Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មន្ត្រីនគរបាល​បើក​ម៉ូតូ ពេលយប់ បុក​គូទ​រថយន្ត ដែល​ចត​ស្ងៀម ស្លាប់​ភ្លាមៗ​

spot_img

​ខេត្ត​កណ្ដាល ៖ បុរស​ម្នាក់​បាន​ស្លាប់​ភ្លាមៗ ពេល​បើកបរ​ម៉ូតូ​ពេលយប់ ជ្រុល​បុក​គូទ​រថយន្ត ដែល​ចត​ស្ងៀម កាលពី​ថ្ងៃ​ទី ២៣​ខែ​ធ្នូ ឆ្នាំ​២០១៧ វេលា​ម៉ោង​១​រំលង​អធ្រាត្រ​នៅ​ចំណុច​បណ្តោយ​ផ្លូវជាតិ​លេខ​១ ចន្លោះ​គីឡូម៉ែត្រ​លេខ 23-24 ក្នុងភូមិ​ដីឥដ្ឋ​កោះ​ផុស​៣ ឃុំ​ដីឥដ្ឋ ស្រុក​កៀនស្វាយ ខេត្ត​កណ្តាល ។​

​បើ​តាម​ការបញ្ជាក់​ពី​សំណាក់​នគរបាល​ស្រុក​កៀនស្វាយ បានឲ្យដឹងថា ជនរងគ្រោះ ឈ្មោះ រឿន ធារ៉ា អាយុ​២៤ ឆ្នាំ ជា​មន្ត្រី​នគរបាល​នៅ​ខេត្ត​បន្ទាយមានជ័យ មាន​ទីលំនៅ ភូមិ​កំពង់ព្រះ ឃុំ​កំពង់ព្រះ ស្រុក​សង្កែ ក្រុង​បាត់ដំបង ជិះ​ម៉ូតូ ម៉ាក Suzuki viva ពណ៌​ខ្មៅ ផ្លាក់លេខ ភ្នំពេញ 1AR 1971 ម៉ូតូ​ខូចខាត​ទាំងស្រុង​។ ចំ​ណែ​រថយន្ត ម៉ាក Hino ប្រភេទ​សន្តោង ក្បាល​ពណ៌ ខៀវ​ស ផ្លាកលេខ ភ្នំពេញ 3A 9346 ហើយ​អ្នកបើកបរ​រថយន្ត មិន​ស្គាល់​អត្តសញ្ញាណ បាន​រត់ គេចខ្លួន​ចេញ​ពី​កន្លែងកើតហេតុ មុន​ពេល​សមត្ថកិច្ច​ទៅ​ដល់​។​

​មន្ត្រីប៉ូលិស បានឲ្យដឹងថា នៅ​ថ្ងៃ​ខែ​ឆ្នាំ​វេលា​ម៉ោង​កើតហេតុ​ខាង ម៉ូតូ​បើកបរ​ក្នុងទិសដៅ​ភ្នំពេញ អ្នក​លឿង ពេល​បើក​មកដល់​ចំណុចកើតហេតុ បាន​បុក​រថយន្ត​ពីក្រោយ ដែល​ខូច​ចត​ចោល​នៅលើ​ផ្លូវជាតិ បណ្តាល​ឲ្យ ស្លាប់​អ្នកបើកបរ​ម៉ូតូ នៅ​នឹង​កន្លែងកើតហេតុ ។ ករណីនេះ បណ្តាលមកពី​កា​ធ្វេសប្រហែស របស់​អ្នកបើកបរ​រថយន្ត​​ចត​មិន​ដាក់​ភ្លើង​សញ្ញា ឬ​សញ្ញា​ពីក្រោយ​រថយន្ត បង្ហាញ​ដល់​អ្នកបើកបរ មក​ពី​ក្រោយ​បាន​ដឹង​៕ ដោយ ៖ បញ្ញា​ស័ក្តិ​

spot_img
×