Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

តុលាការ​ខេត្ត​រតនគិរី ឃុំខ្លួន​ជនជាតិ​វៀតណាម​១២​នាក់ លួច​ឆ្លងដែន​ចូល​ឈូសឆាយ​កាន់កាប់​ដី​ឧទ្យាន​ជាតិ​វិរៈ​ជ័យ​ដោយ​ខុសច្បាប់​

spot_img

(​រតនគិរី​) ៖ លោក ឡេង វណ្ណ​រិទ្ធ ចៅក្រម​ស៊ើបសួរ នៃ​សាលាដំបូង​ខេត្ត​រតនគិរី សម្រេច​ចេញ​ដីកា​បង្គាប់​ឲ្យ​ឃុំ​ខ្លួន​ជា​បណ្តោះអាសន្ន បុរស​ជនជាតិ​វៀតណាម ១២​នាក់​ដែល​បាន​យក​គ្រឿងចក្រ​ចូល​ឈូសឆាយ​ដី​ព្រៃ​ឧទ្យាន​ជាតិ​វិរៈ​ជ័យ​ដោយ​ខុសច្បាប់​ត្រូវ​បាន កាលពី​ព្រឹក​ថ្ងៃទី​២១ ខែ​មេសា ឆ្នាំ​២០១៩ ។

​បើ​តាម​លោក អ៊ុក គឹម​ជុន ប្រធាន​ពន្ធនាគារ​ខេត្ត​រតនគិរី តុលាការ​បាន​ចោទប្រកាន់​ជន​ត្រូវ​ចោទ​ទាំង​១២​នាក់​នោះ ពី​បទ​ឆ្លងដែន និង​យក​គ្រឿងចក្រ​ចូល​ឈូសឆាយ​ដី​ធ្វើ​កម្មសិទ្ធិ​ដោយ​ខុសច្បាប់​។​

​សូមបញ្ជាក់​ថា កម្លាំង​នគរបាល​អន្តោប្រវេសន៍​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​រតនគិរី នៅ​ព្រឹក​ថ្ងៃទី​២០ ខែ​មេសា ឆ្នាំ​២០១៩​នេះ​បាន​បញ្ជូន​បុរស​វៀតណាម​១២​នាក់​ទៅ​សាលាដំបូង​ខេត្ត​ដើម្បី​ចាត់ការ​បន្ត​តាម​នីតិវិធី​ពាក់ព័ន្ធ​បទល្មើស​លួច​ឆ្លងដែន​ចូល​ប្រទេស​កម្ពុជា​ដោយ​ខុសច្បាប់​។ នេះ​បើ​តាម​របាយការណ៍​របស់​មន្ទីរ​ព័ត៌មាន​ខេត្តរតនគិរី ដែល​សូម​គោរព​រាយការណ៍​ជូន​លោក​រដ្ឋមន្ត្រី ហើយ​ត្រូវបាន​លោក​រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន​បង្ហោះ​ផ្សាយ​លើ​បណ្តាញ​សង្គម​ហ្វេ​សប៊ុក ។​

