Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ករណី​បិទ​ផ្លូវជាតិ​លេខ​៤ និង​ផ្ទុះ​អំពើហិង្សា​នៅ​ស្រុក​ព្រៃនប់ បណ្តាល​ឲ្យ​មន្ត្រីនគរបាល និង​ប្រជា​ការពារ​៦​នាក់ រងរបួស​ខូចខាត​រថយន្ត​អធិការ​ស្រុក និង​រថយន្ត​មន្ត្រី​អាវុធហត្ថ​សរុប ៣​ គ្រឿង និង​ក្រុម​អនាធិបតេយ្យ​ ៨​ នាក់ ត្រូវ​ចាប់ខ្លួន​

spot_img

(​ព្រះសីហនុ​)៖ មន្ត្រីនគរបាល​ចំនួន​៤​នាក់ និង​ប្រជា​ការពារ​២​នាក់ បាន​រងរបួស​បែកក្បាល និង​រថយន្ត​ចំនួន​៣​គ្រឿង បាន​រង​ការខូចខាត ដោយសារ​ប្រជាពលរដ្ឋ​ដែល អាជ្ញាធរ​ចាត់ទុកថា ជា​ក្រុម​អនាធិបតេយ្យ​បាន​គប់ និង​ប្រើ​អំពើហិង្សា ហើយ​ក្រុម​អនាធិបតេយ្យ​ចំនួន​៨​នាក់​ត្រូវ​ចាប់ខ្លួន ពេល​នាំគ្នា​បិទផ្លូវ​ជាតិ​លេខ​៤ ក្នុង​ឃុំ​បិត​ត្រាំ​ង ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ នា​ព្រឹក​ថ្ងៃទី​១៩ ខែមេសា ឆ្នាំ​២០១៩​នេះ​។

​ស្នងការ​នគរបាល​ខេត្ត​ព្រះសីហនុ លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ជួន ណា​រិន្ទ បាន​បញ្ជាក់ថា កម្លាំង​នគរបាល និង​ប្រជា​ការពារ​សរុប​ចំនួន​៦​នាក់ បាន​រងរបួស​បែកក្បាល ហើយ​រថយន្ត​របស់​អធិការនគរបាល​ស្រុក​មួយគ្រឿង និង​រថយន្ត​មន្ត្រីនគរបាល​មួយគ្រឿង ព្រមទាំង​រថយន្ត​រប​ស់​មន្ត្រី​អាវុធហត្ថ​១​គ្រឿង បែក​កញ្ចក់ ដោយសារតែ​ប្រជាពលរដ្ឋ​ទាំងនោះ បាន​គប់​នឹង​ដុំថ្ម ខណៈ​កម្លាំង​របស់​យើង បាន​ចូលទៅ​អន្តរាគមន៍ និង​សម្របសម្រួល​ឲ្យ​បើកផ្លូវ​ឡើងវិញ ក្រោយពី​ពួកគេ​បាននាំគ្នា​បិទ​ដោយ​យក​ដុំថ្ម​ធំៗ និង​មែកឈើ​ទៅ​ដាក់​លើផ្លូវ នាំ​ឲ្យ​កកស្ទះ​ចរាចរណ៍ ប្រមាណ​១​ម៉ោង​។​

​មន្ត្រីជាន់ខ្ពស់​សាលាខេត្ត​ព្រះសីហនុ បានបញ្ជាក់​មកកាន់​ប​ណ្តា​ញ​ព័ត៌មាន ថា អ្វី​ក៏ដោយ​រាប់ទាំង​បញ្ហាដីធ្លី អាជ្ញាធរ និង​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ​តែងតែមាន​យន្តការ​ដោះស្រាយ តាម​ប្រព័ន្ធតុលាការ និង​តាម​គណៈកម្មាធិការ​ដោះស្រាយ​ទំនាស់​ដីធ្លី ហើយ​ត្រូវ​បញ្ឈប់​សកម្មភាព​តវ៉ា​បិទផ្លូវ ឬ​ប្រើ​ហិង្សា​ទៅលើ​សមត្ថកិច្ច ដែល​ទង្វើ​ខុសច្បាប់​ទាំងស្រុង ដូច្នេះ​សូម​ទទូច​ដល់​អ្នកពាក់ព័ន្ធ​ទាំងអស់​ត្រូវ​ងាក​មករក​ការតវ៉ា​តាមផ្លូវ​ច្បាប់​ទើប​ជាការ​ប្រសើរ​៕​ ​ដោយ​៖​ស្រីនាថ​

spot_img
×