Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្តេច​តេ​ជោ ហ៊ុន សែន អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី ចាក់​បេតុង​ភ្ជាប់​ស្ពាន​មិត្តភាព​កម្ពុជា​-​ថៃ (​ស្ទឹង​បត់​-​បាន​ណង​អៀន​)​ ក្រុង​ប៉ោយប៉ែត​

spot_img

បន្ទាយមានជ័យ​៖ នៅ​ព្រឹក​ថ្ងៃ​ចន្ទ ៣​រោច ខែចេត្រ ឆ្នាំកុរ ឯកស័ក ព​.​ស​២៥៦២ ត្រូវ​នឹង​ថ្ងៃទី​២២ ខែមេសា ឆ្នាំ​២០១៩​នេះ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​លោក​ប្រា​យុទ្ធ ចាន់​អូ​ចា នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​ថៃ បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​កម្មវិធី​ចាក់​បេតុង​ត​ភ្ជាប់​មុខតំណ​ស្ពាន មិត្តភាព​កម្ពុជា​-​ថៃ (​ស្ទឹង​បត់​-​បាន​ណង​អៀន​)​។​

​ស្ពាន​មិត្តភាព​កម្ពុជា​-​ថៃ (​ស្ទឹង​បត់​-​បាន​ណង​អៀន​)​គឺ​បាន​សាងសង់ឡើង​ដោយ​កងវិស្វកម្ម​នៃ​កងទ័ព​ភូមិន្ទ​នៃ​ព្រះរាជាណាចក្រ​ថៃ ហើយ​សិក្សា និង​ត្រួតពិនិត្យ​បច្ចេកទេស​ដោយ​នាយកដ្ឋាន​ហាយវ៉េ (DOH) របស់​ក្រសួង​ដឹកជញ្ជូន​ថៃ ក្រោម​ជំនួយឥតសំណង​ពី​រាជរដ្ឋាភិបាល​ថៃ​ប្រមាណ ៦៧០​លាន​បាត (​ស្មើនឹង​ប្រមាណ​ជាង ១៩​លាន​ដុល្លារ​អាមេរិក​)​។ ក្រៅពី​ជំនួយ ឥត​សំណង​ពី​រាជរដ្ឋាភិបាល​ថៃ​លើ​គម្រោង​សាងសង់​ស្ពាន​ខាងលើ រាជរដ្ឋាភិបាល​កម្ពុជា បាន​ចូលរួម​ថវិកាបដិភាគ​សម្រាប់​ការដោះស្រាយ​ផលប៉ះពាល់ ការ​បោសសម្អាត​មីន យុទ្ធ​ភ័​ណ្ឌ​មិនទាន់​ផ្ទុះ និង​ពន្ធអាករ​ផ្សេងៗ​។​

​ថ្ងៃនេះ សម្តេច​តេ​ជោ ហ៊ុន សែន សប្បាយរីករាយ​ក្រៃលែង​ដែល​បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​ជា​ប្រវត្តិសាស្ត្រ​នាពេលនេះ​។ ទន្ទឹមនឹងនេះ សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី បាន​មានប្រសាសន៍ថា ការសាងសង់​ស្ពាន​នេះ គឺជា​ការបើក​ឡើង​នូវ​ទំព័រ​ប្រវត្តិសាស្ត្រ​ថ្មី​មួយ​រវាង​ប្រទេស​យើង​ទាំងពីរ​សំដៅ​ធ្វើឱ្យ​ប្រសើរឡើង​នូវ​ការធ្វើ​ពាណិជ្ជកម្ម​ឆ្លងកាត់​ព្រំដែន​រវាង​កម្ពុជា​-​ថៃ ហើយ​ដែល​យើង​ប្រសិទ្ធ​នាម​ឈ្មោះ​ស្ពាន​នេះ​ថា​៖ ជា ”​ស្ពាន​មិត្តភាព កម្ពុជា​-​ថៃ (​ស្ទឹង​បត់​-​បាន​ណង​អៀន​)“​។

