ឆ្នាំជូត ៖ ថ្ងៃនេះមានរឿងមិនល្អកើតឡើង ។ ដោយសារភាពឆេវឆាវអ្នកអាចទទួលលទ្ធផលអាក្រក់នាំឲ្យបាត់បង់ទាំងកិត្តិយសរបស់ខ្លួន ។ ក្នុងរឿងមនោសញ្ចេតនា អ្នកគួររក្សាភាពទន់ភ្លន់ ភាពរឹងរូសកាន់តែបន្ថែមការបែកបាក់ ។ ប្តីប្រពន្ធមានទំនាស់នឹងគ្នាដោយសារតែរឿងមិនសមហេតុផល ។ ប៉ុន្តែទោះបីស្មារតីនឹងនរ អ្នកក៏មិនឲ្យវាឥទ្ធិពលដល់ការងារ ដោយនៅរក្សាបានភាពភ្លឺស្វាងក្នុងការសម្រេចចិត្តអ្វីមួយ ។
បុព្វហេតុ ៤ ពិន្ទុ ។ លាភ ៤ ពិន្ទុ ។ សុខភាព ៤ ពិន្ទុ ។ មនោសញ្ចេតនា ៣ ពិន្ទុ ។ លេខសំណាង ២,៨ ពិន្ទុ ។ ម៉ោងល្អ ១១ ដល់ ១៣ ។ ពណ៌សំណាង ត្នោត ទឹកក្រូច ។ ឆ្នាំអាណាសា រកា , ម្សាញ់ ៕
ឆ្នាំឆ្លូវ ៖ ថ្ងៃនេះពុំមែនជាថ្ងៃល្អរបស់អ្នក ការងារជួបឧបគ្គដោយសារមានជនមានចេតនារារាំងមិនឲ្យអ្នកឈានដល់ជោគជ័យ ។ ភាពច្រណែនឈ្នានីសបានបង្កើតជាសត្រូវ ដូច្នេះអ្នកត្រូវភ្លឺស្វាងដើម្បីប្រឈមនឹងល្បិចកលរបស់គេ ។ រឿងមនោសញ្ចេតនាក៏ពុំបានប្រសើរ ។ គូស្នេហ៍ទាំងឡាយច្រើនខ្វែងគំនិតគ្នា និងពុំមានភាពអត់ធ្មត់ចំពោះគ្នា ។ អ្នកនៅលីវក៏ពុំទាន់រកឃើញមនុស្សសក្តិសមនឹងខ្លួន ។
បុព្វហេតុ ៣ ពិន្ទុ ។ លាភ ៤ ពិន្ទុ ។ សុខភាព ៤ ពិន្ទុ ។ មនោសញ្ចេតនា ៣ ពិន្ទុ ។ លេខសំណាង ២,៧ ពិន្ទុ ។ ម៉ោងល្អ ៥ ដល់ ៧ ។ ពណ៌សំណាង លឿង , ស្វាយ ។ ឆ្នាំអាណាសា ថោះ , ចរ ៕
ឆ្នាំខាល ៖ ថ្ងៃនេះសមស្របសម្រាប់អ្នកបង្ហាញមនោសញ្ចេតនាចំពោះមនុស្សដែលខ្លួនពេញចិត្ត ។ ចំណែកអ្នកមានគូហើយនោះកុំភ្លេចកម្តៅមនោសញ្ចេតនារបស់ខ្លួនដោយឥរិយាបថយកចិត្តទុកដាក់ផ្អែមល្ហែមចំពោះគូស្នេហ៍ ។ ក្នុងការងារត្រូវប្រយ័ត្នឲ្យបានច្រើន នេះជាដំណាក់កាលរំញោច ដោយគ្រាន់តែមានកំហុសបន្តិចក៏អាចបង្កផលវិបាកធ្ងន់ធ្ងរ ។