​រសៀល​ថ្ងៃ​ទី​១៩ ខែ​មេសា ឆ្នាំ​២០១៩​នេះ កម្លាំង​នគរបាល​អន្តោប្រវេសន៍ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​រតនគីរី បាន​បញ្ជួន​ខ្លួន​ជនជាតិ​វៀតណាមច ១២​នាក់ ទៅ​តុលាការ​ខេត្ត​រតនគិរី ដើម្បី​ចាត់ការ​បន្ត ពាក់ព័ន្ធ​នាំ​គ្រឿងចក្រ​ចំនួន ០៦​គ្រឿង​ឆ្លងដែន​ខុស​ច្បាប់​ចូល​មក​ក្នុង ដី​កម្ពុជា​។ នា​ថ្ងៃ​ទី​២០ ខែ​មេសា ឆ្នាំ​២០១៩​នេះ លោក ជា ពេជ្រ ព្រះរាជអាជ្ញា សាលាដំបូង​ខេត្តរតនគិរី បានឲ្យដឹងថា​៖ ជនជាតិ​វៀតណាម​ទាំង​១២​នាក់ តុលា​បាន​ចោទប្រកាន់​ពីបទ​នាំ​គ្រឿងចក្រ​ឆ្លងដែន​ខុសច្បាប់​ចូលមក​ក្នុង​ទឹកដី​កម្ពុជា​។ បច្ចុប្បន្ន ជនជាតិ​វៀតណាម​ទាំងនេះ កំពង់ស្ថិត​នៅ​ក្រោម​ការ​សាកសួរ​ពី​តុលាការ​។ លោក​ក៏​បាន​បញ្ជាក់​ផងដែរ​ថា​៖ ជនជាតិ​វៀតណាម ដែល​តុលាការ​កំពង់ធ្វើការ​សាកសួ​រ​នេះ សុទ្ធសឹង​ជា​កម្មករ ដែល​មាន​ថៅកែ​វៀតណាម​ជា​អ្នក​ជួល​មក ចំណែក​ខាង​ខ្មែរ​វិញ មាន​លោក សេក វិរៈ ជា​នាយក​ក្រុមហ៊ុន នុ​ភាព​សុភី ដែលជា​អ្នក​ជួល​គ្រឿងចក្រ​ទាំងនេះ​ចូល​មក​ឈូសឆាយ​។​

​សូម​រំលឹក​ថា កម្លាំង​គណៈបញ្ជាការ​ឯកភាព​ខេត្ត​រតនគិរី បាន​ឃាត់ខ្លួន​ជនជាតិ​វៀតណាម​ទាំង​១២​នាក់ និង​ដកហូត​គ្រឿងចក្រ​ចំនួន ០៦​គ្រឿង កាលពី​ថ្ងៃ​ទី​១៦ ខែ​មេសា ឆ្នាំ​២០១៩ កន្លងទៅនេះ នៅ​ចំណុច​ក្នុង​បរិវេណ​ក្រុមហ៊ុន នុ​ភាព​សុភី តំបន់​អូរ​តា​យ៉ាក ឧទ្យាន​ជាតិ​វីរ​ជ័យ ឃុំ​តា​វែង​លើ ស្រុក​តា​វែង ខេត្ត​រតនគិរី ខណៈ​ពួកគេ​កំពុង​ធ្វើ​សកម្មភាព​ឈូសឆាយ​ព្រៃ​ក្នុង​ឧទ្យាន​ជាតិ​វរ​ជ័យ​។​

​យោងតាម​ឯកសារ​ដែល​សមត្ថកិច្ច​រកឃើញ​បានបញ្ជាក់​ថា ជនជាតិ​វៀតណាម​ទាំង​១២​នាក់ បាន​ឆ្លង​ដែន​ចូល​ប្រទេស​កម្ពុជា​តាមរយៈ​ឈ្មោះ សេក វិរៈ ជា​តំណាង​ក្រុមហ៊ុន នុ​ភាព សុ​ភី និង​ឈ្មោះ VO NGU YEVSA ជា​ជនជាតិ​វៀតណាម​។​

​ក្រុម​ជនសង្ស័យ​បាន​ឆ្លង​ចូល​ទឹកដី​កម្ពុជា​ដោយ​ខុសច្បាប់ តាម​ច្រក​ក្នុងព្រៃ​ចំណុច​បង្គោល​ការពារ​ព្រំដែន​លេខ​១៤ ក្នុង​ភូមិសាស្ត្រ​ប៉ុស្តិ៍នគរបាល​ការពារ​ព្រំដែន​គោក​លេខ​៥០៥ (​ប៉ុស្តិ៍​ភូមិ​ចង​) ខេត្ត​រតនគិរី ជាប់​ព្រំប្រទល់​ជាមួយនឹង​ប៉ុស្តិ៍​ការពារ​ព្រំដែន លេខ​៧១១ ស្រុក​ម៉រៃ ខេត្ត​កន្ទូ​ម ប្រទេស​វៀតណាម​។​

