Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

នាយករដ្ឋមន្ត្រី​អង់គ្លេស អង្គុយ​លើ​យន្តហោះ​ពិសេស សង្កេតមើល​យន្តហោះ​ប្រយុទ្ធ​ធ្វើ​សមយុទ្ធ​លើ​ដែនអាកាស​

spot_img

​ខណៈ​ពេល​ធ្វើដំណើរ​តាម​ផ្លូវអាកាស​ពី​កោះ Sip វិលត្រឡប់​មក​ក្រុង London កាលពី​ថ្ងៃ​ទី ២២/១២ យន្តហោះ​ពិសេស​របស់​នាយក​រដ្ឋមន្ត្រី​អង់គ្លេស Anh Theresa May ស្រាប់តែ​ត្រូវ​រារាំង​ដោយ​យន្តហោះ​ប្រយុទ្ធ Typhoon ២​គ្រឿង របស់​ទ័ពអាកាស​ភូមិន្ទ​អង់គ្លេស​។​

យន្តហោះ​ប្រយុទ្ធ Typhoon ចូល​កៀក​យន្តហោះ​ពិសេស​របស់​នាយក​រដ្ឋមន្ត្រី​អង់គ្លេស​។​

​យន្តហោះ​ទាំងនេះ ត្រូវ​បាន​ចាត់ឲ្យ​ចេញ​ធ្វើ​សមយុទ្ធ​ពីមូលដ្ឋាន Conningsby, Lincolnshire ហើយ​អនុវត្ត​វិញ្ញាសារ​រារាំង​។ យន្តហោះ​ទាំង​២​នេះ ចូល​កៀក​ចម្ងាយ​ប្រហែល​តែ ២៥​ម៉ែត្រ​ប៉ុណ្ណោះ​។ ពី​យន្តហោះ​របស់​នាយក​រដ្ឋមន្ត្រី May ព្រមទាំង​បាន​ផ្អៀង​បង្ហាញ​យុទ្ធភ័ណ្ឌ​ដែល​បំពាក់​លើ​យន្តហោះ​។​

​នេះ​ជា​លើកដំបូង​ហើយ​ដែល​នាយករដ្ឋមន្ត្រី​អង់គ្លេស Anh Theresa May បាន​ឃើញ​ដោយ​ផ្ទាល់​ភ្នែក​នូវ​វិញ្ញាសារ​សមយុទ្ធ​រារាំង​របស់​យន្តហោះ​ប្រយុទ្ធ​នៃ​ទ័ពអាកាស​នៅក្នុង​លំហ​។​

​នេះ​ជា​ផ្នែក​មួយ​នៃ​ការធ្វើ​សមយុទ្ធ​រាំង​ស្កាត់​យន្តហោះ​ចម្លែក​ចូលមក​ដែនអាកាស​អង់គ្លេស​។ ការធ្វើ​សមយុទ្ធ​នេះ នាំ​ឲ្យ​យន្តហោះ​ពិសេស​របស់​នាយក​រដ្ឋមន្ត្រី​អង់គ្លេស​ចុះចត​យឺត​ជាង​មួយ​ម៉ោង​ប្រៀប​នឹង​គម្រោង​។​

​អាកាសយាន​និក​លើ​យន្តហោះ​ពិសេស​សង្កេតមើល​យន្តហោះ​ប្រយុទ្ធ​តាមរយៈ​អេក្រង់​រ៉ា​ដា គួរកត់សម្គាល់​ថា យន្តហោះ​ប្រយុទ្ធ Typhoon ច្រើន​ទទួល​ភារកិច្ច​រាំង​ស្កាត់​បណ្តា​យន្តហោះ​ទម្លាក់​គ្រាប់​របស់​រុស្ស៊ី​ដែល​ធ្វើ​សកម្មភាព​នៅ​កៀក​ដែនអាកាស​អង់គ្លេស ហើយ​យន្តហោះ​នី​មួយៗ​ត្រូវបាន​បំពាក់​កាំជ្រួច​ចំនួន ៤​គ្រាប់​។​

​នាយករដ្ឋមន្ត្រី​អង់គ្លេស​កំពុង​ជួបជុំ​ជាមួយ​ពលទាហាន​អង់គ្លេស​នៅ​កោះ Sip៕ សូ​យ​ន​

 

spot_img
×