​គម្រោង​សាងសង់​ស្ពាន​នេះ​ត្រូវបាន រាជរដ្ឋាភិបាល​ប្រទេស​ទាំង​ពីរបាន​ផ្តួចផ្តើម​គំនិត​រៀបចំ​តាំងពី​ឆ្នាំ​២០០៧​មកម្ល៉េះ ដោយ​ភ្ជាប់​ជាមួយ​គម្រោង​បើក​ច្រកទ្វារព្រំដែន​អន្តរជាតិ​ស្ទឹង​បត់​-​បាន​ណង​អៀន​។ ទោះបី​យើង​ប្រើ​រយៈពេល​យូរ​ក្នុងការ​រៀបចំ​គម្រោង តែ​ពេលនេះ​សុ​បិ​ន្ត​បាន​ក្លាយជា​ការពិត វា​ជា​លទ្ធផល​ដ៏​វិជ្ជមាន​នៃ​កិច្ចសហប្រតិបត្តិការ​ដ៏​ស្អិតរ​មួ​ត​រវាង​ប្រទេស​យើង​ទាំងពីរ​។ ស្ពាន​នេះ​គឺអាច និយាយបានថា​ជា​ស្ពាន​ភ្ជាប់​និស្ស័យ​រវាង​ប្រជា​ពល​ខេត្តបន្ទាយមានជ័យ និង​ប្រជាពលរដ្ឋ​ខេត្ត​ស្រះកែវ​។ បើ​និយាយ​ជារួម ស្ពាន​នេះ​គឺ​ភ្ជាប់​និស្ស័យ​រវាង​ប្រជាពលរដ្ឋ​កម្ពុជា និង​ប្រជាពលរដ្ឋ​ថៃ​ទាំងមូល ដែល​ត្រូវបាន​កត់ត្រា​ក្នុង​ប្រវត្តិសាស្ត្រ​នៃ​ប្រទេស​យើង​ទាំងពីរ។​

​ក្នុងនាម​រាជរដ្ឋាភិបាល និង​ប្រជាពលរដ្ឋ​កម្ពុជា សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី បាន​ថ្លែងអំណរគុណ តាមរយៈ ឯកឧត្តម ប្រា​យុទ្ធ ចាន់​អូ​ចា នាយករដ្ឋមន្ត្រី​ថៃ ជូន​ចំពោះ​រដ្ឋាភិបាល និង​ប្រជាជន​ថៃ ដែលជា​និច្ច​ជា​កាល​តែងតែ​ជួយឧបត្ថម្ភ​រួមចំណែក​ក្នុងការ​កសាង និង​ស្តារ​ហេដ្ឋារចនាសម្ព័ន្ធ​នៅ​កម្ពុជា ក្នុងនាម ជា​ប្រទេស​ក្នុង​សហគមន៍​អាស៊ាន និង​ជា​ប្រទេសជិតខាង​គ្នា ។ សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​បាន​មានប្រសាសន៍ថា ស្ពាន​នេះ​មិន​ត្រឹមតែ​ផ្តល់​ផលប្រយោជន៍​ដល់​ប្រជាពលរដ្ឋ​កម្ពុជា និង​ប្រជាពលរដ្ឋ​ថៃ​ប៉ុណ្ណោះ​ទេ តែ​ថែមទាំង​ផ្តល់​ភាពងាយស្រួល​ដល់​ប្រជាពលរដ្ឋ​ក្នុងប្រទេស​នៃ​មហា​អនុតំបន់​មេគង្គ​ទៀតផង​។ ជាងនេះទៀត ស្ពាន​នេះ នឹង​សម្រួល​ដល់​ការតភ្ជាប់​ទីក្រុង​បាងកក រាជធានី​ភ្នំពេញ និង​ទីក្រុង​ហូជីមិញ ក្នុង​គោលដៅ​ពាណិជ្ជកម្ម ទេសចរណ៍ និង​កិច្ចសហប្រតិបត្តិការ​ដឹក​ជញ្ជូន ស្របតាម​ការគិតគូរ​បស់​សហគមន៍​អាស៊ាន និង​ប្រទេស​ក្នុង​មហា​អនុតំបន់​មេគង្គ​ដែល​បានកំណត់​ផ្លូវ​ពី​បាងកក​-​ប៉ោយប៉ែត​-​ភ្នំពេញ​-​ហូជីមិញ​ជា​ផ្លូវ​អាស៊ាន​ហាយវ៉េ​លេខ​១ និង​ជា​ផ្លូវ​របៀង​សេដ្ឋកិច្ច​ខាងត្បូង ដើម្បីឱ្យ​ការដឹកជញ្ជូន​ទំនិញ​ចេញ​-​ចូល​មាន​ភាពងាយស្រួល​។ ស្ពាន​នេះ នឹង​ទុក​សម្រាប់តែ​ការដឹក​ទំនិញ​ចេញចូល រីឯ​ច្រកព្រំដែន​ប៉ោយប៉ែត​-​អរញ្ញ​ប្រាថេត ទុក​សម្រាប់តែ​ភ្ញៀវ​ទេសចរណ៍​ឆ្លងកាត់​ប៉ុណ្ណោះ ។​

