Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឃ្លាំង​ទិញ​លក់​រថយន្ត​សេង​ហ៊ួ​ត ជួល​រថយន្ត​ពី​កា​រ៉ាស់​ផ្សេងៗ យកមក​បង់​រំ​លោះ​ជូន​ប្រជាពលរដ្ឋ កំពុង​ផ្ទុះ​ការតវ៉ា​ផ្អើល​រាជធានី​ភ្នំពេញ​

spot_img

​ភ្នំពេញ ​៖ កម្លាំង​នគរបាល​ក្រសួងមហាផ្ទៃ​ឃាត់ខ្លួន​លោក សេង សុភ​គ្រ័ ថៅកែ​ឃ្លាំង​បង់​រំ​លោះ​រថយន្ត ដោយ​ទុក​រយ​:​ពេល​៤៨​ម៉ោង ទុកពេល​ឲ្យ​ដោះស្រាយ​ជាមួយ​អតិថិជន ពាក់ព័ន្ធ​ករណី​ឆបោក​ពលរដ្ឋ ជាច្រើន​នាក់​អស់​ជាង​៣​លាន​ដុល្លារ​អាមេរិក ដែល​ទិញ​រថយន្ត​បង់​រំ​លោះ ពី​ហាង​លក់​រថយន្ត​សេង​ហ៊ួ​ត​។ ហាង​ទិញ​លក់​រថយន្ត​សេង​ហ៊ួ​តទី​តាំង​នៅតាម​បណ្ដោយ ផ្លូវ​វ៉េងស្រេង​ក្នុង​សង្កាត់​ចោមចៅ ខណ្ឌ ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​។​

ឃ្លាំង លក់​រថយន្ត​សេង​ហ៊ួ​ត មាន​ម្ចាស់​ឃ្លាំង​ឈ្មោះ សេង​សុ​ភ័​ក្រ ជួល​រថយន្ត​ពី​កា​រ៉ាស់​ផ្សេងៗ យកមក​បង់​រំ​លួស​ជូន​ប្រជាពលរដ្ឋ កំពុង​ផ្ទុះ​ការតវ៉ា ផ្អើល​រាជធានី​ភ្នំពេញ​តាម​បណ្ដោយ​ផ្លូវ​២៨៩ សង្កាត់​បឹងកក់​១​ខណ្ឌទួលគោក ជនរងគ្រោះ ដែល​ផ្ទុះ​ការតវ៉ា​មាន​ចំនួន​១០០​ជាង​នាក់ នៅ​មានមក​បន្តបន្ទាប់​តាម​ក្រោយ​ជាច្រើន​ទៀត ប្រជាពលរដ្ឋ​រងគ្រោះ​ប្រទះឃើញ​លោក​សេង សុ​ភ័​ក្រ នាំ​ប្រពន្ធ​មក​ចូល​ហាង​ម៉ា​ស្ទ័​រ ស៊ូ​គី​ស៊ុប ហ្គោល​បង្ក​ការភ្ញាក់ផ្អើល​ទាំង​កណ្ដាល​ថ្ងែ​។​

​ហេតុការណ៍​នេះ​បាន​កើតឡើង​នៅវេលា​ម៉ោង​១១​និង​១០​ថ្ងៃត្រង់ ថ្ងៃទី​២១ ខែមេសា ឆ្នាំ​២០១៩ ដែល​ស្ថិតនៅ​ហាង​ម៉ា​ស្ទ័​រ​ស៊ូ​គី​ស៊ុប​ទល់មុខ​ប៉េអឹម​ផ្ទៃ​ប្រទេស ក្នុង​សង្កាត់​បឹងកក់​១​ខណ្ឌទួលគោក រាជធានី​ភ្នំពេញ​។ នៅថ្ងៃនេះ​ដែរ ​ក្រុម​ប្រជាពលរដ្ឋ​ដែល​ចាញ់បោក​ម្ចាស់​ឃ្លាំង​សេង​ហួត​នេះ បាននាំគ្នា​តវ៉ា​នៅមុខ​ក្រសួងមហាផ្ទៃ​ដើម្បីឱ្យ​ថ្នាក់ដឹកនាំ​នៃ​ក្រសួង​ដ៏​មានអំណាច​មួយ​នេះ ជួយ​ដោះស្រាយ​ពួកគាត់​។​

​តាម​ប្រភពពី​ជនរងគ្រោះ​បាន​ប្រាប់​អោយដឹងថា លោក​សេង សុ​ភ័​ក្រ មានកា​រ៉ា​ស់លក់​និង​បង់​រំ​លួស​រថយន្ត​មាន​យីហោ​(​សេង ហ៊ួ​ត​)​ដែលមាន​ទីតាំង​ផ្លូវ​វេ​ង​ស្រេង ភូមិ​ជ្រៃ​កោង​សង្កាត់​ចោមចៅ​១​ខណ្ឌ​ពោធិ៍​សែន​ជ័យ បាន​បង់​រំ​លួស​រថយន្ត​សេរី​ទំនើប​គ្រប់​ប្រភេទ​ជូន​ជង​រងគ្រោះ សុទ្ធតែ​រថយន្ត​ជួល​ពី​កា​រ៉ា​ស់​ផ្សេងៗ​មក​បង់​រំ​លួស​ជូន​ពួកគាត់ ផ្អែកទៅលើ​ថា​ឡាន​ដាច់ ​GPS សូម​ម្ចាស់​រថយន្ត​ដែល​បង់​រំ​លួ​សយ​កត​GPS​ជាថ្មី នៅ​កា​រ៉ា​ស់​របស់គាត់ ពេល​ជនរងគ្រោះ​យកមក​ដល់​កា​រ៉ា​ស់​គាត់​បាន​បើករថយន្ត​ទៅ​ត​ GPS​ បាត់​ជា​បន្ត បន្ទាប់​ជាច្រើន​គ្រឿង​​រហូតមកដល់​សព្វថ្ងៃ​នេះ​។​

​ប្រភព​ជនរងគ្រោះ​បាន​បន្តទៀតថា គាត់​ក៏ត្រូវ​លោក សេង សុ​ភ័​ក្រ ឆរ​បោក​ដែរ​ដោយ​គាត់​បាន​យក​រថយន្ត​ព្រុស​បស់​គាត់​មក​ដូរ​សេរី​យក​ហាយ​ឡែ​ន​ឌ័​រ ដោយ​ថែមលុយ​ហើយ​ចាំ​ពី​ទៅ​បី​ថ្ងៃ​ទើប​មកដល់ បាត់​រហូតមក​ដល់​ថ្ងៃនេះ​។​

​ក្រោយពី​ប្រទះឃើញ​លោក សេង សុ​ភ័​ក្រ និង​ភរិយា​នៅ​ហាង ម៉ា​ស្ទ័​រ​ស៊ូ​គី​ស៊ុប ក៏បាន​តេ​ហៅ​គ្នា​ដែលជា​ជនរងគ្រោះ​ទាំងអស់ ព័ទ្ធ​ហាង​ហើយ​អញ្ជើញលោក សេង សុ​ភ័​ក្រ មក​ក្រសួងមហាផ្ទៃ​ដើម្បី​ដោះស្រាយ​គ្នា​តាមផ្លូវ​ច្បាប់៕​ ដោយ ​៖​ បញ្ញា​ស័ក្តិ​

spot_img
×