Thursday, March 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ចិត្តសឿង​ណាស់​! បុរស​ឥណ្ឌា​ម្នាក់​កាត់​ម្រាមដៃ​ខ្លួន​ចោល ដោយសារ​បោះឆ្នោត​ច្រឡំ​បក្សនយោបាយ​

spot_img

​អ្នកបោះឆ្នោត​ឥណ្ឌា​ម្នាក់​បាន​និយាយថា គាត់​បាន​កាត់​ម្រាមដៃ​ចង្អុល​ចោល ក្រោយពេល​បាន​ដឹងថា គាត់​បាន​បោះឆ្នោត​ច្រឡំ​គណបក្សនយោបាយ​។​

​លោក Pawan Kumar បាន​និយាយថា គាត់​បាន​ច្រឡំ​បោះឆ្នោត​អោយ​គណបក្ស Bharatiya Janata Party ដែល​កំពុង​ដឹកនាំ​សព្វថ្ងៃ​។ គាត់​ចង់​បោះឆ្នោត​អោយ​គណបក្ស​ផ្សេង ប៉ុន្តែ​បែរជា​ច្រឡំ​បោះឆ្នោតអោយ​បក្ស​នោះ​ដោយសារ​តែ​និម្មិត​សញ្ញា​នៅក្នុង​ម៉ាស៊ីន​បោះឆ្នោត​។​

​ក្រោយពេល​គូស​សន្លឹកឆ្នោត​រួច ម្រាមដៃ​ចង្អុល​របស់​អ្នកបោះឆ្នោត​ទាំងអស់​នឹង​ត្រូវ​គេ​ឲ្យ​ជ្រល​ក់ទឹក​ថ្នាំ បោះឆ្នោត​។​

​បុរស​ចិត្តសឿង​ខាងលើ បាន​ធ្វើ​ការបោះឆ្នោត​កាលពី​ថ្ងៃ​ព្រហស្បតិ៍​កន្លងទៅ នៅក្នុង​ទីក្រុង Bulandshahr នៃ​រដ្ឋ Uttar Pradesh​។ នោះ​គឺជា​ការបោះឆ្នោត​ក្នុង​ដំណាក់កាល​ទី ២ នៃ​ការបោះឆ្នោត​តំណាងរាស្ត្រ​នៅក្នុង​ប្រទេស​ឥណ្ឌា​។​

​លោក​ថ្លែង​នៅ​ក្នុង​វីដេអូ​ដូច្នេះ​ថា “​ខ្ញុំ​ចង់​បោះឆ្នោត​អោយ​ដំរី ប៉ុន្តែ​ខ្ញុំ​បែរ​ជា​ច្រឡំ​បោះ​អោយ​ផ្កា​ទៅវិញ​”​។ ដោយ​គាត់​ចង់​សំដៅ​ពី​និម្មិត​សញ្ញា​របស់​បក្ស​នយោបាយ​នីមួយ​នៅក្នុង​ម៉ាស៊ីន​បោះឆ្នោត​។​

​សូមបញ្ជាក់​ថា និម្មិត​សញ្ញា​របស់​គណបក្ស Bharatiya Janata Party របស់​លោក​នាយករដ្ឋមន្ត្រី Narendra Modi មាន​រូប​ផ្កាឈូក ចំណែក​និម្មិត​សញ្ញា​រូប​ដំរី ជា​របស់​គណបក្ស Bahujan Samaj Party ដែល​លោក​ចង់​បោះ​អោយ​៕

​អត្ថបទ​ប្រែ​សម្រួល​ដោយ​៖ សុភ័​ក្ត្រ

​ប្រភព​៖ BBC​

spot_img
×