Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អ្វីៗ​ក៏​អាច​កើតឡើង​ដែរ​! អ្នកកំប្លែង​អ៊ុ​យក្រែន ឈ្នះ​ការបោះឆ្នោត​ប្រធានាធិបតី​

spot_img

​អ្នកកំប្លែង​ជនជាតិ​អ៊ុយ​ក្រែន​ឈ្មោះ Volodymyr Zelensky បាន​ឈ្នះ​ការបោះឆ្នោត​ប្រធានាធិបតី​យ៉ាង​ភ្លូកទឹកភ្លូកដី​។​

​បើ​តាម​លទ្ធផល​ការបោះឆ្នោត បានឲ្យដឹងថា លោក Volodymyr Zelensky ទទួលបាន​សម្លេង​ឆ្នោតគាំទ្រ​ច្រើន​ជាង ៧០​ភាគរយ​ឯ​ណោះ ខណៈ​ដែល​លោក​ប្រធានាធិបតី Petro Poroshenko ទទួលស្គាល់​ពី​ការបរាជ័យ​ក្នុង​ការបោះឆ្នោត​នោះ​។​

​អ្នកកំប្លែង​វ័យ ៤១ ឆ្នាំ​បាន​ធ្វើ​ការអប់អរ​កាល​ពី​ថ្ងៃ​អាទិត្យ​ម្សិលមិញ​នេះ និង​បាន​ថ្លែង​ប្រាប់​អ្នកគាំទ្រ​ថា “​ខ្ញុំ​នឹង​មិន​ធ្វើឲ្យ​អ្នក​អស់សង្ឃឹម​ទេ​។ ខ្ញុំ​មិនមែន​ជា​ប្រធានាធិបតី​ជា​ផ្លូវការ​នៅឡើយ​ទេ ប៉ុន្តែ​ក្នុងនាម​ជា​ប្រជាជន​អ៊ុ​យក្រែន ខ្ញុំ​អាច​និយាយ​ទៅកាន់​ប្រទេស​ទាំងអស់​ក្នុង​សហភាពសូវៀត​ថា ចូរ​មើល​មក​ពួកយើង អ្វីៗ​គឺ​សុទ្ធតែ​អាច​កើតមាន​ឡើយ​ង​ទាំងអស់​”​។​

​ប្រសិន​ជា​លទ្ធផល​បោះឆ្នោត​ត្រឹមត្រូវ គាត់​នឹង​ត្រូវ​ធ្វើជា​ប្រធានាធិបតី​មួយ​អាណត្តិ​រយៈពេល ៥​ឆ្នាំ​៕

​អត្ថបទ​ប្រែ​សម្រួល​ដោយ​៖ សុភ័​ក្រ​

​ប្រភព​៖ BBC​

spot_img
×