​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ និង​កោតសរសើរ ចំពោះ​នាយកដ្ឋាន​ផ្លូវ​ហាយវ៉េ ក្រសួង​ដឹកជញ្ជូន​ថៃ (DOH) ដែល​បាន​ជួយ​សិក្សា និង​ត្រួតពិនិត្យ​បច្ចេកទេស សាងសង់ និង​សូម​ថ្លែងអំណរគុណ​ដល់​កងវិស្វកម្ម​នៃ​កងទ័ព​ភូមិន្ទ​ថៃ ដែល​បាន​សាងសង់​ស្ពាន​នេះ​ឡើង និង​សូម​ថ្លែងអំណរគុណ​ដល់​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន ក្រសួង​-​ស្ថាប័ន​ពាក់ព័ន្ធ និង​អាជ្ញាធរ​ដែនដី ដែល​បាន​ខិតខំ និង​ផ្តល់​កិច្ចសហការ​ល្អ ក្នុង​ការជំរុញ​អនុវត្ត​គម្រោង​នេះ​រហូត​បានទទួល​ជោគជ័យ​។​

​បន្ទាប់មក សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុនសែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ឯកឧត្តម ប្រា​យុទ្ធ ចាន់​អូ​ចា នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​ថៃ បាន​អញ្ជើញ​ចាក់​បេតុង​ត​តំណ​ស្ពាន​មិត្តភាព​កម្ពុជា​-​ថៃ (​ស្ទឹង​បត់​-​បាន​ណង​អៀន​)​និង​ដាក់​ឲ្យ​ប្រើប្រាស់​ចាប់ពីពេលនេះ​តទៅ​។​

​ថ្ងៃនេះ ខ្ញុំ​មានឱកាស​បានមក​ដល់​ទឹកដី​ប៉ោយប៉ែត ដែលជា​អ​តី​សមរភូមិ​ក្តៅ​ក្នុងពេល​សង្គ្រាម ១៩៧៩-១៩៩១​។ ពេលនេះ​ប៉ោយប៉ែត​បានក្លាយ​ជា​ទឹកដី​អភិវឌ្ឍន៍ និង​ជាទី​ផ្សារ​ដ៏​សំខាន់​របស់​កម្ពុជា​ដែល​កំពុងផ្តល់​ផ្កា​ផ្លែ​យ៉ាងច្រើន​ដល់​ប្រជាពលរដ្ឋ ជាពិសេស​បងប្អូន​ដែល​កំពុង​រស់នៅ​តាម​ព្រំដែន​។

​ពិតប្រាកដ​ណាស់ មកទល់ពេលនេះ គឺ​គ្មាន​គណបក្សនយោបាយ​ណា អាចមក​ជំនួស គណបក្ស​ប្រជាជន​កម្ពុជា បានឡើយ ជាពិសេស​គឺ​ការពង្រឹង​នូវ​សុខសន្តិភាព និង​ការអភិវឌ្ឍ​ប្រទេស​។​

​ខ្ញុំ​សូម​អរគុណ​បងប្អូន​ជនរួមជាតិ​នៅ​ប៉ោយប៉ែត និង​ខេត្តបន្ទាយមានជ័យ​ទាំងអស់ ដែល​បានមក​ទទួល​ខ្ញុំ​ថ្ងៃនេះ និង​អរគុណ​ដែល​បងប្អូន​បាន​បោះឆ្នោត​គាំទ្រ គណបក្ស​ប្រជាជន​កម្ពុជា កន្លងមក​ដែល​បានផ្តល់​ឱកាស​អោយ​ខ្ញុំ​បាន​បន្ត​ដឹកនាំ​ប្រទេសជាតិ​តទៅទៀត​។

