Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រដ្ឋមន្ត្រីការបរទេស​អា​មេ​រិច​ឆ្លើយថា លោក​នៅតែ​ជា​អ្នកដឹកនាំ​ការចរចានុយក្លេអ៊ែរ​ដដែល ក្រោយ​កូរ៉េខាងជើង​ទាមទារ​ឲ្យ​ដក​លោក​ចេញ​

spot_img

​រដ្ឋមន្ត្រីការបរទេស​អា​មេ​រិច លោក Mike Pompeo បាន​ថ្លែង​កាលពី​ថ្ងៃ​សុក្រ​ម្សិលមិញ​ថា គាត់​នៅ​តែ​ជា​អ្នកទទួលបន្ទុក​លើ​កិច្ចចរចារ​នុយក្លេអ៊ែរ​ជាមួយ​កូរ៉េ​ខាងជើង​ដដែល ទោះបីជា​របប​នោះ​បាន​ទាមទារ​ឲ្យ​ដក​រូប​លោក​ចេញពី​ការចរចា ។​

​ក្រោយពេល​កិច្ចចរចាជាមួយ​កូរ៉េ​ខាងជើង​គ្មាន​បាន​ផល​សោះ លោក Mike Pompeo បានធ្វើការ​ថ្លែង​យ៉ាង​ខឹង​ក្រោធ​នៅក្នុង​សេក្តីថ្លែងការណ៍នៅ​សប្តាហ៍​នេះ ដែល​ជា​ហេតុ​ធ្វើឲ្យ​កូរ៉េខាងជើង ហៅ​អ្នកការទូត​អា​មេ​រិច​រូបនោះ​ថា គ្មាន​ប្រយោជន៍ ធ្វេសប្រហែស និង​មិន​មាន​ភាពចាស់ទុំ ព្រមទាំង​ទាមទារ​ឲ្យ​អាមេរិ​ចដក​រូបលោក​ចេញពី​កិច្ចចរចានុយក្លេអ៊ែរ​នៅពេល​អនាគត​។​

​លោក Mike Pompeo ត្រូវបាន​គេ​ជឿជាក់​ថា​ជា​អ្នកជំរុញ​ឲ្យ​ប្រធានាធិបតី​ ដូ​ ណាល់ត្រាំ ​ឲ្យ​ប្រកាន់​ជំហរ​រឹងមាំ​ជាមួយនឹង​មេដឹកនាំ​កូរ៉េខាងជើង​ក្នុង​កំឡុង​កិច្ចប្រជុំ​កំពូល​របស់​ពួក​គេ​កាលពី​​ខែ​កុម្ភៈ នៅ​ទីក្រុង​ហាណូយ ដែល​បញ្ចប់​ទៅ​ដោយ​គ្មាន​បាន​អ្វី​ទាំងអស់​។​

​លោក បាន​ថ្លែង​នៅក្នុង​ស​ន្និសិទ​ដូច្នេះ​ថា “​គ្មាន​អ្វី​ផ្លាស់ប្តូរនោះទេ​។ ពួក​យើង​កំពុង​បន្ត​ធ្វើ​កិច្ចការ​ដើម្បី​ចរចា ។ ខ្ញុំ​នៅតែ​ជា​អ្នកទទួលបន្ទុក​លើ​កិច្ចការ​នោះ​”​។​

​លោក Mike Pompeo ដែល​ធ្លាប់​បាន​ធ្វើដំណើរ​ទៅកាន់​កូរ៉េខាងជើង​ចំនួន ៤​ដង​កាលពី​ឆ្នាំមុន បាន​ថ្លែងបន្តថា គាត់​នៅ​តែ​មាន​ក្តីសង្ឃឹម​ក្នុង​ការសម្រេចបាន​កិច្ចព្រមព្រៀង ដែល​ធ្វើឲ្យ​សម្រេច​ការសន្យា​របស់ គីម ជុង​អ៊ុន​ក្នុង​ការបោះបង់ចោល​អាវុធ​នុយ​ក្លេអ៊ែរ​៕

​អត្ថបទ​ប្រែ​សម្រួល​ដោយ​៖ សុភ័​ក្ត្រ

​ប្រភព​៖ Channelnewsasia​

spot_img
×