Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ចាប់​បុរស​ម្នាក់​បង្ហោះ ចែកចាយ​សារ​ប្រមាថ​សម្តេច​តេ​ជោ​ហ៊ុន សែន

spot_img

​ភ្នំពេញ ​៖ ​បុគ្គល​ឈ្មោះ​ស៊ូ យាន​ត្រូវបាន​សមត្ថកិច្ច​ឃាត់ខ្លួន​បញ្ជូនមក​ស្នងកា​រន​គ​បាល​ខេត្ត​ត្បូងឃ្មុំ ក្រោយពី​បង្ហោះ ចែកចាយ​សារ​ប្រមាថ​សម្តេច​តេ​ជោ​ហ៊ុន សែន និង​ប្រជាពលរដ្ឋ​ដែល​គាំទ្រ​ការដឹកនាំ​របស់​សម្តេច​តេ​ជោ​ហ៊ុន សែន នៅលើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​របស់ខ្លួន នៅ​ថ្ងៃទី​២២​មេសា​នេះ​។​

​សមត្ថកិច្ច​ឃាត់ខ្លួន​ជន​រូបនោះ បញ្ជូនមក​ស្នងការ​ន​គ​បាល​ខេត្ត​ត្បូងឃ្មុំ ក្រោយពេល​លោកប៉ា​ន់​ខែម ប៊ុនថន មន្ត្រីជាន់ខ្ពស់​ក្នុង​ជួរ​គណបក្ស​ប្រជាជន​កម្ពុជា ដាក់ពាក្យ​ប្តឹង​ឈ្មោះ​ស៊ូ យាន​នេះ​ចែកចាយ​សារ​ប្រមាថមើល​ងាយ​សម្តេច​តេ​ជោ​ហ៊ុន សែន និង​ប្រជាពលរដ្ឋ​ដែល​គាំទ្រ​ការដឹកនាំ​របស់​សម្តេច​តេ​ជោ​ហ៊ុន សែន នៅលើ​ហ្វេ​ស​ប៊ុ​ក​។​

​លោក​ប៉ាន់​ខែម ប៊ុនថន បាន​សរសេរ​សារ​លើ​ផេ​ក​ហ្វេ​ស​ប៊ុ​ក នៅ​ថ្ងៃទី​២២​មេសា​នេះ​ថា ព្រហើន​ណាស់​បុគ្គល​​នេះ បាន​ប្រមាថ​មកលើ​សម្តេច​តេ​ជោ​ហ៊ុន សែន និង​អ្នកគាំទ្រ​សម្តេច​ទាំងអស់​បែបនេះ ក្នុងនាម​ប្រជាពលរដ្ឋ​ខ្មែរ​ម្នាក់​ដែល​គាំទ្រ​ការដឹកនាំ​របស់​សម្តេច​តេ​ជោ​ហ៊ុន សែន យើងខ្ញុំ​មិន​សុខចិត្ត​ជាដាច់ខាត ចុះ​អ្នក​ទាំងអស់គ្នា​វិញ​យល់​យ៉ាងណាដែរ​?

​លោក​ស៊ូ យាន សមាជិក​ក្រុមប្រឹក្សា​ខេត្ត ត្បូងឃ្មុំ កូតា​គណបក្ស​សង្គ្រោះ​ជាតិ រស់នៅ​ស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ ត្រូវបាន​ប៉ូលិស​ចាប់ខ្លួន នៅ​ម៉ោង​ប្រមាណ​៣និង​៣០​នាទី​រសៀល​ថ្ងៃទី​២២ ខែមេសា ឆ្នាំ​២០១៩​នេះ ខណៈពេល​គាត់​សម្រាក​លើ​អង្រឹង​នៅក្រោម​ផ្ទះ​៕​ ដោយ​៖​កូ​ឡាប​

spot_img
×