Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ករណី​ហិង្សា កើតឡើង​នៅ​ផ្លូវជាតិ​លេខ​៤ ស្ថិតនៅក្នុង​ខេត្ត​ព្រះសីហនុ សមត្ថកិច្ច​ចាប់ខ្លួន​ក្រុម​ជន​អនាធិបតេយ្យ​ 6 នាក់​

spot_img

​ព្រះសីហនុ ​៖ ស្នងការ​នគរបាល​ខេត្ត​ព្រះសីហនុ លោក​ឧត្តមសេនីយ៍ទោ ជួន ណា​រិន្ទ បាន ប្រាប់​បណ្ដាញ​ព័ត៌មាន ក្នុងស្រុក​ឲ្យដឹង​នៅ​ព្រឹក​ថ្ងៃ​ទី​១៩ ខែ​មេសា ឆ្នាំ​២០១៩​ថា នៅពេល​នេះ​កម្លាំង​នគរបាល​របស់​លោក បាន​ចាប់​ខ្លូន​មនុស្ស​៦​នាក់ ដែល​បាន​ដឹកនាំ​និង​ចូលរួម​ប្រើ​ហិង្សា​ទៅ​លើ​មន្ដ្រីនគរបាល និង​ប្រជា​ការពារ នៅពេល​ដែល​កងកម្លាំង​បាន​ចុះ​ទៅ​អន្ដរាគមន៍ ឲ្យ​ពួកគេ​បើក​ផ្លូវជាតិ​លេខ​៤​ឡើងវិញ ដោយ​ពួក​គាត់​យក​ដុំថ្ម និង​មែកឈើ​ទៅ​ដាក់​បិទ​ផ្លូវ​ជាតិ​បង្ក​ឲ្យ​កកស្ទះ​ចរាចរណ៍​ប្រហែល​១​ម៉ោង នៅ​ព្រឹក​ថ្ងៃទី​១៩ ខែ​មេសា ឆ្នាំ​២០១៩​នេះ​។​

​ការចាប់ខ្លួន​មនុស្ស​ទាំង​៦​នាក់​នេះ​ធ្វើឡើង​នៅ​ព្រឹក​ថ្ងៃ​សុក្រ​នេះ ខណៈ​ឃាត់ខ្លួន​២​នាក់​កាលពី​ម្សិលមិញ សរុប​រហូតដល់​ពេល​នេះ​ឃាត់​ខ្លួន​ចំនួន​៨​នាក់​ហើយ លោក​ឧត្តមសេនីយ៍​ស្នងការ​បាន​ចាត់ទុកថា គឺជា​បទល្មើស​ព្រហ្មទណ្ឌ​ដែល​មិន​អាច​លើកលែងឲ្យ​បាន នឹង​ចាត់វិធានការ​តាម​ផ្លូវ​ច្បាប់​តែ​ម្ដង​។​

​លោក​ឧត្តមសេនីយ៍ទោ ជួន ណា​រិន្ទ បាន​បញ្ជាក់​យ៉ាង​ដូច្នេះ​ថា ពេល​ដែល​កម្លាំង​របស់​យើង និង​ប្រជា​ការពារ​ចុះ​ទៅ​សម្របសម្រួល និង​រើស​ដុំថ្ម​ចេញពី​ផ្លូវជាតិ​ស្រាប់តែ ប្រជាពលរដ្ឋ​ទាំងនោះ បាន​គប់​ដុំ​ថ្ម​ទៅលើ​ពួក​គេ​បណ្ដាល​ឲ្យ​មន្ដ្រីនគរបា​ល​របស់​យើង​៤​នាក់ និង​ប្រជា​ការពារ​២​នាក់ រងរបួស​បែកក្បាល ហើយ​រថយន្ដ​៣​គ្រឿង បាន​រង​ការខូចខាត​ផងដែរ​។​

​សូមបញ្ជាក់​ថា​នេះ​ជា​ថ្ងៃ​ទី​២​ហើយ ដែល​ប្រជាពលរដ្ឋ​ទាំងនោះ​បាន​នាំគ្នា​បិទ​ផ្លូវ​ជាតិ​លេខ​៤ ដោយសារ​ខឹង​អាជ្ញាធរ​ចុះទៅ​រុះរើ​ខ្ទម និង​សំណង់​អនាធិបតេយ្យ​ខុសច្បាប់​របស់​ពួកគាត់ នៅ​ឃុំ​បិត​ត្រាំ​ង ស្រុក​ព្រៃនប់​ខេត្ត​ព្រះសីហនុ​ដែល​សង់​លើដី​មាន​ម្ចាស់​កម្មសិទ្ធិ​ពិតប្រាកដ កាល​ពី​ម្សិលមិញ​ជាង​៦០០​ខ្នង​៕​ ដោយ​ ៖ ​ស្រីនាថ​

spot_img
×