Wednesday, April 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

តុលាការខេត្ត​រតនគិរី កំពុង​សាកសួរ​ជនជាតិ​វៀតណាម​១២​នាក់ ពាក់ព័ន្ធ​ករណី​នាំ​គ្រឿងចក្រ ឆ្លងដែន​ខុសច្បាប់​ចូល​ឈូសឆាយ​ក្នុង​ទឹកដី​កម្ពុជា​

spot_img

​ខេត្តរតនគិរី​ ៖ កម្លាំង​នគរបាល​អន្តោប្រវេសន៍​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តរតនគិរី នៅ​ព្រឹក​ថ្ងៃទី​២០ ខែមេសា ឆ្នាំ​២០១៩​នេះ​បាន​បញ្ជូន​បុរស​វៀតណាម​១២​នាក់​ទៅ​សាលាដំបូង​ខេត្ត​ដើម្បី​ចាត់ការ​បន្ត​តាម​នីតិវិធី​ពាក់ព័ន្ធ​បទល្មើស​លួច​ឆ្លងដែន​ចូល​ប្រទេស​កម្ពុជា​ដោយ​ខុសច្បាប់​។ នេះ​បើតាម​របាយការណ៍​រប​ស់​មន្ទីរ​ព័ត៌មាន​ខេត្តរតនគិរី ដែល​សូម​គោរព​រាយការណ៍​ជូន​លោក​រដ្ឋមន្ត្រី ហើយ​ត្រូវបាន​លោក​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​បង្ហោះ​ផ្សាយ​លើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក ។​

​រសៀល​ថ្ងៃទី​១៩ ខែមេសា ឆ្នាំ​២០១៩​នេះ កម្លាំង​នគរបាល​អន្តោប្រវេសន៍ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​រតនគីរី បា​នប​ញ្ជួ​ន​ខ្លួន​ជនជាតិ​វៀតណាម​ច ១២​នាក់ ទៅ​តុលាការ​ខេត្តរតនគិរី ដើម្បី​ចាត់ការ​បន្ត ពាក់ព័ន្ធ​នាំ​គ្រឿងចក្រ​ចំនួន ០៦​គ្រឿង​ឆ្លងដែន​ខុសច្បាប់​ចូលមកក្នុង ដី​កម្ពុជា​។ នា​ថ្ងៃទី​២០ ខែមេសា ឆ្នាំ​២០១៩​នេះ លោក ជា ពេជ្រ ព្រះរាជអាជ្ញា សាលាដំបូង​ខេត្តរតនគិរី បាន​ឲ្យ​ដឹងថា​៖ ជនជាតិ​វៀតណាម​ទាំង​១២​នាក់ តុលា​បាន​ចោទប្រកាន់​ពីបទ​នាំ​គ្រឿងចក្រ​ឆ្លងដែន​ខុសច្បាប់​ចូលមកក្នុង​ទឹកដី​កម្ពុជា​។ បច្ចុប្បន្ន ជនជាតិ​វៀតណាម​ទាំងនេះ កំពង់​ស្ថិតនៅក្រោម​ការ​សាកសួរ​ពី​តុលាការ​។ លោក​ក៏បាន​បញ្ជាក់​ផងដែរ​ថា​៖ ជនជាតិ​វៀតណាម ដែល​តុលាការ​កំពង់ធ្វើការ​សាកសួ​រ​នេះ សុទ្ធសឹង​ជា​កម្មករ ដែលមាន​ថៅកែ​វៀតណាម​ជា​អ្នក​ជួល​មក ចំណែក​ខាង​ខ្មែរ​វិញ មាន​លោក សេក វិ​រៈ ជា​នាយក​ក្រុមហ៊ុន នុ​ភាព​សុ​ភី ដែលជា​អ្នក​ជួល​គ្រឿងចក្រ​ទាំងនេះ​ចូលមក​ឈូសឆាយ​។​

​សូម​រំលឹកថា កម្លាំង​គណៈបញ្ជាការ​ឯកភាព​ខេត្តរតនគិរី បាន​ឃាត់ខ្លួន​ជនជាតិ​វៀតណាម​ទាំង​១២​នាក់ និង​ដកហូត​គ្រឿងចក្រ​ចំនួន ០៦​គ្រឿង កាលពី​ថ្ងៃទី​១៦ ខែមេសា ឆ្នាំ​២០១៩ កន្លងទៅនេះ នៅ​ចំណុច​ក្នុង​បរិវេណ​ក្រុមហ៊ុន នុ​ភាព​សុ​ភី តំបន់​អូរ​តា​យ៉ាក ឧទ្យាន​ជាតិ​វីរ​ជ័យ ឃុំ​តា​វែង​លើ ស្រុក​តា​វែង ខេត្តរតនគិរី ខណៈ​ពួកគេ​កំពុង​ធ្វើ​សកម្មភាព​ឈូសឆាយ​ព្រៃ​ក្នុង​ឧទ្យាន​ជាតិ​វរជ័យ​។​

