Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ជនសង្ស័យ​ ២​ នាក់​ ដែល​គេ​ដឹងថា​ជំនាញ​គាស់​ទូដែក ត្រូវបាន​ឃាត់ខ្លួន បន្ទាប់ពី​ទទួល​ពាក្យបណ្តឹង​ពី​ជនរងគ្រោះ​

spot_img

​ភ្នំពេញ ​៖ ​ជនសង្ស័យ​ពីរ​នាក់​ដែល​ជំនាញ​ខាង​គាស់​ទូដែក​ត្រូវបាន​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​រាជធានី​ភ្នំពេញ​ចាប់ខ្លួនបាន​ហើយ​កសាង​សំណុំរឿង​បញ្ជូនទៅ​តុលាការ​ដើម្បី​បន្ត​នីតិវិធី​នៅ​ថ្ងៃទី 21 ខែមេសា​នេះ​។​

​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​ក​ម្រិ ស្រាល រាជធានី​ភ្នំពេញ សូម​គោរព​រាយការណ៍ នៅ​ថ្ងៃទី ១៩ ខែ មេសា ឆ្នាំ ២០១៩ វេលា​ម៉ោង ១៣ និង ២០ នាទី កម្លាំង​ជំនាញ​របស់​ការិយាល័យ បាន​ស្រាវជ្រាវ ឃាត់ខ្លួន​បាន​ជនសង្ស័យ​ចំនួន ០២ នាក់ នៅ​ចំណុច​មុខ​ផ្សារ​សុ​វណ្ណា សង្កាត់​ទំនប់ទឹក ខណ្ឌចំការមន រាជធានី​ភ្នំពេញ ដែល​ពាក់​ព​ន្ធ័​ប្រព្រឹត្ត​បទល្មើស អំពើ​លួច​មាន​ស្ថាន​ទម្ងន់ទោស ដោយសារ​ការ​គាស់​ទម្លុះ​ទម្លាយ (​គាស់​ទ្វារ និង​ទូដែក​យក​គ្រឿងអលង្ការ​) នៅ​ចំណុច​ផ្ទះ​លេខ​៦​គ ផ្លូវ​លេខ ២០០៤ ភូមិ​ត្រពាំង​ឈូក សង្កាត់​អូរ​បែកក្អម ខណ្ឌ សែន​សុខ រាជធានី​ភ្នំពេញ កាលពី​ថ្ងៃទី ១៥ ខែ មេសា ឆ្នាំ ២០១៩ វេលា​ម៉ោង ០៧ និង ៣០ នាទី និង​ចាប់យក​វត្ថុតាង ជា​មធ្យោបាយ​ធ្វើ​សកម្មភាព​បញ្ជូនមក​ការិយាល័យ​ដើម្បី​ធ្វើការ​សាកសួរ​មាន​៖
​ជនសង្ស័យ

១-​ឈ្មោះ ព្រុំ សារិទ្ធ ហៅ ហាន ភេទ ប្រុស អាយុ ៣៩ ឆ្នាំ ជនជាតិ ខ្មែរ​មាន​ទីលំនៅ​ស្នាក់​នៅផ្ទះ​គ្មាន​លេខ ផ្លូវលំ ភូមិ ភ្នៀ​ត សង្កាត់ ស្ទឹងមានជ័យ ១ ខណ្ឌ មានជ័យ រាជធានី​ភ្នំពេញ ​មុខរបរ មិន​ពិតប្រាកដ ។

២-​ឈ្មោះ វង្ស សុជាតិ ភេទ ប្រុស អាយុ ៣៨ ឆ្នាំ ជនជាតិខ្មែរ មាន​ទីលំនៅ​ស្នាក់នៅ​ផ្ទះជួល​គ្មាន​លេខ ផ្លូវលំ ភូមិ ភ្នៀ​ត សង្កាត់ ស្ទឹងមានជ័យ ១ ខណ្ឌ មានជ័យ រាជធានី​ភ្នំពេញ មុខរបរ រត់​ម៉ូតូឌុប ។​

​វត្ថុតាង​ចាប់យក ម៉ូតូ​មួយគ្រឿង​ម៉ាក ហុងដា សេ ១២៥ ពណ៌ ខ្មៅ សេរី ២០១៩ ពាក់​ស្លាក​លេខ ភ្នំពេញ ១HL ៥៦២៨ ​ទូដែក​ចំនួន ០១ (​រក្សាទុក​នៅផ្ទះ​ជនរងគ្រោះ​) ដែកគាស់​ចំនួន ០២ ដើម ឈើ​ជ្រុង​ទំហំ ៤​គុណ ៤ ចំនួន ០២ ដើម (​មួយ​ដើម​ប្រវែង ១៨០ សង់ទីម៉ែត្រ​) ចបជីក​ចំនួន ០១ ,​កាំបិតប៉័ងតោ​ចំនួន ០៣ អង្រែ​ថ្ម​បុក​គ្រឿង​ចំនួន ០១ ។​

ជនរងគ្រោះ ឈ្មោះ ហ៊ សុ​ទ្ធី ភេទ ប្រុស អាយុ ៤៤ ឆ្នាំ ជនជាតិ ខ្មែរ មាន​ទីលំនៅ​ផ្ទះ​លេខ ៦​គ ផ្លូវ​លេខ ២០០៤ ភូមិ​ត្រពាំង​ឈូក សង្កាត់ អូរ​បែកក្អម ខណ្ឌ សែន​សុខ រាជធានី​ភ្នំពេញ មុខរបរ លក់ដូរ ។ សម្ភារៈ​បាត់បង់ ខ្សែក​ធ្វើ​ពី​លោក​ហ​ធាតុ​ពណ៌​លឿង​ស្លេក (​ផ្លាក​ទីន​ទម្ងន់ ០៦ ជី ចំនួន ០៣ ខ្សែ​) កងដៃ​ធ្វើ​ពី​លោក​ហ​ធាតុ​ពណ៌​លឿង​ស្លេក (​ផ្លាក​ទីន​ដាំ​ត្បូង​ទម្ងន់ មួយ​តម្លឹង​) ​ចិ​ញ្ជៀ​ន​ធ្វើ​ពី​លោក​ហ​ធាតុ​ពណ៌​លឿង​ស្លេក (​ផ្លាក​ទីន ០១ វង់ ទម្ងន់ ០៥ ជី​) ក្រវិល​ធ្វើ​ពី​លោក​ហ​ធាតុ​ពណ៌​លឿង​ស្លេក (​ផ្លាក​ទី​នស ទម្ងន់ ០៣ ជី​) ។​

បច្ចុប្បន្ន​ជនសង្ស័យ និង​វត្ថុតាង​ខាងលើ ការិយាល័យ​បាន​កសាង​សំណុំរឿង​បញ្ជូនទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ ចាត់ការ​តាម​នីតិវិធី ៕ ​ដោយ​៖​កូ​ឡាប​

 

spot_img
×