Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អា​មេ​រិច​សំអាត​សារធាតុ​គីមី​នៅ​មូលដ្ឋានទ័ព​វៀតណាម ដែល​ខ្លួន​ប្រើ​ក្នុង​កំឡុង​សង្គ្រាម​វៀតណាម​

spot_img

​អា​មេ​រិច​បានចាប់ផ្តើម​យុទ្ធនាការ​សំអាត​សារធាតុ​គីមី នៅ​មូលដ្ឋាន​ទ័ពអាកាស​វៀត​ណា​ម ដែល​ខ្លួន​បាន​ប្រើប្រាស់​ដើម្បី​ទុក​សារធាតុ​គីមី​ឈ្មោះ Agent Orange ក្នុង​កំឡុង​សង្គ្រាម​វៀតណាម​កាលពី​ជាង ៤០​ឆ្នាំមុន​។​

​ប្រតិបត្តិ​ការសំអាត​សារធាតុ​គីមី Agent Orange នឹង​មាន​រយៈពេល ១០​ឆ្នាំ ហើយ​អា​មេ​រិច​នឹង​ត្រូវ​ចំណាយ​ថវិការ​ប្រមាណ ១៨៣​លាន​ដុល្លា​។​

​មូលដ្ឋាន​ទ័ព​អាកាស​វៀតណាម នៅ​ព្រលានយន្តហោះ Bien Hoa ក្បែរ​ទីក្រុង​ហូជីមិញ ត្រូវបាន​គេ​ចាត់ទុកថា ជា​កន្លែង​ដែល​មាន​សារធាតុពុល​ខ្លាំង​បំផុត​នៅក្នុង​ប្រទេស​វៀតណាម​។​

​សារធាតុ​គីមី Agent Orange ត្រូវ​បាន​បាញ់​ដោយ​កងទ័ព​អា​មេ​រិច​ក្នុង​កំឡុង​សង្គ្រាម​វៀតណាម ដើម្បី​បំផ្លាញ​ព្រៃ និង​តំបន់​លាក់​ខ្លួន​របស់​ស​ត្រូវ​។​

Agent Orange ផ្ទុក​សារធាតុ​ឌី​អ៊ុក​ស៊ីត (Dioxin) ដែល​ជា​សារធាតុពុល​ដ៏​ខ្លាំង​មួយ ហើយ​វា​អាច​បង្ក​ឲ្យមាន​អត្រា​ជំងឺមហារី​កខ្ពស់ និង​ធ្វើឲ្យ​ទារក​កើត​មក​មិន​គ្រប់លក្ខ​ណៈ​។​

​វៀតណាម​បាន​និយាយថា ប្រជាជន​ខ្លួន​រាប់លាន​នាក់​រង​ផលប៉ះពាល់​ដោយសារ​ធាតុគីមី Agent Orange ដោយ​ក្នុង​នោះ​មាន​កុមារ ១៥០.០០០​នាក់ កើត​មក​មិន​គ្រប់​លក្ខណៈ​។​

​សូមបញ្ជាក់​ថា សារធាតុ​គីមី Agent Orange ប្រមាណ ៨០​លាន​លីត្រ ត្រូវ​បាន​បាញ់​ដោយ​កងទ័ព​អា​មេ​រិច​នៅ​វៀតណាម​ខាងត្បូង ក្នុង​កំឡុង​សង្គ្រាម​ចន្លោះ​ឆ្នាំ ១៩៦២ ដល់ ១៩៧១​។​

​អា​មេ​រិច​បាន​ផ្តល់​ប្រាក់​សំណង​ទៅដល់​ទា​ហ៊ាន​ចូល​និវត្តន៍​របស់​ខ្លួន​ដែល​រង​ផលប៉ះពាល់​ដោយ​សារធាតុ​គីមី​នោះ ប៉ុន្តែ​មិន​ដែល​ផ្តល់​សំណង​ដល់​ប្រជាជន​វៀតណាម​ឡើយ​៕

​អត្ថបទ​ប្រែ​សម្រួល​ដោយ​៖ សុភ័​ក្រ​

​ប្រភព​៖ BBC​

spot_img
×