Thursday, March 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

លោក សម រង្ស៊ី និយាយ​កុហក​ច្រើន​ដង នៅតែមាន​អ្នក​ជឿ​

spot_img

​ភ្នំពេញ ​៖ ស្របពេល​ដែល​លោក​ប្រធានស្តីទី សម រង្ស៊ី និង​សហការី បាន​អញ្ជើញ​ទៅដល់​ប្រទេស​កូរ៉េខាងត្បូង ដេីម្បី​ចូលរួម​សមាជ​អ្នកប្រជាធិបតេយ្យ និង​មហា​បាតុកម្ម​ភ្លើង​ទៀន​លើក​ទី​២ នៅ​ថ្ងៃទី​១៩ ខែមេសា ឆ្នាំ​២០១៩ អតីត​សកម្មជន​បក្ស​សង្គ្រោះ​ជាតិ ធី សុវណ្ណ​ថា បាន​និយាយថា លោក សម រង្ស៊ី និយាយ​កុហក​ច្រើន​ដង នៅតែមាន​អ្នក​ជឿ​។​

​អតីត​សកម្មជន​បក្ស​សង្គ្រោះ​ជាតិ ធី សុវណ្ណ​ថា បាន​លើកឡើងថា លោក សម រង្សី មាន​លក្ខណៈពិសេស​១ ដែល​មនុស្ស​ធម្មតា​គ្មាន គឺ “និយាយ​កុហក​ច្រើន​ដង នៅតែមាន​អ្នក​ជឿ​” ៖

២០១៣ ស៊ូស្លាប់​មិន​ចូល​សភា មិន​ក្បត់​ឆន្ទៈ​រាស្ត្រ​

២០១៤ បាតុកម្ម​រហូតៗ​..​ៗ បោះឆ្នោត​ឡើង​វិញ​ៗ​

២០១៥ TV​ ព្រះអាទិត្យ នឹង​បើក​២០១៥, ២០១៦…

២០១៦ ស៊ូស្លាប់​រស់ក្នុង​ប្រទេស ជាមួយ កឹម សុខា

២០១៧ ៖

– គេ​មិន​ហ៊ាន​រំលាយ​CNRP ទេ

– បើរំលាយ ​CNRP នឹងមាន​មហា​បាតុកម្ម​ដ៏​ធំ​

– CNRP នឹង​រស់​ឡើង​វិញ ខែមករា ២០១៨

២០១៨ ៖

– បើ​ហ៊ាន​បើក​ច្រក សម រង្សី នឹង​ចូល​ស្រុក​ភ្លាម​

– ស៊ូស្លាប់​ចូល​ស្រុក​ខ្មែរ​វិញ (​ថ្លែង​ពី​ប្រទេស​កូរ៉េ​)

– កងទ័ព​កម្ពុជា នឹង​បង្វែ​ចុង​កាំ​ភ្លើង​ដាក់​រដ្ឋាភិបាល​

– CNRP នឹង​រស់​ឡើ​ង​វិញ មុន​បោះឆ្នោតជាតិ​

– នឹង​គ្មាន​ប្រជាជន ចេញទៅ​បោះឆ្នោត​ទេ​

– កឹម សុខា នឹងត្រូវ​ដោះលែង ខែ​មិនា ២០១៩

​បើមិន​ដោះលែង សម រ​ង្ស៊ី សុខចិត្ត​ដើ​រ​ចូល​គុក

ឆ្នាំ ២០១៩… 

​អតីត​សកម្មជន​បក្ស​សង្គ្រោះ​ជាតិ ធី សុវណ្ណ​ថា បាន​បញ្ញា​ក់ថា ខាង​លើនេះ គឺជា​សម្តី​កុហករបស់លោក សម រង្សី  ​ដែល​នាង​ខ្ញុំ​បានឮ​ផ្ទាល់​ត្រចៀក ឃើ​ញ​ផ្ទាល់​ភ្នែក​ ​តែ​ខ្ញុំ​សង្កេត​ឃើញ​ថា នៅតែមាន​អ្នកខ្លះ នៅតែ​ជឿ
​ស្រែក​គាំទ្រ ហោរ​អបអរសាទរ និង​ទះដៃ​កងរំពង ។ ទាំងនេះ​ជា សមត្ថភាព​ពិសេស​របស់ លោក សម រង្សី គ្មាន​នរណាម្នាក់ អាច​ធ្វើដូច​គាត់​ទេ​ ​សូម​កូន​ខ្មែរ​ជំនាន់​ក្រោយ កុំ​យកតម្រាប់​តាម ។​

