Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ថៃ ៖ ខ្លា​ដេក​គ្រ​ហឹម សម្ងំស្ងៀម ព្រោះ​ត្រូវ​គេ​យក​ដំបង​ចាក់​លើ​មុខ ទុកឲ្យ​ភ្ញៀវទេសចរ​ថត​រូបជាមួយ​

spot_img

​ក្នុងពេល​ដែល​សត្វ​ខ្លា ស្រែក​គ្រហឹម​ពុំ​ឈប់​ដោយ​ខឹងក្រេវក្រោធ​នោះ ភ្ញៀវទេសចរ​ប្តូរ​វេន​គ្នា​អង្គុយ​ក្បែរ ដើម្បី​ថតរូប​។​

​​បុគ្គលិក​នៃ​សួនសត្វ​មួយ​របស់​ថៃ ទើប​ត្រូវបាន​គេ​រកឃើញ​ថា បាន​ប្រើ​ដំបង​ដើម្បី​ចាក់​លើ​ក​ខ្លា​ឲ្យ​វា​ខឹង​រួច​គ្រហឹម ដើម្បី​ទុកឲ្យ​ភ្ញៀវទេសចរ​អង្គុយ​ក្បែរ​សត្វ​សាហាវ​នេះ​ថតរូប​អនុស្សាវរីយ៍​។​

​ក្នុង​ខ្សែ​វីដេអូ បុគ្គលិក​ម្នាក់​នៅ​សួនសត្វ​ប៉ា​តា​យ៉ា ប្រទេស​ថៃ បាន​យក​ដំបង​មក​ចាក់​លើកមុខ​និង​ខ្លួន​របស់​ខ្លា​ដែល​ត្រូវ​គេ​ចងច្រ​វ៉ា​ក់ជាប់ ដើម្បី​ឲ្យ​វា​ខឹង​ស្រែក​គ្រហឹម “​ថតរូប​អនុស្សាវរីយ៍​ជាមួយ​ភ្ញៀវ​ទេសចរ​”​។​

​តាម Edwin Wiek ស្ថាបនិក​នៃ​អង្គការ​ការពារ​សត្វព្រៃ​មួយ​នៅ​ថៃ ដែល​បាន​ថត​ខ្សែ​វីដេអូ​នេះ​រួច​បង្ហោះ​លើ facebook សរសេរថា “​សត្វ​ខ្លា​មួយ​នេះ​ត្រូវ​គេ​យក​ដំបង​ចាក់​១​ថ្ងៃ​រាប់រយ​ដង ដើម្បី​ឲ្យ​វា​គ្រ​ហឹម ព្រោះ​ខឹង​ត្រូវ​គេ​រំខាន ហើយ​នោះ​ជា​ឱកាស​ដែល​អ្នកទេសចរ​ចូលចិត្ត​អង្គុយ​ក្បែរ​ថតរូប​ជាមួយ​។​

​បុគ្គលិក​សួនសត្វ​នៅ​ប៉ា​តា​យ៉ា ប្រទេស​ថៃ យក​ដំបង​ចាក់​លើ​មុខ និង​ខ្លួន​របស់​ខ្លា​កំពុង​ត្រូវ​ជាប់ច្រវ៉ាក់​

​អ្នកនាំពាក្យ​របស់​សួនសត្វ​នេះ​ឲ្យដឹងថា បុគ្គលិក​ក្នុង​ខ្សែ​វីដេអូ​នេះ ត្រូវបាន​គេ​ផ្ទេរ​ឲ្យទៅ​ធ្វើ​ការងារ​ផ្សេង ព្រោះ​ម្ចាស់​សួនសត្វ​ជា​អ្នក​ស្រឡាញ់​សត្វ ហើយ​គាត់​ពុំ​អនុញ្ញាត​ឲ្យ​បុគ្គលិ​កបង្ក​ការឈឺចាប់​ដល់​សត្វព្រៃ​កំពុង​ចិញ្ចឹម​ឡើយ​៕ ចន្ទ្រា​

 

spot_img
×