Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម័យ​ដី​ត្រូវប៉ាន់ ទីស្នាក់ការ​ប៉ុស្តិ៍​នគរបាល​ទឹកថ្លា ត្រូវបាន​គេ​លក់ដូរ​ទៅ​ទីតាំង​ថ្មី ធ្វើឲ្យ​ប្រជាពលរដ្ឋ​ភ្ញាក់ផ្អើល​យ៉ាងខ្លាំង ពេល​ទៅ​រក​សេវា​រដ្ឋបាល​

spot_img

​ប្រជាពលរដ្ឋ​មួយចំនួន​ហាក់បីដូច​ជា​ស្រឡាំងកាំង នៅពេល​ដែល​ធ្វើដំណើរ​ទៅ​ប៉ុស្តិ៍​រដ្ឋបាល​ទឹកថ្លា ស្រាប់តែ​បាត់​ប៉ុស្តិ៍ ត្រូវ​គេ​លើក​យក​ទៅ​ណា​បាត់ ធ្វើឲ្យ​ពួកគាត់​មិនដឹង​ជា​ទៅ​រកប៉ុស្តិ៍​ថ្មី​នៅ​ទីកន្លែង​ណា​​នោះទេ ព្រោះ​ការដោះដូរ​នេះ មេ​ប៉ុស្តិ៍​មិនបាន​ប្រាប់​ប្រជាពលរដ្ឋ​ឲ្យបាន​ដឹង​ពី​ទីស្នាក់ការ​ថ្មី ដែល​ជា​ការបង្ក​ការលំបាក​ដល់​ប្រជាពលរដ្ឋ​ក្នុង​ការស្វែងរក​សេវា​ពី​នគរបាល នៅ​ទីកន្លែង​ថ្មី​។​

​ល្បី​ជាថ្មី​ហើយ ដី​ស្នាក់​ការ​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ទឹកថ្លា ខណ្ឌ​សែន​សុខ តម្លៃ​ជិត​២​លាន​ដុល្លារ ត្រូវបាន​គេ​លក់ បាត់​ហើយ​ក្រោមលេស​ដោះដូរ ទីស្នាក់ការ​ថ្មី គ្រាន់​បាន​លុយ មេៗ​ចែក​គ្នា​ចាយ ។ ការដោះដូរ​ទីស្នាក់ការ​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ទឹកថ្លា​ពី​កន្លែង​ចាស់​ដែល​ស្ថិតនៅ​តាម​ផ្លូវ​ភ្នំពេញ​ហាណូយ​ដែល​នៅ​ជិត​ស្ពាន​អាកាស​សា​ដី​ហុយ​ដែលមាន​ដី​យ៉ាង​ធំ​ទូលាយ​តាំងពីដើម​រៀងមក​ត្រូវបាន​ផ្លាស់ប្ដូរ​ទៅ​ទីតាំង​ថ្មី​នៅក្នុង​ភូមិ​ចុង​ថ្នល់​ខាងលិច​ក្នុង​សង្កាត់​ទឹកថ្លា​ដែល​ជា​ផ្ទះល្វែង​តូច​មួយ​ទើប​នឹង​ធ្វើ​ថ្មី​ដែល​មាន​ទីធ្លា​តូចចង្អៀត​មិន​សមស្រប​សម្រាប់​កន្លែង​ធ្វើការ​នោះ​ឡើយ​។​

​ទីតាំង​ថ្មី​នេះ​បើ​ប្រៀបធៀប​នឹង​ទីតាំង​ចាស់​គឺ​មាន​ទីធ្លា​ខុសគ្នា​ឆ្ងាយ​ដូច​មេឃ​និង​ដី​ ប៉ុន្តែ​មិន​ថ្វី​នោះទេ​ ព្រោះនេះ​ជា​រឿង​របស់​ថ្នាក់​លើ​​​ក្នុង​ការដោះដូរ​ទីតាំង ចំណែក​មន្ត្រី​ថ្នាក់ក្រោម​និង​មន្ត្រី​ប៉ុស្តិ៍​មិនមាន​មាត់​ហា​ស្ដី​ឬក៏​និយាយ​អ្វី​នោះ​ទេ​បាន​ត្រឹមតែ​រើ​កញ្ជើ​ទៅ​ទីតាំង​ថ្មី​ធ្វើការ​តាម​បញ្ជា​តែប៉ុណ្ណោះ​។ មហាជន​បាន​លើកឡើង​ថា​ការដោះដូរ​ទីតាំង​ថ្មី​នេះ​ស្របពេល​ដែល​ដី​នៅ​ទីតាំង​ចាស់​កំពុង​តែ​ត្រូវប៉ាន់​ហើយ​ជាពិសេស​នៅ​និង​ផ្លូវ​ធំ​ទៀត​ដែល​ជា​ទីតាំង​ល្អ​សម្រាប់​អាជីវកម្ម​ឬ​ក៏​ក្រុមហ៊ុន​ថ្មី​។​