​យោងតាម​ឯកសារ​ដែល​សមត្ថកិច្ច​រកឃើញ​បាន​បញ្ជាក់ថា ជនជាតិ​វៀតណាម​ទាំង​១២​នាក់ បាន​ឆ្លងដែន​ចូល​ប្រទេស​កម្ពុជា​តាមរយៈ​ឈ្មោះ សេក វិ​រៈ ជា​តំណាង​ក្រុមហ៊ុន នុ​ភាព សុ​ភី និង​ឈ្មោះ VO NGU YEVSA ជា​ជន​ជាតិ​វៀតណាម​។​

​ក្រុម​ជនសង្ស័យ​បាន​ឆ្លង​ចូល​ទឹកដី​កម្ពុជា​ដោយ​ខុសច្បាប់ តាម​ច្រក​ក្នុងព្រៃ​ចំណុច​បង្គោល​ការពារ​ព្រំដែន​លេខ​១៤ ក្នុងភូមិ​សាស្ត្រ​ប៉ុស្តិ៍នគរបាល​ការពារ​ព្រំដែន​គោក​លេខ​៥០៥ (​ប៉ុស្តិ៍​ភូមិ​ចង​) ខេត្តរតនគិរី ជាប់​ព្រំប្រទល់​ជាមួយនឹង​ប៉ុស្តិ៍​ការពារ​ព្រំដែន លេខ​៧១១ ស្រុក​ម៉​រៃ ខេត្ត​ក​ន្ទូ​ម ប្រទេស​វៀតណាម​។​

​ជុំវិញ​ករណី​នាំ​គ្រឿងចក្រ​ចូល​ទឹកដី​កម្ពុជា និង​ឈូសឆាយ​ដីព្រៃ​ខុសច្បាប់​ខាងលើនេះ លោក សេក វិ​រៈ នាយក​ក្រុមហ៊ុន នុ​ភាព​សុ​ភី នៅ​មិនទាន់​ឃើញ​តុលាការ មាន​ចំណាត់ការ​នៅឡើយ​ទេ​។​

​ករណីនេះ ដឹកនាំ​កម្លាំងចម្រុះ ដោយ​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី ថាវ យេន មេបញ្ជាការ កងរាជអាវុធហត្ថ ខេត្តរតនគិរី តាម​បទបញ្ជា លោកនាយ​ឧ​ត្ត​ម​សេនីយ៍ សៅ​សុខា មេបញ្ជាការ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស នឹង​ឧបត្ថម្ភ​គាំទ្រ​ដោយ លោក​ថង សាវុន អភិបាលខេត្ត​រតនគិរី​។​

បច្ចុប្បន្ននេះ ខាង​កម្លាំង​កងរាជអាវុធហត្ថ បានប្រគល់ ជនជាតិ​វៀតណាម ចំនួន 12 នាក់ ឲ្យ​ទៅខាង នគរបាល​អន្តោប្រវេសន៍ នៃ​ស្នងការដ្ឋាន នគរបាល​ខេត្តរតនគិរី ចាត់ការ​តាម​នីតិវិធី ដោយឡែក គ្រឿងចក្រ ចំនួន 6​គ្រឿង ខាង​កម្លាំង​កងរាជអាវុធហត្ថ សហការ​ជាមួយ មន្ទីរ​កសិកម្ម រុក្ខ​ប្រមាញ់​និង​នេសាទ ខេត្តរតនគិរី បាន​កំពុងតែ គ្រប់គ្រង នៅក្នុង បរិវេណ​ក្រុមហ៊ុន នុ​ភាព​សុ​ភី តំបន់​អូរ​តា​យ៉ាក ឧទ្យាន​ជាតិ​វីរៈ​ជ័យ រតនគិរី ឃុំ​តា​វែង​លើ ស្រុក​តា​វែង ខេត្តរតនគិរី​។​

​តាម​ការបញ្ជាក់​ពី​សមត្ថកិច្ច​ថា ជនជាតិ​វៀតណាម​ទាំង 12 នាក់​នេះ​និង​គ្រឿងចក្រ​ចំនួន​6​គ្រឿង គឺ​ចូលមក ដោយ​ខុសច្បាប់ តាម​ច្រក​ព្រៃ បង្គោល​ការពារ​ព្រំដែន លេខ 14 ក្នុងភូមិ​សាស្ត្រ ប៉ុស្តិ៍នគរបាល​ការពារ​ព្រំដែន​គោក លេខ 505 (​ប៉ុស្តិ៍ ភូមិ​ចង )​ខេត្តរតនគិរី ជាប់​ព្រំប្រទល់ ជាមួយនឹង​ប៉ុស្តិ៍​ការពារ​ព្រំដែន 711 ស្រុក ម៉​រៃ ខេត្ត​ក​ន្ទូ​ម ប្រទេស​វៀតណាម ។​

ដូច្នេះ សូម​អញ្ជើញ លោក​ជួប ចំរើន ប្រធាន សាខា គយ​និង​រដ្ឋាករ​ខេត្តរតនគិរី ទៅ​មើល​គ្រឿងចក្រ​ទាំងនោះ​ផង កូនចៅ​ណា​ទំនេរ កុំ​ឱ្យគេ ចង​អង្រឹង នៅតាម​ផ្លូវ​យូរពេក​៕​ ដោយ ៖ កូឡាប

spot_img
×