បុព្វហេតុ ៤ ពិន្ទុ ។ លាភ ៤ ពិន្ទុ ។ សុខភាព ៣ ពិន្ទុ ។ មនោសញ្ចេតនា ៥ ពិន្ទុ ។ លេខសំណាង ៤,៥ ពិន្ទុ ។ ម៉ោងល្អ ១១ ដល់ ១៣ ។ ពណ៌សំណាង ខ្មៅ , ទឹកក្រូច ។ ឆ្នាំអាណាសា កុរ , មមែ ៕
ឆ្នាំថោះ ៖ ថ្ងៃនេះយីអ៊ុនឡើង ។ ពិសេសអ្នកលក់ដូរ ធ្វើជំនួញបានកាក់កបបំផុត ទទួលបានប្រាក់ចំណេញហួសពីការស្មាន ។ ប៉ុន្តែអ្នកក៏ត្រូវត្រៀមស្មារតីសម្រាប់ហេតុការណ៍ចៃដន្យកើតឡើង ។ លុយកាក់ត្រូវចេះសន្សំទុក បង្ការមានបញ្ហាពេលណាមួយ ។ អ្នកក៏គួរយកចិត្តទុកដាក់ដល់សុខភាពឲ្យបានច្រើនជាងក្នុងថ្ងៃនេះ ។
បុព្វហេតុ ៤ ពិន្ទុ ។ លាភ ៥ ពិន្ទុ ។ សុខភាព ៣ ពិន្ទុ ។ មនោសញ្ចេតនា ៤ ពិន្ទុ ។ លេខសំណាង ០,២ ពិន្ទុ ។ ម៉ោងល្អ ១៣ ដល់ ១៥ ។ ពណ៌សំណាង ក្រហម , ខ្មៅ ។ ឆ្នាំអាណាសា ចរ , មមែ ៕
ឆ្នាំរោង ៖ រឿងមនោសញ្ចេតនាមិនបានដូចបំណង ។ មនោសញ្ចេតនាបងប្អូនស្មានថាស្និទ្ធស្នាល តែពេលត្រូវការបែរជាមិនជួយគ្នា ។ តែសំណាងល្អការងារនៅតែរលូន អំណោយផលល្អ ។ អ្នកត្រូវបានថ្នាក់លើប្រគល់ភារកិច្ចថ្មីៗដោយភាពជឿជាក់ ។
បុព្វហេតុ ៤ ពិន្ទុ ។ លាភ ៤ ពិន្ទុ ។ សុខភាព ៣ ពិន្ទុ ។ មនោសញ្ចេតនា ៣ ពិន្ទុ ។ លេខសំណាង ៤,៧ ពិន្ទុ ។ ម៉ោងល្អ ៥ ដល់ ៧ ។ ពណ៌សំណាង លឿង , ត្នោត ។ ឆ្នាំអាណាសា ចរ , វក ៕
ឆ្នាំម្សាញ់ ៖ ថ្ងៃនេះជាថ្ងៃសំណាងល្អរបស់អ្នក ។ ដំបូងគឺដំណឹងរីករាយអំពីលុយកាក់ ពិសេសប្រភពចំណូលពីការងារសំខាន់កំពុងកើនឡើងមិនឈប់ឈរ ដូច្នេះគួរប្រមូលផ្តុំវិនិយោគទៅក្នុងវិស័យនេះ ។ រឿងមនោសញ្ចេតនាក៏ល្អប្រសើរ ។ ចំណងស្នេហ៍កាន់តែជ្រាលជ្រៅកក់ក្តៅ ទោះបីមានការលំបាកចំពោះមុខ តែមិនអាចរារាំងអ្នកទាំង២មិនឲ្យនៅក្បែរគ្នាបាន ។
បុព្វហេតុ ៤ ពិន្ទុ ។ លាភ ៥ ពិន្ទុ ។ សុខភាព ៤ ពិន្ទុ ។ មនោសញ្ចេតនា ៥ ពិន្ទុ ។ លេខសំណាង ៦,៨ ពិន្ទុ ។ ម៉ោងល្អ ១៣ ដល់ ១៥ ។ ពណ៌សំណាង ស , ប្រាក់ ។ ឆ្នាំអាណាសា រកា , វក ៕
