Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​០១​នាក់ ពាក់ព័ន្ធ​ករណី ធ្វើឲ្យ​ខូចខាត​ដោយ​ចេតនា និង​ប្រើប្រាស់​សារធាតុ​ញៀន​ខុសច្បាប់

spot_img

(​បន្ទាយមានជ័យ​) ៖ ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​១​នាក់ ពាក់ព័ន្ធ​ករណី ធ្វើឲ្យ​ខូចខាត​ដោយ​ចេតនា និង​ប្រើប្រាស់​សារធាតុ​ញៀន​ខុសច្បាប់ ហើយ​នៅ​ថ្ងៃទី​២២​ខែ​មេសា​នេះ កម្លាំង​ជំនាញ​កងរាជអាវុធហត្ថ​ខេត្ត បាន​កសាង​សំណុំរឿង​បញ្ជូន​ជនសង្ស័យ រួមជាមួយ​វត្ថុតាង ទៅ​តុលាការ​ដើម្បី​ចាត់ការ​ទៅតាម​នីតិវិធី ។​

​ថ្ងៃទី​១៨ ខែ​មេសា ឆ្នាំ​២០១៩ វេលា​ម៉ោង ១៤ និង ១៦​នាទី នៅ​ចំណុច​ភូមិ​បា​លិលេ​យ្យ​១ សង្កាត់​ប៉ោយប៉ែត ក្រុង​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ មូលដ្ឋាន​កងរាជអាវុធហត្ថ​ក្រុង ដឹកនាំ​ដោយ​លោក​វរសេនីយ៍ទោ អ៊ុំ សា​ខន នាយរង​សេនាធិការ ប្រចាំការ​មូលដ្ឋាន​កង​រាជ​អាវុធហត្ថ​ក្រុង បាន​ចុះ​ប្រតិបត្តិការ​បង្ក្រាប​ករណី ធ្វើឲ្យ​ខូចខាត​ដោយ​ចេតនា និង​ប្រើប្រាស់​សារធាតុ​ញៀន​ខុសច្បាប់ និង​ឃាត់ខ្លួន​ជនសង្ស័យ​បាន​ចំនួន ០១​នាក់ ។ បន្ទាប់ពី​ធ្វើ​ការឃាត់ខ្លួន លោក​បាន​កសាង​សំណុំរឿង​ជនសង្ស័យ ទៅ​ទីបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត ដើម្បី​ចាត់ការ​បន្ត​តាម​នីតិវិធី ។​

លោក​វរសេនីយ៍ទោ ព្រហ្ម ថេង ប្រធាន​មន្ទីរ​យុត្តិធម៌ បានឲ្យដឹងថា ៖ យោងតាម​បណ្តឹង​របស់​ជនរងគ្រោះ​ឈ្មោះ កែវ ប៊ុន​ហុង ភេទ ប្រុស អាយុ ៤១​ឆ្នាំ មាន​ទៅ​លំនៅ​ស្ថិតក្នុង​ភូមិ​/​សង្កាត់​កើតហេតុ​ខាងលើ បាន​បំភ្លឺ​ឲ្យដឹងថា ៖ កាលពី​ថ្ងៃ​ទី​១២ ខែ​មេសា ឆ្នាំ​២០១៩ ជនសង្ស័យ​ខាងលើ បាន​មក​សុំ​ស្នាក់នៅ​ជាមួយ​ខ្លួន រយ​:​ពេល ០៥​ថ្ងៃ ដើ​ម្បី​លេង​ចូលឆ្នាំ ហើយ​ជនសង្ស័យ​បាន​នាំគ្នា​មកប្រេីប្រាស់​គ្រឿងញៀន និង​បាន​យក​ពូថៅ​ដៃ​កាប់​បំផ្លាញ​ទ្រព្យសម្បត្តិ​ក្នុងផ្ទះ​របស់​ខ្លួន​ទៀត ។ ក្រោយ​ទទួលបាន​ពាក្យបណ្តឹង និង​ដោយ​ទទួលបាន​ការសម្របសម្រួល​ពី​លោក មាស ច័ន្ទ​ពិសិដ្ឋ ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត កម្លាំង​ជំនាញ​កងរាជអាវុធហត្ថ បាន​ចុះ​ធ្វើការ​ស្រាវជ្រាវ​រហូត​ឃាត់ខ្លួន​បាន​ជនសង្ស័យ​ចំនួន ០១​នាក់ ឈ្មោះ ណែ​ម វិច្ឆ័​យ ភេទ ប្រុស អាយុ ៣៣​ឆ្នាំ បច្ចុប្បន្ន​រស់​នៅ​មិន​ពិតប្រាកដ​ក្នុង​ក្រុង​ប៉ោយប៉ែត ។​

ក្រោយពី​ធ្វើ​ការសាកសួរ ជនសង្ស័យ​បាន​ឆ្លើយ​សារភាព​ថា ខ្លួន​ពិតជា​បាន​កាប់​បំផ្លាញ​ឥ​វ៉ាន់​ក្នុងផ្ទះ របស់​ជនរងគ្រោះ​ពិតប្រាកដ​មែន ដោយ​ខ្លួន​បាន​ប្រើប្រាស់​គ្រឿងញៀន ហើយបាន​លឺ​សម្លេង​គេ​មក​រករឿង​វ៉ៃ​ខ្លួន ហើយ​ខ្លួន​ក៏​បាន​យក​ពូថៅ​មក​ការពារ​ខ្លួន ហើយ​មិនដឹង​ខ្លួន​ថា​បាន​កាប់​អ្វី​ខ្លះ​នោះ​ទេ ។​

លោក​វរសេនីយ៍ទោ ព្រហ្ម ថេង បាន​បញ្ជាក់​បន្ថែម​ទៀត​ថា ៖ ផ្អែកលើ​ចម្លើយ​សារភាពរ​បស់​ជនសង្ស័យ យោងតាម​របាយការណ៍​របស់​មូលដ្ឋាន​កងរាជអាវុធហត្ថ​ក្រុង និង​យោង​តាម​ការបំភ្លឺ​របស់​ជនរងគ្រោះ ឃើញថា​មាន​តម្រុយ​ពិរុទ្ធភាព​នៃ​បទល្មើស​ជាក់លាក់ ជនសង្ស័យ​ខាងលើ អាច​ត្រូវ​ចោទ​ពី​បទ ធ្វើឲ្យ​ខូចខាត​ដោយ​ចេតនា និង​ប្រើប្រាស់​សារធាតុ​ញៀន​ខុសច្បាប់ ។ បច្ចុប្បន្ន​កម្លាំង​ជំនាញ​កងរាជអាវុធហត្ថ​ខេត្ត បាន​កសាង​សំណុំរឿង​បញ្ជូន​ជនសង្ស័យ រួមជាមួយ​វត្ថុតាង ទៅ​តុលាការ​ដើម្បី​ចាត់ការ​ទៅតាម​នីតិវិធី ៕​ ដោយ​៖​កូឡាប​

spot_img
×