Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ បន្ទាប់ពី​ត្រូវ​បាន​រំលាយ មក​ប្រកាស​ទ្រព្យសម្បត្តិ និង​បំណុល​ចំនួន​៦៨២​រូប​

spot_img

ភ្នំពេញ​៖ ការទទួល​ឯកសារ​ប្រកាស​ទ្រព្យសម្បត្តិ និង​បំណុល របស់​សមាសភាព​គណ​បក្ស​សង្គ្រោះ​ជាតិ បន្ទាប់ពី​ត្រូវ​បាន​រំលាយ​រួចមក សម្រាប់​ថ្ងៃ​សុក្រ ទី​២២ ខែ​ធ្នូ ឆ្នាំ​២០១៧ មាន​ចំនួន​១៣​រូប​។ នេះ​បើ​តាម​ការបញ្ជាក់​របស់​លោក​ចេង ប៊ុន​ឃៀង ប្រធាន​នាយកដ្ឋាន​ប្រកាស​ទ្រព្យសម្បត្តិ​និង​បំណុល នៃ​អង្គភាព​ប្រឆាំង​អំពើពុករលួយ កាលពី​ថ្ងៃ​ទី​២២​ខែ​ធ្នូ​។​

​បើ​តាម​សេចក្តីជូនដំណឹង ស្តី​ពី​ការទទួល​ឯកសារ​ប្រកាស​ទ្រព្យសម្បត្តិ​និង​បំំ​ណុល​របស់​សមាសភាព​គ​ណ​បក្ស​សង្គ្រោះ​ជាតិ បន្ទាប់ពី​ត្រូវ​បាន​រំលាយ កាលពី​ថ្ងៃ​ទី​២២​ខែ​ធ្នូ លោក​ចេង ប៊ុន​ឃៀង បាន​លើកឡើង​ថា គិត​ត្រឹម​ថ្ងៃទី​២២​ខែ​ធ្នូ​ឆ្នាំ​២០១៧​នេះ​ចំនួន​ទទួល​បាន​សរុប​៦៨២​រូប រួមមាន តំណាងរាស្ត្រ ចំនួន​៤០​រូប និង​ទីប្រឹក្សា ជំនួយការ ចំនួន​៣១​រូប សរុប​ចំនួន​៧១​រូប ។ សមាជិក​គណៈកម្មាធិកា​រ​ជាតិ​រៀបចំ​ការបោះឆ្នោត ចំនួន​៣​រូប និង​សមាជ​កិ​ក្រុមប្រឹក្សា​រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ និង​ឃុំ​សង្កាត់​ចំនួន​៦០៨​រូប​។​

​ទោះ​យ៉ាង​បើ​តាម​លោក​ចេង ប៊ុន​ឃៀង នាយកដ្ឋាន​ប្រកាស​ទ្រព្យសម្បត្តិ​និង​បំណុល សូម​ធ្វើ​ការលើកទឹកចិត្ត​ដល់​បងប្អូន​ដែល​ជាប់​កាតព្វកិច្ច​ប្រកាស​ទាំងអស់ សូម​រួសរាន់​មក​បំពេញ​កាតព្វកិច្ចរ​បស់​ខ្លួន​ក្នុង​រយៈពេល​៣០​ថ្ងៃនេះ ដោយ​នាយកដ្ឋាន​ធ្វើ​ការទទួល​ឯកសារ​ទាំង​ពេល​ថ្ងៃត្រង់ ថ្ងៃ​សៅរ៍ និង​ថ្ងៃ​អាទិត្យ​។ ប្រសិន​បើ​បងប្អូន​ជួប​បញ្ហា នាយកដ្ឋាន​នឹង​ជួប​ពិភាក្សា​ដោះស្រាយ​ជូន​៕ ដោយ​៖​កូឡាប​

 

spot_img
×