Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្ដេច​តេ​ជោ ចេញ​អនុក្រឹត្យ​ផ្ទេរ​ភារកិច្ច និង​តែងតាំង អភិបាលខណ្ឌ​ចំការមន និង​អភិបាលខណ្ឌ​បឹង​កេងកង​និង​អភិបាលខណ្ឌ​កំបូល​

spot_img

(​ភ្នំពេញ​)៖ សម្ដេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី​នៃ​កម្ពុជា បានចេញ​អនុក្រឹត្យ​ផ្ទេរ​ភារកិច្ច និង​តែងតាំង​អភិបាលខណ្ឌ​ចំការមន ដោយ​លោក ថេ​ង សុ​ថុល អភិបាលរងខណ្ឌ​ច្បារអំពៅ នឹងត្រូវ​ឡើង ជំនួស​លោក ព្រុំ សំខាន់ ដែល​ផ្ទេរ​ភារកិច្ច​មក​បម្រើ ការងារ​នៅ​សាលា​រាជធានី​ភ្នំពេញ​។​

​សម្ដេច​តេ​ជោ ហ៊ុន សែន ក៏បាន ចេញ​អនុក្រឹត្យ​មួយ​ផ្សេងទៀត​ដោយ​សម្រេច​តែងតាំង លោក ធឹ​ម សំអាន ជា​អភិបាលខណ្ឌ​បឹង​កេងកង និង​លោក ឃឹម ស៊ុន​សូ​ដា ជា​អភិបាលខណ្ឌ​កំបូល ដែល​ខណ្ឌ​ទាំងពីរ​នេះ ទើបនឹង​បំបែក​កាលពីពេល​កន្លង​ទៅ​។​

​បើតាម​កម្មវិធី​របស់​រដ្ឋបាល​សាលា​រាជធានី​ភ្នំពេញ​បាន​បញ្ជាក់ថា​ ​ពិធី​ប្រកាស​ចូលកាន់​តំណែង​ជា​ផ្លូវការ នឹងត្រូវ​ធ្វើឡើង​នៅ​រសៀល​ថ្ងៃទី​២២ ខែមេសា ឆ្នាំ​២០១៩​ខាងមុខនេះ នៅ​សាលា​រាជធានី​ភ្នំពេញ ក្រោម​អធិបតីភាព លោក ម៉ប សារិន ប្រធាន​ក្រុមប្រឹក្សា និង​លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ​។​

​សូមជម្រាបថា លោក ធឹ​ម សំអាន បច្ចុប្បន្ន​ជា​អភិបាលរង​ខណ្ឌចំការមន និង​លោក ឃឹម ស៊ុន​សូ​ដា ជា​អភិបាលរងខណ្ឌ​ពោធិ៍​សែន​ជ័យ​។​

ដើម្បី​ងាយស្រួល​គ្រប់គ្រង​ការងាររដ្ឋបាល​នៅ​រាជធានី​ភ្នំពេញ ឲ្យ​កាន់​តែមាន​ប្រសិទ្ធភាព​នោះ រាជរដ្ឋាភិបាល​បានសម្រេច​បង្កើត​ខណ្ឌ​ចំនួន​ពីរ​ថ្មី​បន្ថែម ពោលគឺ​ខណ្ឌ​បឹង​កេងកង ដែល​កាត់​ចេញពី​ខណ្ឌចំការមន និង​ខណ្ឌ​កំបូល ដែល​កាត់​ចេញពី​ខណ្ឌ​ពោធិ៍​សែន​ជ័យ និង​ខណ្ឌដង្កោ​។​ ​

​ខាងក្រោម​នេះ​ជា​អនុក្រឹត្យ​របស់​សម្ដេច​តេ​ជោ ហ៊ុន សែន ដែលមាន​ខ្លឹមសារ​ទាំងស្រុង​៖​

 

ដោយ ​៖​ កូ​ឡាប​

spot_img
×