​ចំណែក​លោកស្រី​មួរ សុខ​ហួរ អតីត​តំណាងរាស្ត្រ​បក្សប្រឆាំង បាន​សរសេរ​លើ​ហ្វេ​ស​ប៊ុ​ក​កាលពី​ថ្ងៃទី​១៩​ មេសា ថា​
​លោក​ប្រធាន សម រង្ស៊ី បានធ្វើ​ដំណើរ​មកដល់​ប្រទេស​កូរ៉េខាងត្បូង​ហើយ ហើយនឹង​បន្ត​មក​ប្រទេស​កំណើត​របស់គាត់ ក្នុងពេល​ឆាប់ៗ​នេះ សូម​បងប្អូន​ខ្មែរ​ពិសេស​យុវជន​ត្រៀម​ទទួល​លោក​ប្រធាន ដើម្បី​សង្គ្រោះ​ប្រទេស​យើង​។​

​លោក សុខ សុគន្ធ ហៅ ជេ​ម សុខ ដែលជា​អ្នក​អធិប្បាយ​លើ​បញ្ហា​សង្គម​ដ៏​មាន​ប្រជាប្រិយភាព​មួយរូប បាន​រិះគន់​ធ្ងន់ៗ​ទៅលើ​ទណ្ឌិត សម រ​ង្ស៉ី និង​បក្ខពួក​ជុំវិញ​ការចុះ​ទៅធ្វើ​សកម្មភាព​រៃអង្គាស​លុយ​ពី​ពលករ​ខ្មែរ​នៅក្នុង​ប្រទេស​កូរ៉េខាងត្បូង ក្រោមរូបភាព​ធ្វើ​មហា​បាតុកម្ម​ភ្លើងទៀន​។​

​ទណ្ឌិត សម រ​ង្ស៉ី និង​បក្ខពួក​តែងតែ​រិះគន់ និង​ស្តីបន្ទោស​រាជរដ្ឋាភិបាល​ខ្មែរ​ថា​អសមត្ថភាព​ទើប​នាំឱ្យមាន​ពលរដ្ឋ​ខ្មែរ​ធ្វើ​ចំណាកស្រុក​រក​ការងារ​ធ្វើ​នៅ​ប្រទេស​ដទៃ​រួមទាំង​កូរ៉េខាងត្បូង​ផងដែរ​។ លោក សុខ សុគន្ធ បាន​លើកឡើងថា ប្រសិនបើ​ទណ្ឌិត សម រ​ង្ស៉ី និង​បក្ខពួក​ពិត​អា​ណី​ត​ពលករ​ខ្មែរ​ចំណាកស្រុក​មែន ពួកគេ​គួរ​រក​វិធី​ជួយ​សន្សំ​លុយ​របស់​ពលករ​មិនមែន​ធ្វើ​សកម្មភាព​រៃអង្គាស​លុយ​របស់​ពលករ​នោះឡើយ​។​

​ការ​ចេញមក​រិះគន់រ​ប​ស់លោក សុខ សុគន្ធ បានធ្វើ​ឡើង​ចំ​ពេលដែល​ទណ្ឌិត សម រ​ង្ស៉ី រួម​នឹង​បក្ខពួក​របស់ខ្លួន បាន​ទៅ​ចូលរួម​បាតុកម្ម​ដែល​រៀបចំ​ដោយ​ពលករ​ខ្មែរ​នៅក្នុង​ប្រទេស​កូរ៉េខាងត្បូង​។ មានការ​លើកឡើងថា វត្តមាន​របស់​ទណ្ឌិត សម រ​ង្ស៉ី និង​បក្ខពួក​នៅលើ​ទឹកដី​កូរ៉េខាងត្បូង ជា​រូបភាព​ចូលរួម​ធ្វើបាតុកម្ម ដើម្បី​ទាមទារ​លើកស្ទួយ​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា តែ​ធាតុ​ពិតជា​ការធ្វើ​កម្មវិធី​ដើម្បី​ប្រមូល​លុយ​ដាក់​ហោប៉ៅ​ទណ្ឌិត សម រ​ង្ស៉ី និង​បក្ខពួក​ច្រើនជាង​។​

​លោក សុខ សុគន្ធ បាន​រិះគន់​ទង្វើ​នេះ​យ៉ាង​ដូច្នេះ​ថា «​ជារឿយៗ ពួក​អាប​បេ​រ​ថោក បាន​និយាយថា ចំណាកស្រុក​ធ្វើការ ជា​បញ្ហា​សង្គម ដែល​ជំរុញ​ឲ្យ​ប្រជាជន​ក្លាយជា​ទាសករ​នៅ​បរទេស​។ ទីបំផុត​ពួក​ថោកទាប​ដើរ​ប្រមូល​ស្រោមសំបុត្រ យកលុយ​ពី​ខ្មែរ​ចាកចេញ​ទៅធ្វើ​ការ​នៅ​បរទេស​ដោយ​ឥត​ខ្មាស់អៀន​សោះ​»​។​

