Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ថ្នាក់ដឹកនាំ​គណៈកម្មាធិការ​អភិវឌ្ឍ​តំបន់ឆ្នេរ ដឹកនាំ​មន្ត្រី​ចុះ​ពិនិត្យ​ឆ្នេរ សមុទ្រ​ខេត្ត​ព្រះសីហនុ​

spot_img

​ខេត្ត​ព្រះសីហនុ ​៖ លោក សាយ សំ​អាល់ រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន អមដំណើរ​ដោយ លោក ប៉ែន សុផល មន្ត្រី​តំណាង​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ និង លោក យន្ត មីន អភិបាល នៃ​គណៈ​អភិបាលខេត្ត​ព្រះសីហនុ បាន​ដឹកនាំ​មន្ត្រី​មន្ទីរ​អង្គភាព​ពាក់ព័ន្ធ នៃ​រដ្ឋបាលខេត្ត​ព្រះសីហនុ បន្ត​ចុះ​ត្រួតពិនិត្យ​ឆ្នេរសមុទ្រ​មួយចំនួន​រួមមាន​៖ ឆ្នេរ​ព្រែកត្រែង ឆ្នេរ​សុខា ឆ្នេរ​កន្ទុយ​នាគ ឆ្នេរ និង​ឆ្នេរ​អូរត្រេះ​ជាដើម ដើម្បី​ជម្រុញ​គម្រោង​អភិវឌ្ឍ​តំបន់ឆ្នេរ​ឥ្យ​រីកចំរើន​ថែមទៀត​។​

​បន្ថែម​លើ​នេះ ក៏​មន្ត្រី​ទាំងនោះ ក៏បាន​បន្ត​ចុះទៅពិនិត្យ​ស្ថានីយ​ស្តុក​ទឹកស្អុយ​ចំនួន ៤​កន្លែង សម្រាប់​បូមទឹក​ស្អុយ ដែល​ហូរ​មកពី​តំបន់​នានា ក្នុង​ក្រុងព្រះសីហនុ មក​ស្តុក​ទុក​ក្នុង​ស្ថានីយ៍​ទាំង​៤ បន្ទាប់មក បាន​បូម​បន្តទៅ​អាង​ប្រព្រឹត្តិកម្ម ឬ​អាង​ចម្រោះ​ទឹកស្អុយ នៅ​ចុង​ឆ្នេរ​អូរ​ឈើទាល មុន​បង្ហូរទឹក​កខ្វក់​ទាំងនោះ​ចូលទៅ​សមុទ្រ​។​

​លោក យន្ត មីន មានប្រសាសន៍ថា គោលបំណង នៃ​ការចុះពិនិត្យ​ជាក់ស្តែង​នៅតាម​ឆ្នេរសមុទ្រ​មួយចំនួន របស់​ថ្នាក់ដឹកនាំ​គណៈកម្មាធិការ​ជាតិ និង​អភិវឌ្ឍ​តំបន់ឆ្នេរ​សមុទ្រ​កម្ពុជា ពេលនេះ ដើម្បី​ជម្រុញ​គម្រោង​អភិវឌ្ឍន៍​តំបន់ឆ្នេរ​សមុទ្រ​ខេត្ត​ព្រះសីហនុ ឲ្យ​រីកចំរើន​ថែមទៀត​។​

​ជាង​នេះ ក៏​ដើម្បី​ពិនិត្យ​តាមដាន​ស្ថានីយ​ស្តុក​ទឹកស្អុយ​ទាំង ៤​កន្លែង ដែល​បានដាក់​ឲ្យ​ដំណើរការ និង​បូមទឹក​កខ្វក់​បន្តទៅ​អាង​ប្រព្រឹត្តិកម្ម​មាន​ទំហំ ១៦​ហិច​តា ដែលជា​អាង​សម្រាប់​ចម្រោះ​ទឹក កខ្វក់ កាត់បន្ថយ​ក្លឹ​ន​ស្អុយ និង​ជាតិពុល ដើម្បី​ឲ្យ​ប្រាកដថា ស្ថានីយ​ទាំងនោះ មានដំណើរ​ការល្អ ឬ​យ៉ាងណា ដើម្បី​ធ្វើការ​កែលម្អ ចំណុច​ខ្វះខាត ឲ្យ​បាន​ប្រសើរឡើង​។​

​តើ​ម​ពី​បញ្ហា​នេះ លោក យន្ត មីន មានប្រសាសន៍ថា រាល់ថ្ងៃនេះ ក្រុមការងារ​ចុះ​ពិនិត្យ​ឆ្នេរសមុទ្រ ប្រព័ន្ធ​លូ បាន​ចុះ​ធ្វើ​សកម្មភាព​ជាប្រចាំ ដោយ​មិន​ធ្វេសប្រហែស​ទេ​។ លោក​បន្តថា ស្ទើរ​ជា​រៀងរាល់ថ្ងៃ ក្រុមការងារ​ចុះ​ពិនិត្យ​ឆ្នេរសមុទ្រ និង​ប្រព័ន្ធ​លូ​បង្ហូ​ទឹកស្អុយ របស់​រដ្ឋបាលខេត្ត​ព្រះសីហនុ បាន​បន្ត​ចុះ​ធ្វើ​សកម្មភាព​ជាប្រចាំ ដោយ​មិន​គិតថា ថ្ងៃ​ដើម​សប្តាហ៍ ឬ​ចុង​សប្តាហ៍​អ្វី​ទេ ប្រយោជន៍​ដើម្បី​ថែរក្សា​បរិស្ថាន​អនាម័យ​ឆ្នេរសមុទ្រ ខេត្ត​ព្រះសីហនុ ឲ្យ​មាន​សោភ័ណភាព និង​អនាម័យ​បរិស្ថាន​ល្អ ដើម្បី​ទាក់ទាញ​កំណើន​ភ្ញៀវទេសចរ​ជាតិ និង​អន្តរ​ជាតិ ឲ្យ​ចូលមក​ទស្សនា​ប្រទេស​កម្ពុជា ក៏ដូចជា​ចូលមក​ទស្សនា​ខេត្ត​ព្រះសីហនុ ឲ្យ​បាន​ច្រើន​នា​បណ្តា​ឆ្នាំ​ខាងមុខ​ទៀត​៕​ ដោយ ៖ ដែន សីមា

spot_img
×