Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឥណ្ឌា​បង្ហាញ​អាវុធ​ប្រឆាំង​ការបំពុល​បរិស្ថាន​ថ្មី​

spot_img

​រដ្ឋការ​ឥណ្ឌា​កំពុង​សង្ឃឹម​លើ​ប្រភេទ​អាវុធ​ថ្មី​មួយ ដើម្បី​ប្រឆាំង​ការ​បំពុល​បរិយាកាស​ហៅថា “​អាវុធ​ប្រឆាំង​ផ្សែង​អ័ព្ទ​” ដែល​វា​អាច​ជួយ​សម្អាត​លំហ​រវេ​ហា នៃ​រដ្ឋធានី New Delhi ក្នុង​រយៈពេល​ដ៏​ខ្លី​ខាងមុខ -​នេះ​បើ​តាម AFP​។​

​បរិក្ខារ​នេះ​ស្រដៀង​នឹង​ម៉ាស៊ីន​ផ្លុំ​សក់ ហើយ​ត្រូវបាន​ភ្ជាប់​ជាមួយ​រថយន្ត​ដឹកជញ្ជូន រួច​គេ​បាន​យក​វា​ទៅ​សាកល្បង​នៅ​តំបន់ Anand Vihar, ដែល​មាន​ការ​បំពុលបរិយាកាស​ធ្ងន់ធ្ងរ​បំផុត នា​រដ្ឋធានី New Delhi​។​

​ផលិត​ករ Cloud Tech ឲ្យដឹងថា បរិក្ខារ​ថ្មី​នេះ អាច​បាញ់​ចេញ​ជា​ផ្សែង​នូវ​ទឹក​ប្រហែល​១០០​លីត្រ ក្នុង​១​នាទី ដែល​តាមរយៈ​នោះ​វា​អាច​សម្អាត​សារធាតុ​បង្ក​ការបំពុល​បាន​ដល់​ទៅ ៩៥%​។

​តាម​រដ្ឋការ​ក្រុង New Delhi ឲ្យដឹង ប្រសិនបើ​បរិក្ខារ​នេះ​បញ្ជាក់បាន​ពី​ប្រសិទ្ធភាព​របស់​វា នោះ​គេ​នឹង​ដាក់​ពង្រាយ​ឧបករណ៍​ទាំងនេះ​នៅ​តាម​ដង​វិថី ក្នុង​រដ្ឋធានី ដែល​កំពុង​រង​ការបំពុល​យ៉ាងធ្ងន់ធ្ងរ​៕ សូ​យ​ន​

spot_img
×