ឆ្នាំមមី ៖ ការងារជួបឧបសគ្គ ដោយសារមានទំនាស់ជាមួយអ្នករួមការងារ ឬថ្នាក់ក្រោម ។ អ្នកគួរប្រញាប់ដោះស្រាយទំនាស់ ការយល់ច្រឡំមុននេះ ។ បញ្ហាលុយកាក់ពុំមានអ្វីគួរឲ្យបារម្ភ ចំណូលមានចូលសន្ធឹកមិនចំពោះតែអ្នករកស៊ីប៉ុណ្ណោះទេ អ្នកធ្វើការស៊ីប្រាក់ខែក៏មានបន្ថែមចំណូលពីខាងក្រៅ ។
បុព្វហេតុ ៣ ពិន្ទុ ។ លាភ ៥ ពិន្ទុ ។ សុខភាព ៣ ពិន្ទុ ។ មនោសញ្ចេតនា ៤ ពិន្ទុ ។ លេខសំណាង ៥,៨ ពិន្ទុ ។ ម៉ោងល្អ ៥ ដល់ ៧ ។ ពណ៌សំណាង ទឹកក្រូច , ផ្កាឈូក ។ ឆ្នាំអាណាសា ខាល , ថោះ ៕
ឆ្នាំមមែ ៖ ថ្ងៃនេះការងារមិនល្អ សមិទ្ធផលដែលខំសន្សំតាំងពីមុនអាចត្រូវរលំរលាយ ។ ទោះបីអ្នកមិនធ្វើអ្វីក៏ត្រូវគេរករឿងបង្កទំនាស់ ។ រឿងមនោសញ្ចេតនាជួបការលំបាក ។ អ្នកនៅលីវរកមិនបានមនុស្សដែលចុះសម្រុងនឹងខ្លួន អ្នកមានគូហើយទោះងាយកើតទំនាស់ ខ្វែងគំនិតគ្នា ។
បុព្វហេតុ ៣ ពិន្ទុ ។ លាភ ៣ ពិន្ទុ ។ សុខភាព ៤ ពិន្ទុ ។ មនោសញ្ចេតនា ៣ ពិន្ទុ ។ លេខសំណាង ៦,៧ ពិន្ទុ ។ ម៉ោងល្អ ៥ ដល់ ៧ ។ ពណ៌សំណាង ប្រាក់ , លឿង ។ ឆ្នាំអាណាសា មមី , ថោះ ៕
ឆ្នាំវក ៖ ការងាររីកចម្រើនល្អ សម្រេចបានជោគជ័យដូចបំណង ។ ទោះធ្វើអ្វីក៏មានអ្នកជួយយកអាសាជ្រោមជ្រែង ។ ប៉ុន្តែរឿងមនោសញ្ចេតនាបែរជាមានភាពរកាំរកូសនឹងគ្នា មូលហេតុចម្បងក៏ដោយសាររវល់នឹងការងារខ្លាំងពេកធ្វើឲ្យអ្នកទាំង២ ឬក៏សោះអង្គើយដាក់គ្នាមិនយកចិត្តទុកាក់ដល់សុភមង្គលគូស្នេហ៍ ។
បុព្វហេតុ ៥ ពិន្ទុ ។ លាភ ៤ ពិន្ទុ ។ សុខភាព ៣ ពិន្ទុ ។ មនោសញ្ចេតនា ៣ ពិន្ទុ ។ លេខសំណាង ៤,៨ ពិន្ទុ ។ ម៉ោងល្អ ១៣ ដល់ ១៥ ។ ពណ៌សំណាង ស , លឿង ។ ឆ្នាំអាណាសា រោង , រកា ៕
