Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មន្ត្រីជាន់ខ្ពស់​ក្រសួង​អប់រំ​យុវជន​និង​កីឡា​ ជំរុញឲ្យ​ប្រតិភូ​ថ្នាក់ដឹកនាំ​ក្រុមប្រឹក្សា​កុមារ និង​ក្រុមប្រឹក្សា​យុវជន​កម្ពុជា​ពិភាក្សាគ្នា​ដើម្បី​រក​ដំណោះស្រាយ​ល្អ​សម្រាប់​ការអភិវឌ្ឍ​​សាលារៀន​នៅក្នុង​ខេត្ត​របស់ខ្លួន​

spot_img

​តាកែវ ​៖ ក្រោយ​មានការ​ពិនិត្យឃើញថា​សាលារៀន​មួយចំនួន បាន​និង​តំណើរការបាន​យ៉ាង​ល្អ​ជាមួយនិង​ការសិក្សា ជាមួយនិង​ធនធានមនុស្ស​បូក​រួមផ្សំ​ជាមួយនិង​ការរៀបចំ​សម្អាត​បរិស្ថាន​នៅ​ជំវិញ​សាលារៀន​បាន​ស្អាត​ផងដែរ​នោះ គឺ​បានធ្វើអោយ​គុណភាព​លើក​ការងារ​អប់រំ​នៅតាម​សាលា​មួយចំនួន​នៅក្នុង​ប្រទេស ទទួលបាន​ធនធានមនុស្ស​ល្អៗ​ជាច្រើន បន្ទាប់ពី​ក្រសួង​បានរៀបចំ​បង្កើតអោយមាន​ក្រុមប្រឹក្សា​កុមារ និង​ក្រុមប្រឹក្សា​យុវជន​កម្ពុជា​។ ដូច្នេះ​ដើម្បីអោយ​ការងារ​មួយ​នេះ​ទទួល​បាល​ជា​លទ្ធផល​ផ្លែផ្ការ​ល្អ​ផងដែរ​នោះ លោកជំទាវ ស្រូ​យ សុជាតិ អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​យុវជន បាន​ជម្រុញ​អោយ​ប្រតិភូរ​ថ្នាក់ដឹកនាំ​ក្រុមប្រឹក្សា​កុមារ និង​ក្រុមប្រឹក្សា​យុវជន​កម្ពុជា​ពិភាក្សាគ្នា​ឡើងវិញ ដើម្បី​រក​ដំណោះស្រាយ​ល្អ​សម្រាប់​ការអភិវឌ្ឍ​សាលារៀន​នៅក្នុង​ខេត្ត​របស់ខ្លួន ។​

​ថ្លែង​បែបនេះ​ក្នុងពេល​ដែរ​លោកស្រី​អគ្គនាយក​យុវជន ចូលរួម​បើក​សិក្ខាសាលា​ស្តីពី ការ​ពី​និត្យ​ឡើងវិញ​ការងារ​ក្រុមប្រឹក្សា​កុមារ​កម្ពុជា និង​ក្រុមប្រឹក្សា​យុវជន​កម្ពុជា​ឆ្នាំ ២០១៨- ២០១៩ នៅ​សាលប្រជុំ​នៃ​មន្ទីរអប់រំ​យុវជន​និង​កីឡា​ខេត្តតាកែវ កាលពី​ថ្ងៃទី ២២ ខែមេសា ឆ្នាំ​២០១៩ ។

​លោកជំទាវ ស្រូ​យ សុជាតិ បាន​មាន​ប្រសា​ស​ន៏​បន្តថា ជាច្រើន​ឆ្នាំ​មកនេះ​ក្រោយ​ពេលដែល​ក្រសួង​បង្កើត​នៅ​ក្រុមប្រឹក្សា​កុមារ និង​ក្រុមប្រឹក្សា​យុវជន​កម្ពុជា យើង​សង្កេតឃើញថា​នូវ​ក្នុងនោះ​ក៏​នៅមាន​សាលារៀន​មួយចំនួន​ផងដែរ​នៅ​មិនទាន់​ធ្វើ​បានល្អ ដូច្នេះ​ដើម្បីអោយ​មានការ​កែប្រែ​ឡើងវិញ​ជាមួយនិង​ការងារ​នេះ ប្រតិភូរ​ទាំងអស់​ត្រូវ​តែ​សិក្សា​រៀនសូត្រ​ពីគ្នា​និង​យក​គំរូ​តាម​សាលារៀន​គោលដៅ ដែល​ធ្វើបាន ហើយ​យកមកអនុវត្ត​នៅតាម​សាលារៀន​របស់ខ្លួន ។ ក្រុមប្រឹក្សា​កុមារ​កម្ពុជា និង​ក្រុមប្រឹក្សា​យុវជន​កម្ពុជា គឺជា​យន្តការ​មួយ​យ៉ាងសំខាន់ និង​មិនអាច​ខ្វះ​បាន សម្រាប់​បំពេញបេសកកម្ម​នៅតាម​គ្រឹះស្ថានសិក្សា​នានា​ទូរ​ទាំង​ប្រទេស ដែល​ក្រុមប្រឹក្សា​នេះ​មាន​ភារកិច្ច​ជួយ​ការងារ​ក្នុង​សាលារៀន និង​ផ្តល់ឱកាស​ឱ​កុមារ និង​យុវជន បាន​សិក្សា​រៀនសូត្រ​បន្ថែម ពី​ការងារ​ដែល​កើតមានឡើង​នៅក្នុង​សាលារៀន​ជាក់ស្តែង ទាក់ទង​ទៅ​និង​សកម្មភាព​ហ្វឹកហាត់ ដឹកនាំ និង​គ្រប់គ្រង ដើម្បី​អាច​អភិវឌ្ឍ​បំ​ណិ​ន​ទទួលខុសត្រូវ ត្រិះរិះ​ពិចារណា ដោះស្រាយ​បញ្ហា និង​ទំនាក់ទំនង បន្ទាប់ពី​ការសិក្សា​មុខវិជ្ជា​ក្នុង​ថ្នាក់រៀន​រួច ។​

សូមបញ្ជាក់​ផងដែរ​ថា ក្រុមប្រឹក្សា​កុមារ ក្រុមប្រឹក្សា​យុវជន​កម្ពុជា មាននៅ​គ្រប់​គ្រឹះស្ថាន​នានា​នូវ​ទូរ​ទាំង​ប្រទេស​ដែលមាន​សមាជិក​សរុប ១,៧៥៧,៥២៣​នាក់ ដែល​បាន​ដើរតួនាទី​យ៉ាងសំខាន់ សម្រាប់​គាំទ្រ​ដល់​ការអប់រំ​ក្នុង​ប្រព័ន្ធ​របស់​ក្រសួង​អប់រំ​យុវជន និង​កីឡា ៕ ដោយ ៖ តាកែវ

spot_img
×