Thursday, March 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន ០៣​នាក់ លួច​កាប់​ឈើ​ដោយ​គ្មាន​ច្បាប់​អនុញ្ញាត នៅ​ស្រុក​កូន​មុំ

spot_img

​រតនគិរី ៖ កងរាជអាវុធហត្ថ​ខេត្ត​រតន​គិ បាន​ចុះបង្ក្រាប​ករណី​កាប់​ឈើ​ដោយ​គ្មាន​ច្បាប់​អនុញ្ញាត និង​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន ០៣​នាក់​និង​វត្ថុតាង​ម៉ាស៊ីន​ត្រង់​ឌ័​រ​សម្រាប់​អារឈើ ត្រូវបាន​កម្លាំង​អាវុធហត្ថ​ប្រគល់ ឱ្យ​ផ្នែក​រដ្ឋបាល​ព្រៃឈើ​ខេត្តរតនគិរី ដើម្បី​បន្ត​តាម​នីតិវិធី ។​

​យោងតាម​បទបញ្ជា​របស់លោក ឧ​ត្ត​ម​សេនីយ៍​ត្រី ថាវ យ៉េន មេបញ្ជាការ កងរាជអាវុធហត្ថ​ខេត្តរតនគិរី នៅវេលា​ម៉ោង ១៥ និង​៣០​នាទី ថ្ងៃទី​១៨ ខែមេសា ឆ្នាំ​២០១៩ នៅ​ចំណុច​ដី​កោះ​កណ្តាល​ទន្លេស្រែពក​ក្នុង​ឃុំ​ស្រែ​អង្គ្រង ស្រុក​កូន​មុំ​ខេត្តរតនគិរី កម្លាំង​មូលដ្ឋាន​កងរាជអាវុធហត្ថ​ស្រុក​កូន​មុំ ដឹកនាំ​ដោយ​នាយចំណង់ វ៉ាត ឡោះ បាន​ចុះបង្ក្រាប​ករណី​កាប់​ឈើ​ដោយ​គ្មាន​ច្បាប់​អនុញ្ញាត និង​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន ០៣​នាក់​ក្នុងនោះ​ឈ្មោះ មិន ឡុង ភេទ​ប្រុស អាយុ ៤៧ ឆ្នាំ​ជនជាតិខ្មែរ មាន​ទីលំនៅ​ភូមិ ២ ឃុំ​ស្រែ​អង្គ្រង ស្រុក​កូន​មុំ ខេត្តរតនគិរី​, ឈ្មោះ យឿន សារ៉េត ភេទ​ប្រុស អាយុ ៤៤ ឆ្នាំ​ជនជាតិខ្មែរ មាន​ទីលំនៅ​ភូមិ​៣ ឃុំ​ត្រពាំង​ក្រហម ស្រុក​កូន​មុំ ខេត្តរតនគិរី​, ឈ្មោះ ធិ​ម ប៊ុន​ថា ភេទ​ប្រុស អាយុ ២៣ ឆ្នាំ​ជនជាតិខ្មែរ មាន​ទីលំនៅ​ភូមិ ២ ឃុំ​ស្រែ​អង្គ្រង ស្រុក​កូន​មុំ ខេត្តរតនគិរី និង​បាន​ចាប់យក​វត្ថុតាង​ម៉ាស៊ីន​ត្រង់​ឌ័​រ​ចំនួន ០១​គ្រឿង ។​

​បច្ចុប្បន្ន​ជនសង្ស័យ​ទាំងបី​នាក់ ត្រូវបាន​កម្លាំង​អាវុធហត្ថ​ប្រគល់ ឱ្យ​ផ្នែក​រដ្ឋបាល​ព្រៃឈើ​ខេត្តរតនគិរី ដើម្បី​បន្ត​តាម​នីតិវិធី ៕​ ​ដោយ​៖​កូ​ឡាប​

spot_img
×