Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

នគរបាល​ចាប់ខ្លួន​បុរស​ម្នាក់​ ដែល​សម្លុត​គំរាម​ប្លន់​ម៉ូតូ​ពី​រគ្រឿង

spot_img

ភ្នំពេញ​៖ អធិការដ្ឋាន​នគរបាល​ខណ្ឌដង្កោ បាន ឲ្យដឹងថា ពី​ករណី​លួច​មាន​ស្ថាន​ទម្ងន់ទោស (​ប្រើ​ស្បែកជើង​គប់ និង​ស្រែក​សំឡុត​គំរាម​ប្លន់​យក​ម៉ូតូ​) នគរបាល​បាន​ចាប់ខ្លួន​បុរស​ម្នាក់ ហើយ​បាន​ប្រគល់​វត្ថុតាង​ម៉ូតូ​ចំនួន 2 គ្រឿង​ទៅ​ជនរងគ្រោះ​វិញ​។​

​ករណី​អំពើ​ប្លន់​នេះ​បាន​កើតឡើង​​កាលពី​ថ្ងៃ​ទី​២០ ខែ​មេសា ឆ្នាំ​២០១៩ វេលា​ម៉ោង​០៧​និង​៣០​នាទី​ត្រង់ចំណុច​ភូមិ​កំរៀង សង្កាត់​ព្រៃវែង ខណ្ឌដង្កោ រាជធានី​ភ្នំពេញ ។​ ​ជនរងគ្រោះ ទី​០១ ឈ្មោះ ជា ស្រី​ណាល់ ភេទ​ស្រី អាយុ​៥៣​ឆ្នាំ មុខរបរ​លក់​កំរាលព្រំ មាន​ទីលំនៅ​ភូមិ​កំរៀង សង្កាត់​ព្រៃវែង ខណ្ឌដង្កោ រាជធានី​ភ្នំពេញ ។​ ​ជនរងគ្រោះ​ទី​០២ ឈ្មោះ យឹម វណ្ណា ភេទ​ស្រី អាយុ​៤០​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​នៅផ្ទះ មាន​ទីលំនៅ​ភូមិ​ត្រពាំង​ស្វាយ សង្កាត់ ព្រៃវែង ខណ្ឌដង្កោ រាជធានី​ភ្នំពេញ ។​

​ឃាត់ខ្លួន​ជនសង្ស័យ​ឈ្មោះ អ៊ុំ ប្រុស ភេទ​ប្រុស អាយុ​៣៦​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​នៅផ្ទះ មាន​ទីលំនៅ​ផ្ទះ​លេខ​២០E1 ផ្លូវ​លេខ​១៥៤ សង្កាត់​ផ្សារកណ្តាល ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ

​វត្ថុតាង​ចាប់យក​៖១/​ម៉ូតូ​ម៉ាក​ហុងដា​សេ​១២៥ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​ភ្នំពេញ​1GH-8007 មាន​លេខ​តួ និង​លេខ​ម៉ាស៊ីន​9739974 ចំនួន​០១​គ្រឿង ២/​ម៉ូតូ​ម៉ាក​ហុងដា​សេ​១២៥ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​ភ្នំពេញ​1GA-2061 មាន​លេខ​តួ និង​លេខ​ម៉ាស៊ីន​9634729 ចំនួន​០១​គ្រឿង ៣/​ស្បែកជើង​ពណ៌​ឈាមជ្រូក​ចំនួន​០១​ចំហៀង ។​

កាលពី​ថ្ងៃ​ទី​២០ ខែ​មេសា ឆ្នាំ​២០១៩ វេលា​ម៉ោង​០៧​និង​២៥​នាទី ជនរងគ្រោះ​ឈ្មោះ ជា ស្រី​ណាល់ ភេទ​ស្រី អាយុ​៥៣​ឆ្នាំ និង​ប្តី​ឈ្មោះ សុខ សុខុន ភេទ​ប្រុស អាយុ​៥៧​ឆ្នាំ បាន​ជិះ​ម៉ូតូ​០១​គ្រឿង​ម៉ាក​ហុងដា​សេ​១២៥ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​ភ្នំពេញ​1GA-2061 មាន​លេខ​តួ និង​លេខ​ម៉ាស៊ីន​9634729 ឌុប​គ្នា ចេញពី​ផ្ទះ​ស្ថិតនៅ​ភូមិ​កំរៀង សង្កាត់​ព្រៃវែង ខណ្ឌដង្កោ រាជធានី​ភ្នំពេញ ដើម្បី​ទៅ​លក់​កំរាលព្រំ​នៅ​ផ្សារ​បុរី​សន្តិភាព​២ ស្ថិតនៅ​ភូមិ​ដំណាក់​ត្រ​យឹង សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​។ ពេលនោះ​ជនរងគ្រោះ​ឈ្មោះ ជា ស្រី​ណាល់ និង​ប្តី​ជិះ​ម៉ូតូ​ចេញពីផ្ទះ​តាម​ផ្លូវ​បេតុង​បាន​ចំងាយ​ពី​ផ្ទះ​ប្រហែល​១០០​ម៉ែត្រ ស្ថិតនៅ​ភូមិ​កំរៀង​ខាងលើ ស្រាប់តែ​ជួប​ជនសង្ស័យ​ឈ្មោះ អ៊ុំ ប្រុស ភេទ​ប្រុស អាយុ​៣៦​ឆ្នាំ កំពុង​ឈរ​នៅលើ​ផ្លូវ​បេតុង ហើយក៏​បាន​ដោះ​ស្បែកជើង​ផ្ទាត់ ពណ៌​ឈាមជ្រូក គប់​ត្រូវ​ភ្នែក​ខាងឆ្វេង​របស់​ជនរងគ្រោះ​ឈ្មោះ ជា ស្រី​ណាល់ ដែល​កំពុង​ជិះ​ម៉ូតូ​ជា​មួយ​ប្តី​បណ្តាលអោយ​ជាំ​ភ្នែក​ខាងឆ្វេង ។

