Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សមត្ថកិច្ចប្រទះឃើញកាំភ្លើងម៉ាក LOCK ជាកាំភ្លើងបាញ់គ្រាប់កង់ក្នុងរថយន្តសាំយ៉ុងមួយគ្រឿង​

spot_img

​ភ្នំពេញ ៖ កម្លាំង ជំនាញ កំពុង ស្រាវជ្រាវ ស្វែងរក ម្ចាស់ កាំភ្លើង ម៉ាក LOCK 19Gen4. AUSTRIA. 9×19 ជា កាំ ភ្លើងបាញ់គ្រាប់កង់ (មូលតូចៗ)មានចំនួន ០៨ គ្រាប់ ដែលក្រុមជនសង្ស័យយកមកទុកក្នុងរថយន្តសាំយ៉ុងមួយគ្រឿងកាលពីថ្ងៃទី ២២ ខែមេសា ឆ្នាំ ២០១៩ វេលាម៉ោង ១ និង ៤៥ នាទីរំលងអ​ធ្រា ត្រ ។​

​លោក វរសេនីយ៍ឯក ទៀង ច័ន្ទ សារ អធិការ នគរបាល ខណ្ឌដូនពេញ បាន ឲ្យ ដឹង ថា បាន ទទួល ព័ត៌មាន ពី ប្រជាពលរដ្ឋ មានរឿង ហេតុ បែក កញ្ចក់ ផ្នែក ខាងក្រោយ រថយន្ត ម៉ាក សាំ យ៉ុ ង ពាក់ ស្លាក លេខ ភ្នំពេញ ២P-៤៧៩៤ ដែល ចត ទុក នៅ មុខ ផ្ទះ លេខ ២២៤ ផ្លូវ ២០០ ភូមិ ៧ សង្កាត់ បឹង រាំង ខណ្ឌដូនពេញ ។ ក្រោយ ទទួល បាន ព័ត៌មាន ភ្លាម លោក អធិការ បាន ចាត់ ឲ្យ កម្លាំង ប៉ុស្តិ៍ បឹង រាំង ចុះ ដល់ ចំណុច កើតហេតុ ខាងលើ សាកសួរ បំភ្លឺ ជុំវិញ ករណី ខាងលើ ។​

​ឆ្លង តាម ការ បំភ្លឺ របស់ ឈ្មោះ គួ ង ណា រ៉ា ភេទ ប្រុស អាយុ ២២ ឆ្នាំ ជា កូន របស់ ម្ចាស់ ឡាន ( ខូចខាត ) នោះ បានអោយ ដឹង ថា គាត់ បានឮ សំលេង ប្រាវ ក៏ បាន ចេញ មក មើលឃើញ កញ្ចក់ ឡាន បែក ហើយ បាន ចូល ផ្ទះ វិញ យក សោរ ឡាន បើកទ្វារ ពិនិត្យ មើលឃើញ កូន កាបូបស្ពាយ តូច មួយ ពណ៌ ទឹកប៊ិច លាយ ខ្មៅ នៅ ក្នុង ឡាន ពេល នោះ សង្ស័យ បាន លើក ស្ទាប មើល ហើយ ក៏ កាន់ ដើរទៅ ជួប​សន្តិសុខ ដែល យាម មុខ សណ្ឋាគារ ឡាក់ សារី វើ ល ដើម្បី អោយ ជួយ មើល សន្តិសុខ នោះ បាន រូត កាបូប មើលឃើញ មាន កាំភ្លើងខ្លី មួយ ដើម ម៉ាក LOCK 19Gen4. AUSTRIA. 9×19 ជា កាំ ភ្លើង បាញ់ គ្រាប់កង់ ( មូល តូចៗ ) មាន ចំនួន ០៨ គ្រាប់ នៅ ក្នុង បង់ និង នៅ ក្នុង ថង់ ផ្លាស ស្ទិ ក ចំនួន ០៩ គ្រាប់ ទៀត សន្តិសុខ នោះ បាន ផ្តល់ ព័ត៌មាន មក សមត្ថកិច្ច យើង ។​

​ឆ្លងតាមការ បំភ្លឺរបស់អ៊ុត សោភ័ណ ភេទ ប្រុស អាយុ ២៧ ឆ្នាំ ជាសន្តិសុខយាមមុខសណ្ឋាគារបានរៀបរាប់ថា នៅ វេលា ម៉ោង ០១ នឹង ៣០ នាទី បានឃើញ ម៉ូតូ ចំនួន ២ គ្រឿង ជិះ មក ពី ទិស ខាងកើត តាម បណ្តាយ ផ្លូវ ២០០ និង មាន ម៉ូតូ មួយ គ្រឿង ម៉ាក ណាយ ហ័ត ពណ៌ ខ្មៅ ស្លៀកពាក់ ឯកសណ្ឋាន ជា អាវុធហត្ថ ជិះ ដេញ ពីក្រោយ មក ដល់ ចំណុច ខាងលើ ឮ សូរ ប្រាវ ហើយ ម៉ូតូ នោះ ក៏ ជិះ ហួស ទៅ ទិស ខាងលិច ឆ្ពោះទៅ ផ្លូវ មុន្នី វង្ស បាត់ អស់ ទៅ ។ បច្ចុប្បន្ន អាវុធ ខ្លី ប៉ុស្តិ៍ បឹង រាំង បាន ទទួលយក មក រក្សា ទុក បណ្តោះអាសន្ន ចំពោះ មុខ សុំ គោលការណ៍ ស្រាវជ្រាវ បន្ត ៕​ ដោយ ៖ កូឡាប

spot_img
×