​ជុំវិញ​ករណី​នាំ​គ្រឿងចក្រ​ចូល​ទឹកដី​កម្ពុជា និង​ឈូសឆាយ​ដី​ព្រៃ​ខុស​ច្បាប់​ខាងលើ​នេះ លោក សេក វិរៈ នាយក​ក្រុមហ៊ុន នុ​ភាព​សុភី នៅ​មិនទាន់​ឃើញ​តុលាការ មាន​ចំណាត់ការ​នៅឡើយ​ទេ​។​

​ករណីនេះ ដឹកនាំ​កម្លាំងចម្រុះ ដោយ​លោក​ឧត្តមសេនីយ៍ត្រី ថាវ យេន មេបញ្ជាការ កងរាជអាវុធហត្ថ ខេត្ត​រតនគិរី តាម​បទបញ្ជា លោកនាយ​ឧត្តមសេនីយ៍ សៅ​សុខា មេបញ្ជាការ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស នឹង​ឧបត្ថម្ភ​គាំទ្រ​ដោយ លោក​ថង សាវុន អភិបាលខេត្ត​រតនគិរី​។​

​បច្ចុប្បន្ននេះ ខាង​កម្លាំង​កងរាជអាវុធហត្ថ បានប្រគល់ ជនជាតិ​វៀតណាម ចំនួន 12 នាក់ ឲ្យទៅ​ខាង នគរបាល​អន្តោប្រវេសន៍ នៃ​ស្នងការដ្ឋាន នគរបាល​ខេត្ត​រតនគិរី ចាត់ការ​តាម​នីតិវិធី ដោយឡែក គ្រឿងចក្រ ចំនួន 6​គ្រឿង ខាង​កម្លាំង​កងរាជអាវុធហត្ថ សហការ​ជាមួយ មន្ទីរ​កសិកម្ម រុក្ខ​ប្រមាញ់​និង​នេសាទ ខេត្ត​រតនគិរី បាន​កំពុងតែ គ្រប់គ្រង នៅក្នុង បរិវេណ​ក្រុមហ៊ុន នុ​ភាព​សុភី តំបន់​អូរ​តា​យ៉ាក ឧទ្យាន​ជាតិ​វីរៈ​ជ័យ រតនគិរី ឃុំ​តា​វែង​លើ ស្រុក​តា​វែង ខេត្ត​រតនគិរី​។​

​តាម​ការបញ្ជាក់​ពី​សមត្ថកិច្ច​ថា ជនជាតិ​វៀតណាម​ទាំង 12 នាក់​នេះ​និង​គ្រឿងចក្រ​ចំនួន​6​គ្រឿង គឺ​ចូល​មក ដោយ​ខុសច្បាប់ តាម​ច្រក​ព្រៃ បង្គោល​ការពារ​ព្រំដែន លេខ 14 ក្នុង​ភូមិសាស្ត្រ ប៉ុស្តិ៍នគរបាល​ការពារ​ព្រំដែន​គោក លេខ 505 (​ប៉ុស្តិ៍ ភូមិ​ចង )​ខេត្ត​រតនគិរី ជាប់​ព្រំប្រទល់ ជាមួយនឹង​ប៉ុស្តិ៍​ការពារ​ព្រំដែន 711 ស្រុក ម៉រៃ ខេត្ត​កន្ទូ​ម ប្រទេស​វៀតណាម ។​

​ដូច្នេះ សូម​អញ្ជើញលោក​ជួប ចំរើន ប្រធានសាខាគយ​និង​រដ្ឋាករ​ខេត្ត​រតនគិរី ទៅ​មើល​គ្រឿងចក្រ​ទាំងនោះ​ផង កូនចៅ​ណា​ទំនេរ កុំឱ្យ​គេចង​អង្រឹងនៅតាម​ផ្លូវ​យូរពេក​៕​ ដោយ ៖ កូឡាប

spot_img
×