ឆ្នាំរកា ៖ រឿងមនោសញ្ចេតនា ហាក់មានសញ្ញាបែកបាក់ ។ អ្នកមានគ្រួសារត្រូវកែសម្រួលឡើងវិញទំនាក់ទំនង មិនគួរបង្កើតឱកាសឲ្យខ្លួនញាប់ញ័រចំពោះអ្នកផ្សេង ដែលឥទ្ធិពលដល់សុភមង្គលគ្រួសារ ។ អ្នកនៅលីវមិនត្រូវឲ្យខ្លួនក្លាយជាជនទី៣ជ្រៀតជ្រែកចូលសុភមង្គល គ្រួសាររបស់អ្នកដទៃ ។ តែសំណាងល្អ ការងារនៅតែប្រព្រឹត្តទៅយ៉ាងល្អប្រសើររាល់ការលំបាក ឧបសគ្គពីមុនៗត្រូវបានដោះស្រាយរួចរាល់ ។
បុព្វហេតុ ៤ ពិន្ទុ ។ លាភ ៤ ពិន្ទុ ។ សុខភាព ៤ ពិន្ទុ ។ មនោសញ្ចេតនា ៣ ពិន្ទុ ។ លេខសំណាង ៤,៨ ពិន្ទុ ។ ម៉ោងល្អ ១១ ដល់ ១៣ ។ ពណ៌សំណាង ទឹកក្រូច , ស ។ ឆ្នាំអាណាសា រោង , ឆ្លូវ ៕
ឆ្នាំចរ ៖ ថ្ងៃនេះអ្នកសម្រេចបានសមិទ្ធផលច្រើនក្នុងការងារអាស្រ័យដោយការជួយគាំទ្រពីផ្នែកគ្រួសារ ។ ថ្ងៃនេះអ្នកទទួលបានសុទ្ធតែរឿងសប្បាយ និងសំណាងល្អ ។ ការងារមានសន្ទុះឈានឡើង ត្រូវបានថ្នាក់លើវាយតម្លៃខ្ពស់ និងត្រៀមដំឡើងតួនាទីឲ្យឆាប់ៗនេះ ។
បុព្វហេតុ ៥ ពិន្ទុ ។ លាភ ៤ ពិន្ទុ ។ សុខភាព ៣ ពិន្ទុ ។ មនោសញ្ចេតនា ៤ ពិន្ទុ ។ លេខសំណាង ៤,៥ ពិន្ទុ ។ ម៉ោងល្អ ១១ ដល់ ១៣ ។ ពណ៌សំណាង ត្នោត ស ។ ឆ្នាំអាណាសា វក , ខាល ៕
ឆ្នាំកុរ ៖ ថ្ងៃនេះអ្នកប្រឈមនឹងការបាត់របស់ លុយកាក់ ដូច្នេះត្រូវប្រយ័ត្នប្រយែងក្នុងគ្រប់ស្ថានការណ៍ ។ ការងាររកស៊ីមិនងាយស្រួល ពិសេសគឺពេលអ្នកពុំទាន់កំណត់បាននរណាជាមនុស្សល្អ អាក្រក់ ងាយបង្កើតឱកាសឲ្យគេបោកប្រាស់ ។ រឿងមនោសញ្ចេតនាមិនល្អ អ្នកនៅលីវនៅតែពុំទាន់ឃើញស្នេហាថ្មី អ្នកមានគូងាយកើតទំនាស់ឈ្លោះប្រកែកគ្នាដោយសារតែរឿងតូចតាច ។
បុព្វហេតុ ៤ ពិន្ទុ ។ លាភ ៣ ពិន្ទុ ។ សុខភាព ៤ ពិន្ទុ ។ មនោសញ្ចេតនា ៣ ពិន្ទុ ។ លេខសំណាង ២,៩ ពិន្ទុ ។ ម៉ោងល្អ ៥ ដល់ ៧ ។ ពណ៌សំណាង ខ្មៅ , ទឹកសមុទ្រ ។ ឆ្នាំអាណាសា ឆ្លូវ , មមែ ៕