Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្អូនប្រុស​បង្កើត​ទាញ​កាំបិតប៉័ងតោ​កាប់​បងស្រី ​២​ នាក់ បណ្តាល​ឲ្យ​ស្លាប់​ក្នុង​ថ្លុកឈាម ដោយសារ​រឿង​ទំនាស់​ដីធ្លី​

spot_img

​ខេត្តសៀមរាប​៖ ករណី​ករណី​មនុស្សឃាត​ដោយ​ចេតនា បង្កឡើង​ដោយ​ប្អូនប្រុស​បង្កើត ទាញយក​ទាញយក​កាំបិតប៉័ងតោ​កាប់​ទៅលើ​បងស្រី​ខ្លួ​ង​ឯង​ចំនួន​២​នាក់ បណ្តាល​ឲ្យ​ស្លាប់​នៅនឹងកន្លែង នៅ​ល្ងាច​ថ្ងៃទី​២០ ខែមេសា ឆ្នាំ​២០១៩ នៅ​ភូមិ​ដំរី​កូន ឃុំ​ពពេល ស្រុក​សូទ្រនិគម ខេត្តសៀមរាប​។

​សមត្ថកិច្ច​មូលដ្ឋាន​បាន​ឲ្យ​ដឹងថា មាន​ករណី​ឃាតកម្ម​មួយ​ដែល​បង្កឡើង​ដោយ​បងប្អូន​បង្កើតបាន​កាប់​សម្លាប់​គ្នា​ដោយសារតែ​រឿង​ដីធ្លី​។ សមត្ថកិច្ច​បន្តថា ជនរងគ្រោះ​មាន​២​នាក់ ទី​១.​ឈ្មោះ វ៉ូ ខឹម អាយុ​៤៩​ឆ្នាំ ទីលំនៅ​ភូមិ​.​ឃុំ​កើតហេតុ កាប់​ត្រូវ​ថ្គាម​ខាងឆ្វេង​១​កន្លែង​និង​កញ្ចឹងក​១​កន្លែង បណ្តាល​ឲ្យ​ស្លាប់​នៅនឹងកន្លែង​។ ទី​២.​ឈ្មោះ វ៉ូ ឃុ​ត អាយុ​៤២​ឆ្នាំ ទីលំនៅ​ភូមិ​.​ឃុំ​កើតហេតុ កាប់​ត្រូវចំ​ថ្គាម​ខាងឆ្វេង​២​កន្លែង លើ​ត្រចៀក​១​កន្លែង បំពង់ក​១​កន្លែង ត្រចៀក​១​កន្លែង​។ ចំណែក​ជនសង្ស័យ មានឈ្មោះ វ៉ូ វន អាយុ ៤៣​ឆ្នាំ ទីលំនៅ​ភូមិ​.​ឃុំ​កើតហេតុ​។ សមត្ថកិច្ច​បន្ថែមថា អង្គហេតុ នៅ​ថ្ងៃទី​២០ ខែមេសា ឆ្នាំ​២០១៩ វេលា​ម៉ោង​១៨​និង​២០​នាទី ជនសង្ស័យ​បាន​ជីកដី​ដាក់​បង្គោល​ធ្វើ​បន្ទប់ទឹក នៅមុខ​ផ្ទះ​ជនរងគ្រោះ ហើយ​ជនរងគ្រោះ​បាន​ស្ដីបន្ទោស ជនសង្ស័យ តបសំដី​ទៅវិញ មួយសន្ទុះ​ជនសង្ស័យ​បាន​ឡើងទៅ​លើផ្ទះ​យក​កាំបិតប៉័ងតោ​ចុះមក​ចាប់​ជនរងគ្រោះ​ទី​១​បណ្តាល​ឲ្យ​ស្លាប់​តែម្ដង ឃើញ​ដូច​នោះ ជនរងគ្រោះ​ទី​២​ដែល​នៅផ្ទះ​ក្បែរ បាន​ស្រែក​ឲ្យ​គេ​ជួយ ក៏ត្រូវ​ជនសង្ស័យ រត់​ទៅ​ដេញ​កាប់​រហូតដល់​ស្លាប់​ដែរ​។​

​បន្ទាប់ពី​កាប់​បងស្រី​ខ្លួនឯង​ស្លាប់ ឃាតករ​ជា​ជនដៃដល់ ដែល​បាន​កាន់​កាំបិតប៉័ងតោ​វែង​ប្រលាក់​ដោយ​ឈាម​ជនរងគ្រោះ មិនបាន​រត់គេចខ្លួន​ទេ គឺ​គឺ​នៅ​ឈរ​សម្ញែង​នៅមុខ​ផ្ទះ​ខ្ទម​មួយ​តាម​ផ្លូវជាតិ ។ ចំណែក​កូនស្រី​របស់​ជ​ន​រងគ្រោះ បាន​ត្រឹម​ស្រែក​ទ្រហោយំ​ស្ទើរ​គាំងបេះដូង​ឱប​សព​អាណិតម្ដាយ ។​

​បច្ចុប្បន្ន​ជនសង្ស័យ​ត្រូវបាន កម្លាំង​នគរបាល​មូលដ្ឋាន នាំខ្លួន​ទៅ​អធិការដ្ឋាន​ស្រុក​សូទ្រនិគម ដើម្បី​រៀបចំ​សំណុំរឿង​ទៅ​ការិយាល័យ​ជំនាញ ចាត់ការ​តាមច្បាប់​៕​ ដោយ ៖​ បញ្ញាស័ក្តិ

spot_img
×