Tuesday, April 23, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ទំនាស់​គ្នា​នៅ​កន្លែង​ស៊ីការ ត្រឡប់មកផ្ទះ​វិញ​កំពុង​ដេកលក់ ត្រូវ​ភាគី​ជម្លោះ លើកគ្នា​ទៅ​ព្រួត​វាយ បណ្តាល​ឲ្យ​បុរស​របួសធ្ងន់​

spot_img

ខេត្តកណ្តាល ​៖ នគរបាល​ស្រុក​ស្អាង បាន​ឲ្យ​ដឹងថា ករណី​ទំនាស់​គ្នា​នៅ​កន្លែង​ស៊ីការ ត្រឡប់មកផ្ទះ​វិញ​កំពុង​ដេកលក់ ត្រូវ​ភាគី​ជម្លោះ លើកគ្នា​ទៅ​ព្រួត​វាយ បណ្តាល​ឲ្យ​បុរស​របួសធ្ងន់ រួច​គេចខ្លួនបាត់​។ ករណី​ហិង្សា​ដោយ​ចេតនា នេះ កើតហេតុ​ថ្ងៃទី​២១.០៤.២០១៩ វេលា​ម៉ោង ២៣និង០០​នាទី នៅ​ចំនុច​ភូមិ ឬ​ស្សី​ជ្រោយ ឃុំ​ស្វាយ​ប្រទាល ស្រុក​ស្អាង ខេត្តកណ្ដាល​។​

​ជនរងគ្រោះ​ឈ្មោះ សាញ់ ចាន់​សី ភេទ ប្រុស អាយុ​៣៣​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​កសិករ មាន​ទីលំនៅ​ភូមិ ព្រែក​តាជ​រ័ ឃុំ​ស្វាយ​ប្រទាល ស្រុក​ស្អាង ខេត្តកណ្ដាល មាន​ស្នាម​មុត​ត្រង់​ក្បាល​១​កន្លែង និង​កែងដៃ ១​កន្លែង ។​
​ជ​នស​ង្ស​យ័​មាន​ចំនួន ០៥​នាក់​ ៖

១- ឈ្មោះ ហោ វឿន ភេទ ប្រុស អាយុ ៣៧​ឆ្នាំ ជនជាតិខ្មែរ មាន​ទីលំនៅ​ភូមិ​ព្រែក​តា​តិ​ន ឃុំ​ស្វាយ​ប្រទាល ស្រុក​ស្អាង ខេត្តកណ្ដាល​។​(​គេចខ្លួន​) ។

២- ជ​នស​ង្ស​យ័​ចំនួន​០៤​នាក់​ទៀត​មិន​ស្គាល់​អត្តសញ្ញាណ គេចខ្លួន​។​

នៅ​ថ្ងៃទី​២១​មេសា​២០១៩ វេលា​ម៉ោង​១៩.០០​នាទី ជនរងគ្រោះ​បាន​ទៅ​ហូប​ការ​គេ​នៅ​ភូមិ ព្រែក​តា​ជ័រ ឃុំ​ស្វាយ​ប្រទាល ហើយ​បាន​ផឹកស្រា​ស្រវឹង ក៏មាន​ជម្លោះ​ជាមួយ​ជន​ស​ង្ស​យ័ ហើយក៏​ត្រលប់មក​ផ្ទះ​វិញ​ដេកលក់ លុះដល់​ម៉ោង​២៣.០០​នាទី ឈ្មោះ​ហោ វឿន បាន​នាំ​បក្ខពួក​មក​វ៉ៃ​ឈ្មោះ សាញ់ ចាន់​សី ដែល​កំពុង​ដេក​នៅ​នឹង​ផ្ទះ បណ្ដាល​ឲ្យ​របួសស្នាម រួច​ក៏​នាំគ្នា​រត់គេចខ្លួន​តែម្ដង ។

ជនរងគ្រោះ​ត្រូវបាន​ក្រុមគ្រួសារ​យកទៅ​មន្នី​ពេទ្យ​បង្អែក​ស្រុក​កៀនស្វាយ ។​

​ករណីនេះ​កម្លាំង​ជំនាញ​សហការ​ជាមួយ​កម្លាំង​ប៉ុស្តិ៍​រដ្ឋបាល​ស្វាយ​ប្រទាល ប្រមូលផ្ដុំ​សុំ​ណុំ​រឿង​បញ្ជូនទៅ​តុលាការ​ចាត់ការ​តាម​នីតិវិធី ៕​ ដោយ​៖​កូ​ឡាប​

spot_img
×