Saturday, May 4, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ភ្ញាក់ផ្អើល​ទឹកកក​មាន​សត្វ​កណ្ដុរ​នៅ​ខាងក្នុង​ដែល​អ្នកលេង facebook ថា​នាង​ពួន​ទឹកកក កំពុង​ផ្អើល​នៅ​ស្រុក​ក្រឡាញ់​

spot_img

​សៀមរាប ​៖ ​នៅលើ​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​កនា​ថ្ងៃទី 21 ខែមេសា​នេះ​ បាន​ល្បី​ឬក៏​ដូចជា​ភ្ញាក់ផ្អើល​នៅពេល​ដែលមាន​មនុស្ស​ម្នាក់​កាន់​ដុំ​ទឹកកក​ហើយ​មាន​សត្វ​កណ្ដុរ​នៅក្នុង​ដុំ​ទឹកកក​នោះ ​ហើយ​បានសរសេរថា ​នេះ​គឺជា​នាង​ពួន​ទឹកកក​។

​ជាមួយនឹង​ករណីនេះ​លោក​ជា​ច័ន្ទ​បរិបូរណ៍​ដែលជា​ប្រធាន​ក្រុមការងារ​ថ្នាក់ជាតិ​ចុះជួយ​ស្រុក​ក្រឡាញ់​និង​ជា​រដ្ឋលេខាធិការ​នៃ​ក្រសួង​ព័ត៌មាន​បានបញ្ជាក់​នៅលើ facebook ផ្លូវការ​របស់លោក​ថា​ករណីនេះ​ម្ចាស់​ហ្វេ​ស​ប៊ុ​ក​គ្រាន់តែ​យក​រូបភាព​របស់គេ​មក​ផុស​លេង​តែប៉ុណ្ណោះ មិនមែនជា​រឿង​ដែល​កើតឡើង​នៅក្នុង​មូលដ្ឋាន​ស្រុក​ក្រឡាញ់​នោះទេ​។ ប៉ុន្តែ​ទោះយ៉ាងណា​លោក​ប្រធាន​ក្រុមការងារ ពុំបាន​បញ្ជាក់ថា​រូបភាព​នេះ មាន​ដើមកំណើត​ចេញ​មកពីណា​ហើយ​កើត​នៅ​ទីតាំង​ណាមួយ​ទេ​។​

​បើ​យោងតាម​​សេចក្តីបំភ្លឺ របស់លោក ជា ច័ន្ទ​បរិបូរណ៍ ប្រធាន​ក្រុមការងារ​ថ្នាក់ជាតិ​ចុះជួយ​ស្រុក​ក្រឡាញ់ ជុំវិញ​ករណី​ម្ចាស់​គណនី​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ soksan ou ផុស​រូប​សត្វ​កណ្តុរ​នៅក្នុង​ដុំ​ទឹកកក ដែលមាន​ខ្លឹមសារ​ទាំងស្រុង​ដូចតទៅ ​ក្រោយពី​បានឃើញ​រូបភាព​នេះ តាងនាម​ខ្ញុំ​ជា​ប្រធាន​ក្រុមការងារ​ថ្នាក់ជាតិ​ចុះជួយ​ស្រុក​ក្រឡាញ់ បាន​សួរ​នាំទៅ អភិបាលរង​ស្រុក​ក្រឡាញ់ លោក សុខ ណា​រ៉េត បាន​បំភ្លឺ​មក​យ៉ាង​ដូច្នេះ​ថា​៖ “​សូម​គោរព​ជម្រាបជូន​ឯកឧត្ដម បាន​ជ្រាបថា ម្ចាស់​គណនី​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ soksan ou គាត់​ទាញយក​រូបភាព​ខាងលើនេះ​ពី​ហ្វេ​ស​ប៊ុ​ក មក​post លើ​គណនី​របស់គាត់​ដើម្បី​ជាការ​លេងសើច ដោយ​រូបភាព​ខាងលើនេះ​មិនមែន​នៅក្នុង​ស្រុក​ក្រឡាញ់​នោះទេ​។ គ្រាន់តែ​កា រ​post ​របស់គាត់​បានធ្វើ​ឱ្យមាន​ការភាន់ច្រឡំ​ថា​រូបភាព​នេះ ស្ថិតក្នុង​ស្រុក​ក្រឡាញ់​។​

​សូម​ឯកឧត្ដម​មេត្តា​ជ្រាប និង​ទទួល​នូវ​ការគោរព អំពី​ខ្ញុំបាទ​”៕​ ​ដោយ​៖​កូ​ឡាប​

spot_img
×