Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ហាយ​ឡែន​ឌ័​រ ព្រលះ​យី​ឌុប​ទាំង​កណ្តាលរាត្រី ខូច​យ៉ាងដំណំ សំណាងល្អ​ម្ចាស់​រង​របួសស្រាល​…​សង្ស័យ​ស្រវឹងស្រា​

spot_img

​ខេត្ត​ស្វាយរៀង ៖ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​រវាង​រថយន្ត​និង​រថយន្ត បណ្តាលអោយ​រងរបួស​ស្រាល បុរស​ម្នាក់ ចំណែក​រថយន្ត​ខូចខាត​ស្រាល​០១ ធ្ងន់​០១ ។ ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ខាងលើ​នេះ​បាន​កើតឡើង​កាលពី ថ្ងៃ​សៅរ៍ ៦​កើត ខែ​បុស្ស ឆ្នាំ​រកា ព​.​ស​២៥៦១​ត្រូវ​និង​ថ្ងៃទី​២៣ ខែ ធ្នូ ឆ្នាំ ២០១៧ វេលា​ម៉ោង​០០​និង​៤០​នាទី នៅ​ចំណុច​លើ​ផ្លូវជាតិ​លេខ​១ គីឡូម៉ែត្រ​លេខ​១៣៨-១៣៩​ស្ថិតក្នុង​ភូមិ​លៀប ឃុំ​កណ្តៀង​រាយ ស្រុក​ស្វាយទាប ខេត្ត​ស្វាយរៀង ។​

​សមត្ថកិច្ច​បាន​ឱ្យដឹង​ថា ៖ រថយន្ត​ទី​១ ម៉ាក​នី​ស​សាន់ ពណ៌​ក្រហម​ស្លាក់​លេខ ចង្កូត​ស្តាំ​TK-០១១០​ទិសដៅ​ពី​លិច​ទៅ​កើត អ្នកបើកបរ​គេចចេញ​ពី​កន្លែងកើតហេតុ ។​

​ដោយឡែក​រថយន្ត​ទី​២ បើកបរ​ដោយ​ឈ្មោះ ប៉ុល សារឿ​ន ភេទ​ប្រុស អាយុ ៣៧​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​រត់​តាក់ស៊ី មាន​ទីលំនៅ ភូមិ​អូ​សំដី ឃុំ​ធ្លក ស្រុក​ស្វាយជ្រំ ខេត្ត​ស្វាយរៀង រង​របួសស្រាល បើកបរ​រថយន្ត ម៉ាក​ហាយ​ឡែន​ឌ​រ័ ពណ៍​ទឹកប្រាក់ ស្លាក​លេខ​ភ្នំពេញ​២AK-៤៣៣៩ ទិសដៅ​ពី​កើត​ទៅ​លិច រង​របួសស្រាល​។​

​ប្រភព​ដដែល​បាន​ឱ្យដឹងទៀតថាៈ​មូលហេតុ​នៃ​គ្រោះថ្នាក់​ចរាចរណ៍​ខាងលើ​នេះ​បណ្តាលមកពី​អ្នកបើកបរ​រថយន្ត​នី​ស​សាន់​មិន​ប្រកាន់​ស្តាំ​។​

​ដោយ​ឡែក​ប្រភព​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ​វិញ​បាន​ឱ្យដឹងថា ៖ នៅត្រង់​ចំណុច​កើតហេតុ​ជា​កន្លែង​ផ្លូវ​កោង ហើយ​គួបផ្សំ​និង​ពេលយប់​ជ្រៅ ឬ​អាច​តៃកុង​រថយន្ត​ស្រវឹងស្រា​ផង​នោះ អ្នកបើកបរ​ទំនងជា​បើករថយន្ត​ដោយ​ប្រើប្រាស់​ល្បឿន​លឿន​ហួសកំណត់​បើកបរ​មិន​ប្រកាន់​ស្តាំ​រៀងៗ​ខ្លួន​នោះ​ឡើយ ទើប​បណ្តាលឱ្យ​មាន​គ្រោះថ្នាក់​ដូច​ច្នេះ​។​

