Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ចាប់​កូន​តិរច្ឆាន ដែល​កាប់​ឪពុក​ស្លាប់ គ្រាន់​តែ​រឿង​ឪពុក​ដើរ​ជាន់​បែក​ទូរស័ព្ទ​

spot_img

​ព្រៃវែង ៖ កូន​តិរច្ឆាន ខឹង​ឪពុក ដើរ​ជាន់​លើ​ទូរស័ព្ទ​បែក ទាញ​ពូថៅ​កាប់​ឪពុក​ស្លាប់​ក្នុង​ថ្លុកឈាម​យ៉ាង​អាណោច​អាធ៌​ម​។ ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​22​និង​15​នទី​យប់​ថ្ងៃទី​18​ខែ​មេសា​ឆ្នាំ​2019​នៅ​ចំណុច​ផ្ទះ​ជនរងគ្រោះ​ភូមិ​ព្រៃ​រូង ឃុំ​ដំរី​ពួន ស្រុក​ស្វាយ​អន្ទរ ខេត្ត​ព្រៃវែង​។

សមត្ថកិច្ច​នគរបាល​បានអោយដឹងថា ជនរងគ្រោះ​ឈ្មោះ​ឡេង សៅ អាយុ​50​ឆ្នាំ មាន​ទីលំនៅ​ភូមិ ឃុំ​ខាងលើ ត្រូវ​កូនប្រុស​បង្កើត​ឈ្មោះ​ឡេង ហន អាយុ​23​ឆ្នាំ ទាញ​ពូថៅ​កាប់​ដាច់​ជា​ច្រើន​កន្លែង​បណ្តាលអោយ​ស្លាប់​ក្នុង​ថ្លុកឈាម​។

​នៅ​យប់កើតហេតុ ឪពុក និង​កូន​បាន​ទិញ​ស្រា​មក​ផឹក​ជុំគ្នា បន្ទាប់​ពី​ផឹក​ស្រវឹង កូន​ក៍​លើក​បើក​កកាយ រឿង​ឪពុក​ធ្លាប់ ធ្វើបាប​ប្រពន្ឋ​កូន​របស់ខ្លួន ក៍​ក្លាយជា​ជំលោះ​ពាក្យសំដី ក៍​ទាញ​យក​ពូថៅ​កាប់​ឪពុក​ចំនួន​៦​ពូថៅ បណ្ដាលឲ្យ​ដេក​ស្លាប់​ភ្លាមៗ​នៅ​ខាងក្រោយ​​ផ្ទះ​យ៉ាង​អាណោចអាធ័ម​។​

មន្ត្រី​នគរបាល​មូលដ្ឋាន​បានឲ្យដឹងថា បន្ទាប់ពី​ទទួលបាន​សេចក្តីរាយការណ៍​ពី​ប្រជា​ពលរ​ដ្ធ​ថា មាន​ករណី​ឃាតកម្ម កូន​កាប់​ឪពុក​ស្លាប់​នោះ​។ កម្លាំង​នគរបាល​ជាច្រើន​នាក់ សហការ​ជាមួយ​កម្លាំង​ប្រជា​ការពារ​ភូមិ​ចុះទៅពិនិត្យ​ដល់​កន្លែងកើតហេតុ​។ ស្រាប់តែ​ពេល​ទៅដល់ ឃើញ​ជន​រងគ្រោះ​ដេក​ស្លាប់​ក្នង​ថ្លុកឈាម​ខាងក្រោយ​ផ្ទះ​ប្រហែល​4​ម៉ែត្រ​។ រីឯ​ជនសង្ស័យ​ជា​កូន​រត់​ឡើង​ទៅលើផ្ទះ ថែម​ទាំង​ទាញ​កាំបិត​បម្រុង​គប់​មក​លើ សមត្ថកិច្ច ហើយ​​ត្រូវ​កងកម្លាំង​ម្នាក់​ចំ​ក្បាល​បែក​ដេរ​អស់​3​ថ្នេរ ។​

​ក្រោយ​កើតហេតុ កម្លាំង​នគរបាល​ស្រុក​ស្វាយ​អន្ទរ សហការ​ជាមួយ​នគរបាល​ប៉ុស្តិ៍ ធ្វើការ ឡោមព័ទ្ឋ ជនសង្ស័យ​រហូតដល់​ម៉ោង​៤ ៖៣៥​នាទី​ទៀបភ្លឺ​កាលពី​ថ្ងៃ​ទី​១៩ ខែ​មេសា ឆ្នាំ​២០១៩​នេះ ទើប​កម្លាំង​សមត្ថកិច្ច​ចុះ​ចាប់​បាន​ជនដៃដល់​យក​មក​ផ្ដន្ទាទោស​តាមច្បាប់​ ៕​ ដោយ ​៖​ បញ្ញា​ស័ក្តិ

spot_img
×