Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ការវាយប្រហារ​នៅ​ស្រីលង្កា ​៖ អ្នកស្លាប់​កើនឡើង​ដល់​ជាង ២០០​នាក់ និង​របួស​ជាង ៤០០​នាក់​

spot_img

​អ្នក​ស្លាប់​បាន​កើនឡើង​ដល់​ជាង ២០០​នាក់ នៅក្នុង​ការវាយប្រហារ​ជាច្រើន​កន្លែង​នៅ​តាម​ព្រះវិហារ និង​សណ្ឋាគារ ក្នុង​ប្រទេស​ស្រីលង្កា ដែល​វា​គឺ​ជា​ការវាយប្រហារ​ដ៏​អាក្រក់​បំផុត​។​

​កាលពី​ថ្ងៃអាទិត្យ ម្សិលមិញ​នេះ រដ្ឋាភិបាលភិបាល​បាន​ប្រាប់​អោយ​ប្រជាជន​ទូទាំង​ប្រទេស​ត្រឡប់​ចូល និង​កុំ​ចេញពីផ្ទះ ក្រោយ​ការវាយប្រហារ​បណ្តាលឲ្យ​មនុស្ស ២០៧​នាក់​ស្លាប់ ដោយ​ក្នុង​នោះ​មាន​ជនបរទេស​ចំនួន ៣៥​នាក់​។​

​មនុស្ស​ចំនួន​ជាង ៤៥០​នាក់​ផង​ដែរ​រង​របួស និង​ត្រូវបាន​គេ​បញ្ជូន​ទៅកាន់​មន្ទីរពេទ្យ​។ នេះ​បើ​តាម​ការបញ្ជាក់​របស់​អ្នកនាំពាក្យ​ប៉ូលីស​ឈ្មោះ Ruwan Gunasekera ថ្លែង​ប្រាប់​អ្នក​សារពត៌មាន​ក្នុង​រដ្ឋធានី Colombo ប្រទេស​ស្រីលង្កា​។​

​ការវាយប្រហារ​ភាគច្រើន​មាន​គោលដៅ​លើ​សណ្ឋាគារ​ប្រណិត នៅក្នុង​រដ្ឋធានី និង​ព្រះវិហារ​នៅ​ពេល​អ្នក គោរព​ប្រតិបត្តិ​ចូលរួម​បុណ្យ Easter​។​

​រហូតមកដល់​ពេលនេះ មិនទាន់​មាន​ក្រុម​ណាមួយ​ចេញមុខ​អះអាង​ពី​ការ​វាយប្រហារ​របស់​ពួកគេ​ឡើយ ប៉ុន្តែ​រដ្ឋាភិបាល​បានបញ្ជាក់​ថា មនុស្ស​ចំនួន ៨​នាក់​ត្រូវបាន​ចាប់ខ្លួន​។​

​លោកនាយក​រដ្ឋមន្ត្រី Ranil Wickremesinghe បាន​ថ្លែងថា “​រហូតមកដល់​ពេលនេះ ជន​ដែល​ត្រូវបាន​ចាប់ខ្លួន​ទាំងអស់ ជាប្រជា​ជន​ក្នុងប្រទេស ប៉ុន្តែ​ក្រុម​ស៊ើបអង្កេត​នឹង​ធ្វើ​ការស្វែងរក ថា​តើ​ជន​វាយប្រហារ​មាន​បណ្តាញ​នៅ​ក្រៅប្រទេស​ឬ​យ៉ាងណា​”៕

​អត្ថបទ​ប្រែ​សម្រួល​ដោយ​៖ សុភ័​ក្ត្រ

​ប្រភព​៖ channelnewsasia​

spot_img
×