Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រោយពី​​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​បង្ហោះ​កាត​កាសែត 4 នាក់ ដែល​ចូលទៅ​យកលុយ​ដោយ​ខុសច្បាប់ អង្គភាព​សារព័ត៌មាន​ទាំង​៤ ចេញមុខ​បំភ្លឺ​

spot_img

​ភ្នំពេញ​៖ បន្ទាប់ពី លោក​ខៀវ​កាញារីទ្ធ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន បានធ្វើការ​បង្ហោះ​កាត​បុគ្គលិក​កាសែត​ចំនួន​បួន​នាក់​ដែល​អស់​សុពលភាព​ទៅហើយ ឲ្យ​ពួកគេ​ទាំង 4 នាក់​នោះបាន​ទៅ​ចូលក្នុង​សាលា​នាយទាហាន​សកម្ម​ត្មាត​ពង​ដើម្បី​សុំ​លុយ​គេ នៅ​ថ្ងៃទី 22 ខែមេសា​នេះ អ្នកកាសែត​ទាំង​បួន​ស្ថាប័ន​នោះ​បានចេញ​សេចក្តី បំភ្លឺ​ដោយ​ធ្វើការ​បដិសេធ​រាល់​ការចោទប្រកាន់​ទាំងនោះ​ថា​មិនមែនជា​ការពិត​នោះទេ ដោយ​ពួកខ្លួន​គ្រាន់តែ​ទៅ​ថត​រណ្ដៅ​ដី​នៅក្បែរនោះ ហើយ​មាន​ទាហាន​ហៅ​ឱ្យចូល​ក្នុង​បន្ទាយ ស្រាប់តែ​ទាហាន​មានបំណង​ចង់​វ៉ៃខ្នោះ ក្នុង​ហើយ​ថត​កាត​ពួកគេ​តែម្ដង​។​

