Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រថយន្ត​សាំ​យ៉ុង​ចុះ​ចំណោត បុក​បង្គោល​ភ្លើង បណ្តាល​ឲ្យមនុស្ស​២​នាក់ និង​ជាង​២០​នាក់ រងរបួស​

spot_img

​ព្រះសីហនុ​ ៖ ​នៅ​ល្ងាច​ថ្ងៃទី​១៩​មេសា​២០១៩ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍ បង្កឡើង​ដោយ​ខ្លួនឯង រថយន្ត​សាំ​យ៉ុង​ដឹក​អ្នកដំណើរ​ពេញ ចុះ​ចំណោត បាន​បុក​បង្គោល​ភ្លើង បណ្តាលឲ្យ​ដួល និង​បង្ក​ឲ្យមាន​ជនរងគ្រោះ​២​នាក់​ស្លាប់ និង ២០​នាក់ រងរបួស​ធ្ងន់​-​ស្រាល នៅ​ចំណុច​អូរ​៣ សង្កាត់​៤ ក្រុងព្រះសីហនុ ខេត្ត​ព្រះសីហនុ ។​

​បើ​តាមរ​បាយ​ការណ៏​ពី​នគរបាល ករណី​រថយន្ត​តួ​រី​ស​រត់​ឈ្នួល​ជួប​គ្រោះថ្នាក់​ចរាចរ​បណ្តាលអោយ​មាន​មនុស្ស​ស្លាប់​និង​បួស​នៅ​ក្រុងព្រះសីហនុ ហេតុ​ការណ៏កើត​ឡើង​នៅ​វេលា​ម៉ោង​ជាង​៦​ល្ងាច​ថ្ងៃ​ទី​១៩ ខែ​មេសា ឆ្នាំ​២០១៩ លើផ្លូវ បេតុង ត្រង់ចំណុច ជិត​រោងចក្រ​ទឹកកក​ស្ថិតក្នុង ភូមិ​៥ សង្កាត់​លេខ​៤ ក្រុង​/​ខេត្ត​ព្រះសីហនុ កើតឡើង បង្កដោយ​ខ្លួនឯង​រថយន្ត ០១​គ្រឿង​ម៉ាក SSANGYON ពណ៌ ស ពាក់​ផ្លាកលេខ ភ្នំពេញ​2Q-8694 អ្នកបើកបរ​ឈ្មោះ អិត វិន ភេទ​ប្រុស អា​យ ២៩​ឆ្នាំ មុខរបរ រត់​តាក់ស៊ី មាន​ទីលំនៅ ស្រុក​ភ្នំ​ក្រវ៉ា​ញ ខេត្ត​ពោធិ៍សាត់ មាន​អ្នករួមដំណើរ​ចំនួន ២១​នាក់​ស្រី ០៥​នាក់ (​អ្នករួមដំណើរ​ទាំងអស់​មាន​ទីលំនៅ​ភូមិ​តា​សាល ឃុំ​ផ្ទះ​រ៉ុង ស្រុក​ភ្នំ​ក្រវ៉ា​ញ ខេត្ត​ពោធិ៍សាត់ មុខរបរ កម្មករសំណង់ ) មាន​ទិសដៅ​ចុះ​ចំណោត លុះ​មកដល់​ចំណុច​ខាងលើ រថយន្ត​ហ្វ្រាំង​មិន​ស៊ី បាន​ជ្រុល​ទៅ​បុក​នឹង​របង​ផ្ទះ ព្រមទាំង​បង្គោល​ភ្លើង​រលំ ០១​ដើម ។​

​គ្រោះថ្នាក់​នេះ​បណ្ដាល​ឲ្យ​៖ ស្លាប់​មនុស្ស​ចំនួន ០២​នាក់​ស្រី ០១​នាក់ គឺ​១-​ឈ្មោះ ទូច សុផាន់ ភេទ ប្រុស អាយុ ២១​ឆ្នាំ ។​២-​ឈ្មោះ ឯក ហេន ភេទ ស្រី​អាយុ​៥៣​ឆ្នាំ ។​

​រងរបួស​ធ្ងន់​មនុស្ស​ចំនួន ០៧​នាក់​ស្រី ០១​នាក់ ។​រងរបួស​ស្រាល​មនុស្ស​ចំនួន ១៣​នាក់​ស្រី ០៣​នាក់ ។​ (​អ្នករងរបួស​ទាំងអស់​បាន​បញ្ជូន​ទៅ​សង្គ្រោះ​មន្ទីរពេទ្យបង្អែក​ខេត្ត​ចំនួន ១៤​នាក់​ស្លាប់ ០២​នាក់ និង បាន​បញ្ជូន​ទៅ​សង្គ្រោះ​គ្លីនិក​មិត្ត​ភាពឃ្លាំង​លើ​ចំនួន ០៨​នាក់​ប្រុស​)  ។ ​រី​ឯ​វត្ថុតាង រថយន្ត ០១​គ្រឿង សមត្ថកិច្ច​យក​មក​រក្សារ​ទុក​នៅ ការិយាល័យ​នគរបាល​ចរាចរណ៍​ផ្លូវគោក ៕​ ដោយ​៖​កូឡាប​

spot_img
×