Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌ ផ្អាក​មុខងារ​លោក ជា សុវណ្ណ​ថេត ព្រះរាជអាជ្ញារង​ខេត្តកំពង់ធំ ពាក់ព័ន្ធ ឈូសឆាយ​ព្រៃ​លិច​ទឹក និង​ព្រៃកោងកាង​

spot_img

​ភ្នំពេញ​ ៖ ក្រសួងយុត្តិធម៌ បានសម្រេច​ចេញ​លិខិត​ផ្អាក​មុខងារ​លោក ជា សុវណ្ណ​ថេត ព្រះរាជអាជ្ញារង​នៃ​អយ្យការ​អម​សាលាដំបូង ខេត្តកំពង់ធំ ជា​បណ្តោះអាសន្ន ពាក់ព័ន្ធ​នឹង​ករណី​ចោទប្រកាន់​ពីបទ ផ្តើមគំនិត​ក្នុង​អំពើ​ឈូសឆាយ​ព្រៃ​លិច​ទឹក និង​ព្រៃកោងកាង ។​

​បើ​យោងតាម​លិខិត​របស់​ក្រសួងយុត្តិធម៌​នៅ​ថ្ងៃទី​២២ ខែមេសា ឆ្នាំ​២០១៩​នេះ​ដែល​ចុះ​ហ​ត​ហ​ថ​លេខា​ដោយ​លោក​អង្គ វង្សវឌ្ឍានា រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌ ផ្ញើជូន​ព្រះរាជអាជ្ញា​នៃ​អយ្យការ​អម​សាលាដំបូង​ខេត្តកំពង់ធំ បាន​ក្រសួងយុត្តិធម៌​​នៅ​ថ្ងៃទី​២២ ខែមេសា ឆ្នាំ​២០១៩​នេះ​ដែល​ចុះ​ហ​ត​ហ​ថ​លេខា​ដោយ​លោក​អង្គ វង្សវឌ្ឍានា រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌ ផ្ញើជូន​ព្រះរាជអាជ្ញា​នៃ​អយ្យការ​អម​សាលាដំបូង​ខេត្តកំពង់ធំ បាន​បញ្ជាក់ថា ក្រសួងយុត្តិធម៌​បានទទួល​នូវ​លិខិត​ចុះ​ថ្ងៃទី​១៩ ខែមេសា ឆ្នាំ​២០១៩ របស់​អយ្យការ​អម​សាលាដំបូង​ខេត្តកំពង់ធំ ជូន​ដំ​ណឹ​ិ​ង​ស្តីអំពី​ការចោទប្រកាន់​លើ​ឈ្មោះ ជា សុវណ្ណ​ថេត ព្រះរាជអាជ្ញារង​ពីបទ​ផ្តើមគំនិត​ក្នុង​អំពើ​កាប់ឆ្ការ​គាស់ ឈូសឆាយ​ព្រៃ​លិច​ទឹក និង​ព្រៃកោងកាង ឬ​ហ៊ុមព័ទ្ធ​កាន់កាប់​ព្រៃ​លិច​ទឹក និង​ព្រៃកោងកាង ប្រ​ពឹ​ត្ត​នៅ​ចំណុច​បឹង​អាត្រា​ព្រួល ភូមិ​ទួល​នាង​សាវ ឃុំ​ផាត់​សណ្តាយ ស្រុក​កំពង់ស្វាយ ខេត្តកំពង់ធំ កាលពី​ថ្ងៃទី​១៣ ដល់​ថ្ងៃទី​១៧ ខែមេសា ឆ្នាំ​២០១៩ បទល្មើស​ព្រហ្មទណ្ឌ​ដែលមាន​ចែង​ឲ្យ​ផ្តន្ទាទោស​តាម​បញ្ញា​ត្តិ​មាត្រា​២៨ នៃ​ក្រមព្រហ្មទណ្ឌ និង​មាត្រា​៩៨ នៃ​ច្បាប់​ស្តីពី​ជលផល​។​

​យោងតាម​ប្រភពពី​អាជ្ញាធរ​ក្នុង​ខេត្តកំពង់ធំ បានឱ្យដឹងថា ដីព្រៃ​លិច​ទឹក និង​ដី​ជម្រក​ត្រី​ពង​កូន​ខាងលើនេះ ត្រូវបាន​គេ​បំផុស​ឱ្យមាន​ចលនា​ចុះទៅ​ឈូសឆាយ​កាលពី​ថ្ងៃទី​១៣ ខែមេសា កន្លងទៅនេះ​។ ដី​នោះ​ដែល​គេ​ឈូសឆាយ​រំលោភ​យក​នោះ​មាន​ទំហំ​ប្រមាណ​ជា ១០​ហិកតា​។ បច្ចុប្បន្ន​មាន​ប្រជាពលរដ្ឋ និង​ត្រាក់ទ័រ​មួយចំនួន​ត្រូវបាន​អាជ្ញាធរ​ចុះទៅ​ចាប់ខ្លួន និង​រឹបអូស​យក​ត្រាក់ទ័រ​យកមក​រក្សាទុក​។​

ចលនា​ឈូសឆាយ​ទន្ទ្រាន​យក​ដីព្រៃ​លិច​ទឹក និង​ដី​ត្រី​ពង​កូន​នៅ​ជុំវិញ​តំបន់​បឹង​ទន្លេសាប​កំពុងមាន​សក​ម្ម​ភាព​ផុលផុស​ខ្លាំង​។ បើតាម​ប្រភពពី​មន្ត្រីជលផល​មិន​ត្រឹមតែ​នៅក្នុង​ខេត្តកំពង់ធំ​នោះទេ នៅក្នុង​ខេត្តសៀមរាប នៅ​ខេត្តកំពង់ឆ្នាំង ក៏​កំពុងមាន​សកម្មភាព​ឈូសឆាយ​ទន្ទ្រាន​យក​ដីព្រៃ​លិច​ទឹក និង​ដីព្រៃ​ត្រី​ពង​កូន​៕​ ​ដោយ​៖​បញ្ញា​ស័ក្តិ

spot_img
×