​បើតាម​សេចក្តីបំភ្លឺ​របស់​អង្គភាព​ព័ត៌មាន​ទាំង 4 នោះ បានបញ្ជាក់​នៅ​ថា “​យើងខ្ញុំ​អ្នកសារព័ត៌មាន​ទាំង​៤​អង្គភាព សូម​អនុញ្ញាត​គោរព​រាយការណ៍​ជូន​ឯកឧត្ដម​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន សូមទាន​ជ្រាប : យើងខ្ញុំ​ទាំង​៤​អង្គភាព​ដែលមាន​ឈ្មោះ​នៅក្នុង​នេះ​ស្រាប់ ដោយ​បានទទួល​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ​នៅ​ថ្ងៃទី​២០ ខែមេសា ឆ្នាំ​២០១៩ ថា​នៅ​តំបន់​ត្មាត​ពង ស្រុក​ឧត្ដុង្គ ខេត្តកំពង់ស្ពឺ​មានការ​កាយ​ដី​ធ្វើ​អាជីវកម្ម​របស់​ឈ្មោះ គង់ សំណាង ដែល​ធ្វើអោយប៉ះពាល់​ដល់​បរិស្ថាន លើផ្លូវ​សាធារណៈ​មាន​ធ្លា​ក់ដី និង​ហ៊ុយ​តាមផ្លូវ ដែល​ឡាន​ដឹក​ដី​ចេញ​លើផ្លូវ​លេខ​៥១​។ យើងខ្ញុំ​ទាំង​៤​អង្គ​ភាពចុះ​ទៅយក​ព័ត៌មាន​ជូន​អង្គភាព​(​នៅ​រណ្ដៅ​ដី​) និង​ផ្ដិត​យក​រូបភាព​នៅ​ទីនោះ​(​រូបភាព​នៅ​រណ្ដៅ​ដី​) ដើម្បី​សុំ​ការបំភ្លឺ​ពី​ម្ចាស់​អាជីវកម្ម តែ​មិនបាន​ជួប​ម្ចាស់​អាជីវកម្ម​នោះទេ យើងខ្ញុំ​ក៏​បើកឡាន​ចេញមក​វិញ​ដល់​លើផ្លូវ​ជាតិ ស្រាប់​តែមាន​ទាហាន​២​នាក់​ដៃ​កាន់​អាយកូម ជិះ​ម៉ូតូ​មកឃាត់​ស្ទាក់ផ្លូវ​ហើយ​បង្ខំ​អោយ​យើងខ្ញុំ​បើកឡាន​ចូល​បន្ទាយ​ពី​ច្រក​ចំហៀង ដោយនិយាយ​ថា​មេ​អោយទៅ​ជួប ពេលទៅដល់​គាត់​គំរាម​ដាក់​ខ្នោះ​ពួកយើងខ្ញុំ​(​លឺ​តាម​វិទ្យុទាក់ទង​)​នឹង​បញ្ជូនទៅ​កងរាជអាវុធហត្ថ បើ​យើងខ្ញុំ​ហ៊ាន​ចុះផ្សាយ​ពី​ការកាយ​ដី​នេះ និង​បង្ខំ​អោយ​យើងខ្ញុំ​លុប​រូបភាព​ដែល​ក្រុមការងារ​អ្នកសារព័ត៌មាន​ថត​បាន​(​រូប​នៅ​រណ្ដៅ​ដី​) មួយសន្ទុះ​ក្រោយមក​លោកនាយក​សាលា​នាយទាហាន​បានចេញ​មក​សួរ​យើងខ្ញុំ​ថា ហេតុអ្វី​ប្អូនៗ​ជា​អ្នកសារព័ត៌មាន​ចូលមក​កន្លែង​ខ្ញុំ​ដោយ​គ្មាន​ការអនុញ្ញាត​? នៅពេលនោះ​ពួក​ខ្ញុំ​ឆ្លើយថា ខ្ញុំ​មិនបាន​ចូលមក​ទេ​គឺ​កូនចៅរ​បស់បង​ជា​អ្នក​ឃាត់​ឡាន​បញ្ជា​អោយ​ពួក​ខ្ញុំ​ចូលមក​ជួប​បង​ដើម្បី​ពិភាក្សារ​គ្នា​។ បន្ទាប់មកទៀត​គាត់​ក៏​ពន្យល់​ប្រាប់​ពួកយើងខ្ញុំ​ថា រណ្ដៅ​ដី​នេះ​ជា​របស់​បន្ទាយ​ហើយ​កន្លងមក​ក៏មាន​អ្នកសារព័ត៌មាន​និង​មន្ត្រី​ខាង​ក្រសួង​រ៉ែ​និង​ថាមពល​ខេត្ត ដ៏ទៃទៀត​ក៏​ចុះមក​ដែរ​ហើយ​លោក​ក៏បាន​អញ្ជើញ​ពួកគាត់​មក​ប្រាប់​ព័ត៌មាន​ដែល​ទាក់ទង​និង​រណ្ដៅ​ដី​នេះដែរ​។ ក្រោយ​ការពន្យល់​ពី​ព័ត៌មាន​ខាងលើនេះ​រួច​លោក​ក៏បាន​សុំ​ថត​ប័ណ្ណសម្គាល់ខ្លួន​ពួកយើងខ្ញុំ បន្ទាប់មក​លោកនាយក​សាលា​ក៏​វិល​ទៅ​ការិយាល័យ​របស់គាត់​វិញ​បាត់ទៅ​។ បន្ទាប់មក​លោក​សុខ ទូច​(​កូនចៅ​) បានអោយ​យើងខ្ញុំ​ផ្ដិតមេដៃ​លើ​កិច្ចសន្យា ដែល​សរសេរ​ដោយ​ខ្លួន​គាត់​ផ្ទាល់​ថា​មិនអោយ​ពួកយើងខ្ញុំ​ចុះផ្សាយ​ពី​បញ្ហា​កាយ​ដី​នេះ​ទេ ។ ក្រោយពី​ផ្តិតមេដៃ​ថា​មិន​ចុះផ្សាយ​រួចមក គាត់​ក៏បាន​ទិញ​ទឹក​សុទ្ធ​៦​ដប​អោយ​ពួកយើងខ្ញុំ​ហូប និង​សំណេះ​គ្នា​លេង បន្ទាប់ពី​សំណេះសំណាល​គ្នា​រួច​ពួកយើង​ក៏​គោរព​លា​គាត់​ត្រឡប់មកផ្ទះ​រៀងៗ​ខ្លួន​វិញ​។ ស្អែក​ឡើង​ថ្ងៃទី​២១ ខែ​ឆ្នាំ​ដដែល វេលា​ម៉ោង​៩​ព្រឹក លោក​សុខ ទូច បាន​ទូរស័ព្ទ​ប្រាប់​ខ្ញុំ​ថា​ប្រធាន​មន្ទីរ​ព័ត៌មាន​ខេត្ត​ជា​ភរិយា​របស់​នាយក​សាលា​(​រង​(​តាម​សម្ដី​សុខ ទូច​)) បាន​សុំ​ថត​ប័ណ្ណ​ព័ត៌មាន​ពួកយើងខ្ញុំ​ពី​លោក​សុខ​ទូច​…​ក្រោយមក​ក៏​ឃើញ​មាន​ព័ត៌មាន​ដូចនេះ​”​។​

