Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ស្គាល់មុខ មិន​ស្គាល់ចិត្ត រាប់អានៗ បោក​ម៉ូតូ​យកទៅ​បាត់​

spot_img

ខេត្តកណ្តាល ​៖ នគរបាល​ស្រុក​ស្អាង​បានដឹងថា ស្គាល់មុខ ស្គាល់​មាត់ មិន​ស្គាល់ចិត្ត រាប់អានៗ បោក​ម៉ូតូ​យកទៅ​បាត់ បាន​ប៉ូលីស​ជួយ​រកឃើញ​វិញ​។ ករណី​ឆបោក ម៉ូតូ​នេះ នគរបាល​ស្រុក​ស្អាង​បាន​ចាប់​ជនសង្ស័យ​រួមជាមួយ​វត្ថុតាង​ម៉ូតូ​ឌ្រី​ម​សង់​មួយគ្រឿង ហើយ​ម៉ូតូ​នេះ​ត្រូវបាន​សមត្ថកិច្ច​ប្រគល់ជូន​ម្ចាស់​ដើម​វិញ​ផងដែរ ដែល កើតហេតុ​នៅ​ថ្ងៃ​១៥​កើត ខែចេត្រ​ឆ្នាំកុរ ឯកស័ក​ព​.​ស​២៥៦២ ត្រូវ​នឹង​ថ្ងៃ ទី​១៩ ខែមេសា ឆ្នាំ​២០១៩ វេលា​ម៉ោង​១៤​និង​០០​នាទី ស្ថិតនៅ​ចំណុច​ភូមិ​រកា ឃុំ​ក្រាំង​យ៉ូ​វ ស្រុក​ស្អាង ខេត្ដ​កណ្ដាល ។​

​នគរបាល​មូលដ្ឋាន​បាន​បន្ថែមថា ជនរងគ្រោះ ឈ្មោះ​សុន ថាវ​រី ភេទ​ស្រី អាយុ ១២​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​ជា​(​សិស្ស​) មាន​ទីលំនៅ​ភូមិ​រកា ឃុំ​ក្រាំង​យ៉ូ​វ ស្រុក​ស្អាង ។ ចំណែក​ជនសង្ស័យ ឈ្មោះ​ឆៅ វ៉ាន់​នី​ភេទ​ប្រុស អាយុ ២២​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​មិន​ពិតប្រាកដ ​មាន​ទីលំនៅ​ភូមិ​ទួល​ខ្មួញ ឃុំ​ទឹក​វិល​ស្រុក​ស្អាង ខេត្តកណ្តាល​។​

ការបាត់បង់​៖ ម៉ូតូ​ចំនួន ១​គ្រឿង​ម៉ាក​ហុងដា​សេ​១២៥ ពណ៍​ខ្មៅ

នៅ​ថ្ងៃទី​១៩​មេសា​២០១៩​វេលា​ម៉ោង​១៤ និង​០០​នាទី មានឈ្មោះ​ឆៅ វ៉ាន់​នី ដែល​រាប់អាន និង​បាន​មកលេង​នៅផ្ទះ​ឈ្មោះ​រុំ ស្រី​សាវ (​ត្រូវជា​ម្ដាយ​ឈ្មោះ​សុន ថាវ​រី​) ស្ថិតនៅ​ភូមិ​រកា ឃុំ​ក្រាំង​យ៉ូ​វ ពេលនោះ​ឈ្មោះ​ឆៅ វ៉ាន់​នី បាន​ប្រើ​ឲ្យ​ឈ្មោះ​សុន ថាវ​រី ទៅ​ទិញ​បា​កាស់​ឲ្យ​ខ្លួន ។ ពេលនោះ ឈ្មោះ​សុន ថាវ​រី បាន​ជិះ​ម៉ូតូ​ទៅ​ទិញ​បា​កាស់​មក​ឲ្យ ភ្លាមនោះ​ឈ្មោះ​ឆៅ វ៉ាន់​នី បាន​ខ្ចី​ម៉ូតូ​ពី​ឈ្មោះ​សុន ថាវ​រី ដោយ​និយាយថា ទៅ​ទិញ​សាំង​មកចាក់​ម៉ូតូ​(​គុប​ជ្រុង​)​របស់ខ្លួន រួច​ឈ្មោះ​សុន ថាវ​រី ក៏បាន​ប្រគល់​ម៉ូតូ​ម៉ាក​ហុងដា​សេ​១២៥ ខាងលើ ទៅ​ឈ្មោះ​ឆៅ វ៉ាន់​នី ជិះ​ទៅ​បាត់​រហូតដល់​សព្វថ្ងៃ ដោយ​បន្សល់ទុក​នូវ​ម៉ូតូ​ម៉ាក​ហុងដា​គុប​ជ្រុង​១​គ្រឿង នៅ​កន្លែងកើតហេតុ ។ លុះ​ថ្ងៃទី​២០​មេសា​២០១៩ វេលា​ម៉ោង​១០​ព្រឹក ទើប​មានឈ្មោះ​រុំ ស្រី​សាវ បានមក​ប្ដឹង​សមត្ថកិច្ច​នគរបាល​ប៉ុស្តិ៍​ក្រាំង​យ៉ូ​វ ។​

ក្រោយពេល​ទទួលបាន​ព័​ត៍​មាន​នេះ​ភ្លាម លោក​វរសេនីយ៍ឯក សេង សុជាតិ អធិការនគរបាល​ស្រុក​ស្អាង បាន​បញ្ជា​កម្លាំង​ប៉ុស្ដិ៍​ក្រាំង​យ៉ូ​វ សហការ​ជាមួយ​កម្លាំង​ផ្នែក​ព្រហ្មទណ្ឌ​ស្រុក ធ្វើការ​ស្រាវជ្រាវ ប្រមូលផ្ដុំ​សំណុំរឿង និង​បាន សហការ​ជាមួយ​កម្លាំង​នគរបាល​ប៉ុស្ដិ៍​ចោមចៅ​ទី​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ឃាត់ខ្លួន​បាន​ឈ្មោះ​ឆៅ វ៉ាន់​នី រួមទាំង​វត្ថុតាង (​ម៉ូតូ​) នៅ​ថ្ងៃទី​២១​មេសា​២០១៩ រួច បញ្ជូនមក​អធិការដ្ឋាន​នគរបាល​ស្រុក​ស្អាង ដើម្បី​បន្ដ​អនុវត្តតាម​នីតិវីធី ៕ ដោយ​៖​កូ​ឡាប​


spot_img
×