នៅ​ព្រឹក​ថ្ងៃទី 20​ ខែ​មេសា​នេះ ​អ្នកយក​ព័ត៌មាន​ CEN បាន​ទៅ​ផ្តិត​យក​រូបភាព​នៃ​ទីស្នាក់ការ​ចាស់​គឺ​បាន​ឃើញ​ផ្ទាល់​គឺ​គេ​បាន​ទម្លាក់​ស្លាក​នគរបាល​ទឹកថ្លា​ចុះ​បាត់ទៅហើយ​ហើយ​និង​ព័ទ្ធ​របង​ស័ង្កសី​ពណ៌​ខៀវ​ចំណែក​នៅ​ខាងក្នុង​អីវ៉ែអីវ៉ាន់​គ្រឿង​សម្ភារៈ​ត្រូវបាន​គេ​រើចេញ នឹង​មាន​កម្មករ​កំពុង​តែ​ធ្វើការ​នៅ​ក្នុង​នោះ​ផងដែរ​។​ជាមួយ​នឹង​ការផ្លាស់ប្ដូរ​ទីតាំង​ថ្មី​នេះ​ប្រជាពលរដ្ឋ​មួយចំនួន​ទំនង​ជា​ពុំបាន​ដឹង​នៅឡើយ​ទេះ ហើយ​ហ្នឹង​ក៏​ពិបាក​ដឹង​ដែរ​ថា​ទីតាំង​ថ្មី​នៅ​ទីណា​នោះ​ទេ ក្នុង​ការ​ទៅ​ស្វែងរក សេវា​ពី​នគរបាល​ប៉ុស្ដិ៍​ទឹកថ្លា​ក៏​ដូច​ជា​ទៅ​ដាក់​ពាក្យបណ្ដឹង​ផ្សេងៗ​ផងដែរ​។​

​ប្រជាពលរដ្ឋ​មូលដ្ឋាន​នៅក្បែរ​ប៉ុស្តិ៍​ទឹកថ្លា​ចាស់​បាន​និយាយថា​ពួកគាត់​ពុំ​ដឹង​ជា​គេ​លក់​ទីតាំង​ស្នាក់ការ​នគរបាល​ប៉ុស្តិ៍​ទឹកថ្លា​នេះ​ទេ​ហើយ​នគរបាល​ក៏​មិន​បាន​ប្រាប់​ប្រជាពលរដ្ឋ​ក្នុង​ការផ្លាស់ប្ដូរ​ទីតាំង​ប៉ុស្តិ៍នគរបាល​ទឹកថ្លា​ដែរ​។​ដូច្នេះ​ហើយ​បាន​ធ្វើឲ្យ​ប្រជាពលរដ្ឋ​មាន​ការពិបាក​យ៉ាងខ្លាំង​ក្នុង​ការស្វែងរក​ប៉ុស្តិ៍​នគរបាល​ទឹកថ្លា​ថ្មី​ដើម្បី​បំពេញ​សំណុំ​ឯកសារ​ឬ​ក៏​សុំ​ឯកសារ​ដូចជា​ពិធីបុណ្យ​វិធី​ការ​ឬក៏​ឯកសារ​ផ្សេងៗ​ផងដែរ​ដែល​ជា​ការបង្ក​ការលំបាក​យ៉ាងខ្លាំង​ដល់​ប្រជាពលរដ្ឋ​។ ប្រជាពលរដ្ឋ បាន​និយាយ​ចោទប្រកាន់​ទ​ភលើ​នាយ​ប៉ុស្តិ៍​នគរបាល​ទឹកថ្លា​ថា​ការដោះដូរ​ស្នាក់​ការ​នេះ​ពុំ​បាន​ជូនដំណឹង​ប្រាប់​ប្រជាពលរដ្ឋ​ឲ្យដឹង​នោះទេ​។​ស្ងាត់ៗ​ស្រាប់តែ​បាត់​ប៉ុស្តិ៍​នគរបាល​ទឹកថ្លា​ទៅ​ណា​ក៏​មិន​ដឹង​ដោយ​គេ​ទម្លាក់​ស្លាក ចោល​បាត់​និង​ព័ទ្ធ​របង​ហើយនឹង​រើស​សម្ភារៈ​ចេញ​ដែល​ធ្វើ​របៀប​នេះ​ហាក់ដូចជា​លួចលាក់​ភ្នែក​ប្រជាពលរដ្ឋ​៕​ ដោយ​៖​បញ្ញា​ស័ក្តិ

spot_img
×