Thursday, March 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ស្ថានទូត​អាមេរិក ៖ ប្រទេស​ចិន​គឺជា​ដៃគូ​ពាណិជ្ជកម្ម​ធំជាងគេ​របស់​ប្រទេស​កម្ពុជា តែ​ទំនាក់ទំនង​នេះ​ចំណេញ​ខ្លាំង​ទៅខាង​ប្រទេស​ចិន​

spot_img

​ភ្នំពេញ​ ៖ ​ស្ថានទូត​សហរដ្ឋអាមេរិក​ប្រចាំ​ប្រទេស​កម្ពុជា តាមរយៈ​ផេ​ក​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ នៅ​ថ្ងៃទី​១៩​មេសា​នេះ បាន​លើកឡើងថា ​ប្រទេស​ចិន​គឺជា​ដៃគូ​ពាណិជ្ជកម្ម​ធំជាងគេ​របស់​ប្រទេស​កម្ពុជា តែ​ទំនាក់ទំនង​នេះ​ចំណេញ​ខ្លាំង​ទៅខាង​ប្រទេស​ចិន​។

​ស្ថានទូត​អាមេរិក បាន​បន្ថែមថា ប្រហែល ៨៧% នៃ​ទំនិញ​ដោះដូរ​គ្នា​គឺជា​ទំនិញ​នាំចូល​មកពី​ប្រទេស​ចិន ដែល​មិន​ជួយ​ដល់​ការធ្វើអោយមាន​ការងារ ឬ​ជួយ​ដល់​ឧស្សាហកម្ម​ដូច​ទំនាក់ទំនង​របស់​ប្រទេស​កម្ពុជា​ជាមួយ​សហរដ្ឋអាមេរិក ឬ​សហភាព​អឺរ៉ុប​នោះទេ​។ នេះ​គ្រាន់តែ​ជា​ផ្លូវ​មួយទៀត​ដែល​ប្រទេស​កម្ពុជា បាន​ងាក​ចេញពី​យុទ្ធសាស្ត្រ​សេដ្ឋកិច្ច​ដែលមាន​តុល្យភាព និង​លក្ខណៈ​ចម្រុះ​ច្រើន ទៅរក​យុទ្ធសាស្ត្រ​សេដ្ឋកិច្ច​ដែលមាន​ការពឹងផ្អែក​ច្រើន​ទៅលើ​ប្រទេស​ចិន​។

​ពាក់ព័ន្ធ​នឹង​សារ​ស្ថានទូត​សហរដ្ឋអាមេរិក​ប្រចាំ​ប្រទេស​កម្ពុជា​នោះ លោក​វីល្លាម ប្រធាន​គណបក្ស​ខ្មែរ​ក្រោក និង​ជា​សមាជិក​ឧ​ត្ត​ម​ក្រុមប្រឹក្សា​ពិគ្រោះ និង​ផ្តល់យោបល់ នៅ​ថ្ងៃទី​១៩​មេសា​នេះ បាន​សរសេរ​លើ​ផេ​ក​ហ្វេ​ស​ប៊ុ​កថា ខ្ញុំ​សូម​កោត​សរសេ​ី​រ​ចំពោះ​ការយកចិត្តទុកដាក់​អំ​ពី​បញ្ហា​សេដ្ឋកិច្ច​របស់​ប្រទេស​កម្ពុជា ពី​សំណាក់ ស្ថាន​កុងស៊ុល​អាមេរិក​ប្រចាំ​កម្ពុជា ដែលជា​តំណាង​សហរដ្ឋអាមេរិក​ទាំងមូល ។ យ៉ាងណាមិញ​ខ្ញុំ​សុំ​សំណូមពរ​បន្ថែមទៀត អោយ​ស្ថាន​កុងស៊ុល​អាមេរិក​សិក្សា​បន្ថែម​អំពី «​គោលការណ៍​ទីផ្សា​សេរី​» នៅ​ប្រទេស​កម្ពុជា ។

​លោក​បានលើកឡើង​ទៀតថា ក្នុងន័យ​ដដែល​ខ្ញុំ​គាំទ្រ និង​រីករាយ​ចំពោះ​ការ​លំហូរ​ចូល​ចរន្ត​វិនិយោគ​របស់​បណ្ដារ​ប្រទេស​អឺរ៉ុប និង​សហរដ្ឋអាមេរិក ដែលជា​ពាណិជ្ជកម្ម​មាន​លក្ខណៈ​សេដ្ឋកិច្ច មិនមែន​លក្ខណៈ​ដោះដូរ​នយោបាយ ខ្ញុំ​សង្ឃឹមថា បណ្ដារ​ប្រទេស​អឺរ៉ុប និង​សហរដ្ឋអាមេរិក​និង​ណែនាំ​វិនិយោគិន​មក​វិនិយោគ អោយបាន​ច្រើន​បំផុត​នៅ​កម្ពុជា​ដើ​ម្បី​ជា​សញ្ញា​ប្រកួតប្រជែង​ជាមួយ ចរន្ត​ពាណិជ្ជកម្ម​ចិន នៅ​កម្ពុជា ៕​ ​ដោយ​៖​កូ​ឡាប​

spot_img
×