បន្ទាប់មក​ឈ្មោះ សុខ សុខុន (​ប្តី​របស់​ជនរងគ្រោះ​) បាន​ឈប់​ម៉ូតូ​ស្រែក​អោយ​ប្រជាពលរដ្ឋ​ជួយ និង​រាយការណ៍​ប្រាប់​សមត្ថកិច្ច ហើយ​ជនសង្ស័យ​ក៏​បាន​រត់គេចខ្លួន​ទៅ​ទិសខាងកើត ដល់​ចំណុច​មុខ​ការដ្ឋាន​សាងសង់​ផ្ទះល្វែង ស្ថិតនៅ​ភូមិ​កំរៀង​ដូចគ្នា ដែល​មាន​ចំងាយ​ពី​កន្លែងកើតហេតុ​ទី​០១ ប្រវែង​ប្រហែល​២០០​ម៉ែត្រ ក៏​បាន​ជួប​ជនរងគ្រោះ​ម្នាក់​ទៀត​ឈ្មោះ យឹម វណ្ណា ភេទ​ស្រី អាយុ​៤០​ឆ្នាំ កំពុង​ជិះ​ម៉ូតូ​ម៉ាក​ហុងដា​សេ​១២៥ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​ភ្នំពេញ​1GH-8007 មាន​លេខ​តួ និង​លេខ​ម៉ាស៊ីន​9739974 ចំនួន​០១​គ្រឿង ម្នាក់ឯង​ពី​លិច​ទៅ​កើត ជនសង្ស័យ​ក៏​បាន​ស្ទាក់​ពីមុខ​ម៉ូតូ​របស់​ជនរងគ្រោះ​ឈ្មោះ យឹម វណ្ណា ចាប់ដៃ​ម៉ូតូ​របស់​ជនរងគ្រោះ បណ្តាលអោយ​ដួល រួច​ស្រែក​សំឡុត​គំរាម​ជនរងគ្រោះ​ឈ្មោះ យឹម វណ្ណា អោយចេញ​ឆ្ងាយ ពី​រូបគេ (​ជនសង្ស័យ​) រួច​ជនសង្ស័យ​ក៏​បាន​លើក​ម៉ូតូ​របស់​ជនរងគ្រោះ​ឈ្មោះ យឹម វណ្ណា ជិះ​គេចខ្លួន​ទៅ​ទិស​ខាងកើត ។ ហើយ​ជនរងគ្រោះ​ឈ្មោះ យឹម វណ្ណា ក៏​បាន​ស្រែក​ឆោឡោ អោយ​អ្នកជិតខាង​ជួយ ភ្លាម​នោះ​កម្លាំង​សមត្ថកិច្ច​ដែល​កំពុងតែ​ជិះ​ម៉ូតូ​ល្បាត​ក្បែរ​នោះ ជួយ​អន្តរាគមន៍​ស្ទាក់​ឃាត់ខ្លួន​បាន​ជនសង្ស័យ​ខាងលើ រួម​និង​ភស្តុតាង យកមក​ធ្វើ​ការសាកសួរ​នៅ​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ព្រៃវែង តាម​នីតិវិធី​ច្បាប់ ។

​ក្រោយពី​ធ្វើ​ការសាកសួរ​ជនសង្ស័យ បាន​ឆ្លើយ​សារភាព​ប្រាប់​សមត្ថកិច្ច​យើង​ថា រូបគេ​(​ជនសង្ស័យ​) ពិតជា​បាន​ធ្វើ​សកម្មភាព​វ៉ៃ​យក​ម៉ូតូ​របស់​ជនរងគ្រោះ​ទាំង​០២​នាក់​ខាងលើ ប្រាកដ​មែន ហើយ​ជនរងគ្រោះ​ទាំង​០២​នាក់​ក៏​បាន​មក​ដាក់​ពាក្យ បណ្តឹង​ចំឈ្មោះ​ជនសង្ស័យ ដើម្បី​អោយ​សមត្ថកិច្ច​ចាត់កា​រ​តាម​ផ្លូវច្បាប់​ ៕​ ដោយ​៖​កូឡាប​

spot_img
×