​នេះ​សំណាង​ហើយ​ប្រសិនបើ​គ្រោះថ្នាក់​នៅ​ពេល​ថ្ងៃ​ហើយ​ចំ​ពេល​រថយន្ត​ដឹក​កម្មករ​រោងចក្រ​ធ្វើ​ដំណើររឺក៍​ម៉ោង​សិស្សសាលា​ចេញពី​រៀន​វិញ​នោះ​ច្បាស់​ជា​មាន​អ្នករងគ្រោះថ្នាក់​ជាច្រើន​អ្នក​មិន​ខាន​នោះទេ​។​

​សូម​បញ្ជាក់​ផង​ដែរ​ថា ៖ រយៈពេល​ប៉ុន្មាន​ថ្ងៃ​កន្លងមកនេះ ករណី​គ្រោះថ្នាក់​ចរាចរណ៍​នៅក្នុង​ភូមិសាស្ត្រ នៃ​ខេត្ត​ស្វាយរៀង មាន​ការកើនឡើង​គួរឱ្យកត់សម្គាល់​បើទោះបីជា​រដ្ឋបាល​ខេត្ត​ស្វាយរៀង បាន​ខិតខំ​ដាក់​ភ្លើង​សញ្ញា​ចរាចរណ៍​នៅតាម​ផ្លូវ​កែង​មួយចំនួន​ក្នុង​ខេត្ត​ស្វាយរៀង ក៏ដោយ​ក៏​ករណី​គ្រោះថ្នាក់​ចរាចរណ៍​នៅ​ពុំទាន់​បាន​កាត់បន្ថយ​បាន​នៅឡើយ គឺ​អ្នកធ្វើ​ដំណើ​រពុំ​សូវ​គោរព​ភ្លើង​សញ្ញា​ចរាចរណ៍​នោះទេ លុះត្រា​ណា​ទាល់តែ​មាន​កំលាំង​សមត្ថកិច្ច​ផ្នែក​ចរាចរណ៍​ចុះ​មក​តាម​គោលដៅ ទើប​អ្នកដំណើរ​ទាំងនោះ​ខ្លាច​សមត្ថកិច្ច​បាន​មួយគ្រា​។​

​ប្រជាពលរដ្ឋ​លោក​សំណូមពរ​ដល់​ថ្នាក់ដឹកនាំ​រដ្ឋបាលខេត្ត​សូម​ជួយ​ដាក់​កំលាំង​សមត្ថកិច្ច​ជំនាញ​នៅតាម​ដងផ្លូវ​ដែល​ងាយ​រងគ្រោះ​ឡើងវិញ ដើម្បី​ជួយ​សម្រួល​ចរាចរណ៍​ផង និង​ដើម្បី​ឲ្យ​ប្រជាពលរដ្ឋ​ចូលរួម​គោរព​ច្បាប់​ចរាចរណ៍​ឡើងវិញ កាត់បន្ថយ​នូវ​បញ្ហា​គ្រោះ​ចរាចរណ៍​ដែល​កើត​មក​ពី​ការ​មិន​គោរព​ច្បាប់​និង​សិទ្ធិ​អាទិភាព​ក្នុងការ​ធ្វើ​ដំណើរ​នៅតាម​ដងផ្លូវ​សាធារណៈ​ក៏ដូចជា​ការចូលរួម​អនុវត្ត​នូវ​គោលនយោបាយ​របស់​រាជ​រដ្ឋាភិបាល​កម្ពុជា​ភូមិ​ឃុំ​មាន​សុវត្ថិភាព​ទាំង​៩​ចំណុច​ឲ្យទទួល​បាន​ជោគជ័យ​៕ វ៉ៃកូ​

 

spot_img
×