគម និង​ក្រុមហ៊ុន​ឯកជន តែងតែ​ង​បាន​ផ្តល់​ជំនួយ​មនុស្សធម៌​លើ​គ្រប់​វិស័យ​ដល់​សហគមន៍​នៅ​កម្ពុជា ជាក់ស្តែង រួមមាន ការឧបត្ថម្ភ​រ៉ាប់រង​ដល់​ថ្នាក់ដឹកនាំ​សាសនា ឥស្លាម​នៅ​កម្ពុជា ពី​៣០​ទៅ​៤០​នាក់​រៀងរាល់ឆ្នាំ ក្នុងនាម​ជា​ភ្ញៀវ​កិត្តិយស​របស់​ព្រះមហាក្សត្រ​អា​រ៉ាប៊ីសាអូឌីត ដើម្បី​ទៅ​បំពេញ​ធម្ម​យាត្រា​ហា​ជ្ជ​នៅ​ទឹកដី​ម៉ាកះ ប្រទេស​អា​រ៉ាប៊ីសាអូឌីត ការផ្តល់​ជំនួយ​មនុស្ស​ធម៌​លើ​ផ្នែក​អប់រំ ដូចជា​ផ្តល់​អាហារ​រូបករណ៍​ដល់​និស្សិត​កម្ពុជា​ទៅ​សិក្សា​នៅ​អា​រ៉ា​បី​សា​អូឌីត និង​សិក្សា​ក្នុងស្រុក កសាង​មជ្ឈមណ្ឌល​អប់រំ សាលា រៀន និង​ជំនួយ​សង្គ្រោះ​បន្ទាន់​ផ្សេងៗ ជាដើម ៕ ដោយ​៖​បញ្ញា​ស័ក្តិ​

 

spot_img
×