​លោក សុខ សុគន្ធ ក៏​ឆ្លៀត​ពន្យល់​ផងដែរ​ថា បញ្ហា​ចំណាកស្រុក​មិនមែនជា​ថ្មីថ្មោង​របស់​ប្រទេស​លើ​ពិភពលោក​នេះ ហើយ​គ្រប់​ប្រទេស​ក្នុង​ពិភពលោក តែងមាន​ចំណាកស្រុក​។​

​អ្នក​អធិប្បាយ​លើ​បញ្ហា​សង្គម​ដែល​កំពុង​រស់នៅ​សហរដ្ឋអាមេរិក​រូបនេះ បាន​ពន្យល់​ដូច្នេះ «​ចំណាកស្រុក​ជា​លំហូរ ដែល​បង្កើត​វិជ្ជមាន​សម្រាប់​មនុស្ស​ច្រើនជាង​អវិជ្ជមាន​។ ចំណាកស្រុក​បានកើត​ឡើង​យូរយា​ណាស់​មកហើយ គឺ​ចាប់តាំងពី​សម័យ​មនុស្ស​រស់​តាម​ល្អាង​ភ្នំ ដើរ​បេះ​ផល្លា និង​ប្រមាញ់ ដើម្បី​ចិញ្ចឹមជីវិត​ម្ល៉េះ​។ ចំណាកស្រុក​បានកើត​មុន​វប្បធម៌​កសិកម្ម​ក្នុង​ពិភពលោក​នេះ​ទៅទៀត​»​។​

​គណបក្ស សង្គ្រោះ ជាតិ ប្រចាំ នៅ កូរ៉េខាងត្បូង បាន សហការ ជាមួយ អង្គការ Asia Human Rights and Peace Forum (AHPF) រៀបចំ វេទិកា មួយ ពីថ្ងៃ ទី ១៩ ដល់ ថ្ងៃទី ២០ ខែមេសា ឆ្នាំ ២០១៩ ។ ស្រប ជាមួយគ្នានេះ ក្រុម អ្នកប្រឆាំង នឹងធ្វើ មហា បាតុកម្ម ទ្រង់ទ្រាយ ធំ ផងដែរ ដែល ហៅថា មហា បាតុកម្ម ភ្លើងទៀន ។

​លោក សុខ ឥសាន អ្នកនាំពាក្យ គណបក្ស ប្រជាជន កម្ពុជា បាន​ថ្លែង ថា មហា បាតុកម្ម នេះ ស្ថិតនៅក្រោម ការរៀបចំ របស់ យុវជន ប្រឆាំង តែ ម្នាក់ – ពីរ នាក់ និង មានការ ចូលរួម ពី មនុស្ស មួយចំនួន តូច ប៉ុណ្ណោះ ប៉ុន្តែ ពួកគេ ខំ បំប៉ោង ថា មាន អ្នកចូលរួម មកពី គ្រប់ទិសទី នៅលើ ពិភពលោក ។ លោក បាន សរសេរ ក្នុង បណ្តាញ ទំនាក់ទំនង តេ ឡេ ក្រាម បែបនេះ ថា « បើតាម ការឃោសនា បំប៉ោង អាច នឹង ផ្អៀង ប្រទេស កូរ៉េខាងត្បូង នេះ ជាមិនខាន ។ ក៏ប៉ុន្តែ ការពិត មាន មនុស្ស មកពី ប្រទេស នេះ ១ ឬ ២ នាក់ ពី ប្រទេស នោះ ១ ឬ ២ នាក់ ដែល សរុប ទៅបាន មួយ ដំបរ ស្វា ប៉ុណ្ណោះ បានសេចក្តីថា មិនបាន ស្មើនឹង ប្រជា ពុទ្ធបរិស័ទ ទៅ បុណ្យចូលឆ្នាំ នៅ វត្ត មួយ ផង » ។

​អ្នកនាំពាក្យ គណបក្សកាន់អំណាច បានចាត់ទុក មហា បាតុកម្ម នេះ ថា គ្មានអ្វី ក្រៅតែពី ទៅ ជួបជុំគ្នា ជេរប្រមាថ និង បរិហាកេរ្តិ៍ សម្អុយ ជាតិ សាស ន៏ ខ្មែរ ខ្លួនឯង នោះទេ ។​

​កាលពី អំឡុង ខែកក្កដា ឆ្នាំ ២០១៨ គណបក្សប្រឆាំង ប្រចាំ នៅ កូរ៉េខាងត្បូង បានធ្វើ មហា បាតុកម្ម ភ្លើងទៀន នេះ ម្តង រួម ក ហើយ ៕ ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×