Thursday, April 18, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

លោក ស ថេត ដាក់ពិន័យ​បញ្ឈរជើង​អធិការរង​ខណ្ឌដង្កោ​ម្នាក់ និង​មន្ដ្រីនគរបាល​២​នាក់

spot_img

​ភ្នំពេញ ​៖ ពាក់ព័ន្ធ​ករណី​នគរបាល​ខណ្ឌដង្កោ​វាយ មន្ដ្រី ACU​បណ្តាល​ឲ្យ​រងរបួស​នោះ លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ស ថេត អគ្គ​ស្នងការរង​នគរបាលជាតិ និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ បាន​កោះហៅ​មន្ត្រីនគរបាល​ដែល​ប្រព្រឹត្ត​បទល្មើស​នោះមក​សួរនាំ​ហើយ​នៅ​ដំណាក់កាល​ចុងក្រោយ​ក៏បាន សម្រេច​ដាក់ពិន័យ​បញ្ឈរជើង​អធិការរង​នគរបាល​ខណ្ឌដង្កោ​ម្នាក់ និង​មន្ដ្រីនគរបាល​ចំនួន ២​រូប​ផ្សេងទៀត នៅ​ការិយាល័យ​បុគ្គលិក នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ។​

​មន្ដ្រីនគរបាល​ជានខ្ពស់ នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ បាន ឲ្យ​ដឹង​នៅ​ថ្ងៃទី​២២ ខែមេសា ឆ្នាំ​២០១៩​នេះ​ថា បន្ទាប់ពី​សិក្សា និង​ស្រាវជ្រាវ​ចប់សព្វគ្រប់ លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ស ថេត អគ្គ​ស្នងការរង និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ បានសម្រេច​ដាក់ពិន័យ អធិការរង​ខណ្ឌដង្កោ​ម្នាក់ នាយប៉ុស្ដិ៍​ម្នាក់ និង​មន្ដ្រីនគរបាល​ចរាចរ​ណ៍​ម្នាក់ ដែល​ល្មើស​វិន័យ​របស់​កងកម្លាំង​ដោយ​ដាក់​បញ្ឈរជើង​នៅ​ការិយាល័យ​បុគ្គលិក​។​
​មន្ត្រីនគរបាល​ចំនួន ៣​នាក់ ក្នុងនោះ​អធិការរង​ម្នាក់​មានឈ្មោះ នាក់ ណា​រ៉ូ ។​

​ជនរងគ្រោះ លោក ឃឹម ខុម អាយុ​៦៤​ឆ្នាំ មាន​អាសយដ្ឋាន​នៅ​ភូមិ​ព្រែក​រទាំង សង្កាត់​ព្រែក កំពឹស ខណ្ឌដង្កោ រាជធានី​ភ្នំពេញ ជា​មន្ត្រី​កិច្ចសន្យា​នៃ អង្គភាព​ប្រឆាំង​អំពើពុករលួយ បានដាក់​ពាក្យ​ប្តឹង​ទៅកាន់​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ លោក​ឧ​ត្ត​ម​សេនីយ៍​ផ្កាយ​៣ ស ថេត ដោយ​ចោទប្រកាន់​ទៅលើ មន្ត្រីនគរបាល​ខណ្ឌដង្កោ​មួយក្រុម ដឹកនាំ​ដោយ​អធិការរង​ម្នាក់ ថា បាន​តាម​ប្រើ​ហិង្សា​ព្រួត​វាយ​យ៉ាងខ្លាំង​លើ​រូបគាត់ ដោយ​សារ​តែ​ការច្រឡំ​ករណី​គ្រោះថ្នាក់​ចរាចរណ៍​។​

ករណីនេះ​ត្រូវបាន​បែង​ចែកជា​២​ផ្សេងគ្នា ដោយ​មួយ​ពាក់ព័ន្ធ​បទល្មើស​ព្រហ្មទណ្ឌ ដែល​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិតធ្ងន់ នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ បាន​ហៅ​នគរបាល​៣​រូប មក​សួរនាំ និង​កំពុងតែ​បើក​ការស៊ើបអង្កេត​។​

​ដោយឡែក មួយ​ករណី​ទៀត ពាក់ព័ន្ធ​នឹង​បទល្មើស​ចរាចរណ៍ ដោយ​ការិយាល័យ​នគរបាល​ចរាចរណ៍​ផ្លូវគោក កំពុងតែ​ស្រាវជ្រាវ ដោយ​សំអាងថា ក្នុង​ហេតុការណ៍​នេះ​មន្ដ្រី​ជាប់កិច្ចសន្យា​របស់ ACU បាន​បង្ក​គ្រោះថ្នាក់​ចរាចរណ៍ និង​មាន​ជាតិ​អាកុល ហួស​កម្រិត​កំណត់ ដែល​នាំ​ឲ្យ​មានការ​ទទួលខុសត្រូវ​តាមផ្លូវ​ច្បាប់​ផងដែរ ៕​ ​ដោយ​៖​កូ​ឡាប​

spot_img
×