Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្តី​ប្រមឹក ទាញ​ពូថៅ​កាប់សម្លាប់​ប្រពន្ធ​ស្លាប់ និង​កូនប្រុស​របួសធ្ងន់​

spot_img

កំពង់ឆ្នាំង​៖ បុរស​ម្នាក់​ដែល​ស្រវឹង​ជោកជាំ​ជា​រៀងរាល់ថ្ងៃ​បា​​ន​ទាញ​ពូថៅ​កាប់សម្លាប់​ប្រពន្ធ​ស្លាប់​នៅ​នឹង​កន្លង និង​កូនប្រុស​រងរបួស​ធ្ងន់ ដោយ​ការ​តែ​ភ្លើង​ប្រច័ណ្ឌ​។​

​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ឆ្នាំង បាន​ឲ្យ​ដឹងថា​ ​កាលពី​យប់​ថ្ងៃទី​២១ ខែមេសា ឆ្នាំ​២០១៩ វេលា​ម៉ោង ៧ និង ០០​នាទី បានកើត​មាន​ករណី​ហឹ​ង្សា​ក្នុង​គ្រួសារ នៅ​ភូមិ​អណ្ដូងរវៀង ឃុំ​អញ្ចាញ​រូង ស្រុក​បរិបូណ៌ បង្ក​ឡើ​ង​ដោយ​ជនសង្ស័យ ឈ្មោះ តូច ញ៉​ន ភេទ​ប្រុស អាយុ​៤១​ឆ្នាំ រស់នៅ​ភូមិ​ឃុំ​ខាងលើ បាន​យក​ពូថៅ​វាយ​ទៅលើ​ប្រពន្ធ​ឈ្មោះ សូរ ធី​ម អាយុ​៤៦​ឆ្នាំ បណ្ដាល​អោយស្លាប់ និង​កូនប្រុស ឈ្មោះ ញិ​ប សុ​គុណ អាយុ​០៩​ឆ្នាំ រងរបួស ។​
​មូលហេតុ​ដោយសារ​ស្រវឹងស្រា និង​ប្រច័ណ្ឌ​ប្រពន្ធ ។​

​ក្រោយ​កើត​ហេតុ​កម្លាំង​នគរបាល​ប៉ុស្តិ៍​អញ្ចាញ​រូង បាន​ឃាត់ខ្លួន​ជនសង្ស័យ​រួច​បញ្ជូន​ខ្លួន​ទៅ​អធិការដ្ឋាន​នគរបាល​ស្រុក​បរិបូណ៌​ដើម្បី​កសាង​សំណុំរឿង​ចាត់ការ​តាម​នីតិវិធី​៕​ ដោយ​ ៖ ​កូ​ឡាប​

spot_img
×