​បងប្អូន​បោះឆ្នោតអោយ គណបក្ស​ប្រជាជ​កម្ពុជា គឺ​បោះឆ្នោតអោយ​ខ្លួនឯង និង​បោះឆ្នោត​ពង្រឹង​សុខសន្តិភាព និង​ការអភិវឌ្ឍ​នៅក្នុង​ប្រទេសជាតិ​ស្ថិតស្ថេរ​គង់វង្ស​យូរអង្វែង​។​

​នៅ​ថ្ងៃទី ២២ មេសា ២០១៩ នេះ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា បាន​ថ្លែងអំណរគុណ​ដល់​ក្រសួង​សាធារណៈការ​និង​ដឹកជញ្ជូន​កម្ពុជា និង ក្រសួង​ដឹកជញ្ជូន​នៃ​ព្រះរាជាណាចក្រ ថៃ ព្រមទាំង​ទីភ្នាក់ងារ​សហប្រតិបត្តិ​ក​ការ​ដើម្បី​អភិវឌ្ឍន៍​សេដ្ឋកិច្ច​នៃ​ប្រទេសជិតខាង (NEDA) ដែល​បានរួម​សហការគ្នា​សម្រេចបាន​នូវ​ស​មិ​ទ្ឋិ​ផល​ល្អជា​ច្រើន​ក្នុងថ្ងៃនេះ ដែល​ក្នុងនោះ​រួមមាន​ទាំង​ការផ្តល់​ក្បាលរថភ្លើង និង​ផ្លូវដែក​ដែល​ឈប់​ប្រើ​ប្រវែង​១៤០​គម (​ចាស់​ថៃ តែ​ថ្មី​កម្ពុជា​) ពី​មិត្ត​ថៃ​មកអោយ​កម្ពុជា ជាមួយនឹង​ការតភ្ជាប់​មុខតំណ​ស្ពាន​មិត្តភាព​កម្ពុជា​-​ថៃ ស្ទឹង​បត់​-​បាន​ណង​អៀន នៅ​ទីក្រុង​ប៉ោយប៉ែត​។​

​នៅពេល​ឆាប់ៗ​នេះ គឺ​យើង​នឹង​សាងសង់​អាគារ​សម្រួល​ពាណិជ្ជកម្ម​បន្ថែម​នៅ​ច្រក​អន្តរជាតិ​នេះ ដើម្បី​ជួយ​សម្រួល​ដល់​ការដឹក​ទំនិញ​ធំៗ​ដែល​ត្រូវ​បញ្ចៀស​ចេញពី​ច្រកចេញចូល​តាម​ស្ពាន​ប៉ោយប៉ែត​សព្វថ្ងៃ​ដែលមាន​លក្ខណៈ​តូចចង្អៀត គឺ​នឹង​ទុក​សម្រាប់​អោយតែ​ទេសចរ​ឆ្លងកាត់​តែប៉ុណ្ណោះ​។ ទន្ទឹមនឹងនេះ យើង​នឹង​សាង​សង់​ស្ពានដែក​មួយ​ផ្សេងទៀត ដែលមាន​ទទឹង ៩​ម៉ែត្រ និង​បណ្តោយ ៥០​ម៉ែត្រ សម្រាប់​បងប្អូន​ដែលមាន​មុខ​របរ​អូស​រទេះ​ទំនិញ​តូចៗ​ពី​ផ្សារ​រង់​ក្លឿ​មកកាន់​ប៉ោយប៉ែត​បាន​ប្រើប្រាស់​ដាច់ដោយឡែក​។ ក្រោយពី​ស្ពាន​មិត្តភាព​កម្ពុជា​-​ថៃ ស្ទឹង​បត់​-​បាន​ណង​អៀន បាន​បើក​ជា​ផ្លូវការ​ហើយ គឺ​រាល់​ទំនិញ​ចេញចូល​តាម​រថយន្ត​ធំៗ ត្រូវ​ដឹកជញ្ជូន​តាម​ស្ពាន​ស្ទឹង​បត់​-​បាន​ណង​អៀន វិញ​ម្តង ហើយ​ដែល​ងាយស្រួល​ឆ្ពោះ​ទី​កាន់​ផ្លូវជាតិ​លេខ ៥ បាន​កាន់តែ​ងាយស្រួល​និង​ឆាប់រហ័ស​ទៀតផង​៕​ ដោយ​៖​កូ​ឡាប​

spot_img
×