​សូមបញ្ជាក់ថា ​នៅ​ថ្ងៃទី 21 ខែមេសា​នេះ​លោក​ខៀវ​កាញារីទ្ធ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​បានធ្វើការ​បង្ហោះ នៅ​កាត​បុគ្គលិក​កាសែត​ចំនួន​បួន​នាក់​ដែល​អស់​សុពលភាព​ទៅហើយ ឲ្យ​ពួកគេ​ទាំង 4 នាក់​នោះបាន​ទៅ​ចូលក្នុង​សាលា​នាយទាហាន​សកម្ម​ត្មាត​ពង​ដើម្បី​សុំ​លុយ​គេ​។​

​បើតាម​​មន្ទីរ​ព័ត៌មាន​ខេត្តកំពង់ស្ពឺ សូម​គោរព​រាយការណ៍​ជូន​លោក​រដ្ឋមន្ត្រី និង​ថ្នាក់ដឹកនាំ​ក្រសួង​ព័ត៌មាន ជូនជ្រាប​ដ៏​ខ្ពង់ខ្ពស់ នៅ​ថ្ងៃទី​20 ខែមេសា ឆ្នាំ​២០១៩ វេលា​ម៉​4​ល្ងាច​នេះ មាន​អ្នកសារព័ត៌មាន ចំនួន 4​នាក់ ស្ត្រី​ម្នាក់ បាន​ចូល​សាលា​នាយទាហាន​សកម្ម​​ត្មាត​ពង​ស្រុក​ឧដុង្គ ខេត្តកំពង់ស្ពឺ ដោយ​គ្មាន​ការអនុញ្ញាត​ ​ដើម្បី​សុំ​លុយ​ពីក្រុមហ៊ុន​ដឹក​ដី​។​

​កាសែត​ទាំង​4​នាក​នោះបាន​ហួស​សុពលភាព និង​មិនឃើញ​មានឈ្មោះ​ចុះ​ក្មុង​បញ្ជី​ក្រសួង​ទេ មាន​រូប​ដូចខាងក្រោម​។ គឺ​លោក​កែម​ស្រស់​អ្នកយកព័ត៌មាន​កាសែត​អំណាច​ខ្មែរ ។ លោក​តូច​សំបូរ​អ្នកយកព័ត៌មាន​កាសែត​រំដោះជាតិ​។ លោក​តូច​សម្បត្តិ​និពន្ធ​នាយក​គេហទំព័រ akktv online.net និង​អ្នកស្រី​ស្រេង​សុង​អ្នកយកព័ត៌មាន​កាសែត​ជួយ​ខ្មែរ​។ សូមបញ្ជាក់ថា​កាត​កាសែត​ទាំងអស់នេះ​គឺ​សុទ្ធតែ​ចេញពី​ក្រសួង​ព័ត៌មាន​ទាំងអស់​ហើយ​ជា​កាត​កាសែត​ស៊េរី​ថ្មី​ចុងក្រោយ​បំផុត​របស់​ក្រសួង​ព័ត៌មាន​និង​នៅលើ​កាសែត​ទាំងនោះ​មានការ​បោះត្រា​និង​ស៊ី​ញ៉េ​ដោយ​លោក​ផុស​សុវណ្ណ អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ព័ត៌មាន​និង​សោតទស្សន៍​ផងដែរ​៕​ ដោយ​៖​កូ​ឡាប​

spot_img
×