Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ស្រឡាញ់គ្នា​ខ្លាំងពេក នាំ​អូន​ទៅ​គេង​រួមរ័ក ៦​ថ្ងៃ ត្រូវ​ម្តាយ​នាង​តាម​រកឃើញ ប្តឹង​សមត្ថកិច្ចឲ្យ​ឃាត់ខ្លួន​

spot_img

​ខេត្តកណ្តាល ​៖ ស្រឡាញ់គ្នា​យូរ​មកហើយ នាំ​អូន​ទៅ​គេង​ជាមួយ ម្តាយ​នាង​តាមរក​ឃើញ ប្តឹង​សមត្ថកិច្ច ឲ្យ​ឃាត់ខ្លួន​ប្តឹង​ពីបទ​រួមភេទ​ជាមួយ​អនីតិជន​អាយុ​ក្រោម​១៥​ឆ្នាំ​។ ករណី​គួរ​ឲ្យ​ភ្ញាក់ផ្អើល​នេះ កើតហេតុ​ថ្ងៃទី ១៣​មេសា​២០១៩ វេលា​ម៉ោង ២០និង៣០​នាទី នៅ​ចំនុច​ភូមិគ ឃុំ​ក្រាំង​យ៉ូ​វ ស្រុក​ស្អាង ខេត្តកណ្ដាល​។​

​ជនរងគ្រោះ​ឈ្មោះ ខ ស អ ភេទ ស្រី អាយុ ១៤​ឆ្នាំ​០៣ ខែ ១៣​ថ្ងៃ (៣០.១១.២០០៤)​ជនជាតិខ្មែរ​មុខរបរ​កម្មការិនី មាន​ទីលំនៅ​ភូមិ​ព្រែក​អុងប៉ាង ឃុំ​ទឹក​វិល ស្រុក​ស្អាង ខេត្តកណ្ដាល​។ ចំណែក​ជន​ស​ង្ស​យ័ ឈ្មោះ​គា វ៉ាន់​ដេ​ត ភេទ ប្រុស អាយុ​២៧ ឆ្នាំ ជនជាតិខ្មែរ មុខរបរ​មិន​ពិតប្រាកដ មាន​ទីលំនៅ​ភូមិគ ឃុំ​ក្រាំង​យ៉ូ​វ ស្រុក​ស្អាង ខេត្តកណ្ដាល​។​

​នគរបាល​មូលដ្ឋាន បាន​ប្រាប់​ពីស​ភាព​រឿង​ហេតុថា កន្លងមក​អ្នក​ទាំងពីរ​ធ្លាប់​ទាក់ទង​ស្រឡាញ់គ្នា​។​ លុះដល់​ថ្ងៃទី​១៣​មេសា​២០១៩ វេលា​ម៉ោង​២០.៣០​នាទី​ជន​ស​ង្ស​យ័​បាន​ហៅ​ជនរងគ្រោះ​ឲ្យ​ទៅលេង​ផ្ទះ​របស់ខ្លួន​(​ជ​នស​ង្ស​យ័​)​ហើយ​បាន​រួមភេទ​ជាមួយគ្នា​ក្នុង​១​យប់ ពីរដង រយៈពេល​០៦ យប់​កន្លងមកនេះ ។ លុះដល់​ថ្ងៃទី ១៩​មេសា​២០១៩ វេលា​ម៉ោង ១០.០០​នាទី ម្ដាយ​របស់​ជនរងគ្រោះ​តាមរក​ឃើញ​កូន ក៏​ប្ដឹងទៅ​ប៉ុស្ដិ៍នគរបាល​រដ្ឋបាល​ក្រាំង​យ៉ូ​វ ។ ជ​នស​ង្ស​យ័ បាន​សារភាពថា ខ្លួន​បានរួម​ភេទ​ជាមួយ​ជនរងគ្រោះ​ក្នុង​មួយ​យប់​០២​ដង រយះពេល​០៦​យប់។​

​លោក លាវ ស្រេង ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្តកណ្ដាល​។ បាន​បញ្ជា​ឲ្យ​ឃាត់ខ្លួន​ឈ្មោះ គា វ៉ាន់​ដេ​ត នៅ​ថ្ងៃទី​១៩​មេសា​២០១៩ វេលា​ម៉ោង ១៦.៤៥​នាទី ដើម្បី​ចាត់ការ​តាម​នីតិវិធី ៕​ ដោយ​៖​កូ​ឡាប​

spot_img
×