Wednesday, April 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រុមគ្រួសារ​នៃ​សព​មន្ត្រី​អង្គការ​បោសសម្អាត​មីន Halo Trust ទទួល​អំណោយ​និង​សង់ផ្ទះ​ជូន​

spot_img

បន្ទាយមានជ័យ ៖ ក្រុមគ្រួសារ​នៃ​សព​មន្ត្រី​អង្គការ​បោសសម្អាត​មីន Halo Trust នៅ​ភូមិ​ប្រាសាទ​ត្បែង ឃុំ​បន្ទាយឆ្មារ ស្រុក​ថ្មពួក ដែល​ស្ថិត​តំបន់​ជួរ​ភ្នំ​ដងរែក បាន​ទទួល​អំណោយ​ពី​រដ្ឋបាល​ខេត្ត​យ​មានជ័យ នគរបាល​ការពារ​ព្រំដែន​លេខ​៩១១ និង​យុវជន​នៃ​សហ​ភព​សហ​ព័ន្យុវ​ជនកម្ពុជា​(​សស​យក​)​។ ជនរងគ្រោះ​ជា​បុគ្គលិក​អង្គការ​បោសសម្អាត​មីន​ហា​ឡូ​ត្រាស្ត​( Halo Trust) នោះ​មានឈ្មោះ សែន ដាវ ភេទ​ប្រុស​អាយុ​៤០​ឆ្នាំ មាន​ជម្ងឺឆ្កួត​ធ្លាក់ឈាម ហើយ​ស្លាប់​នៅ​មន្ទីរពេទ្យបង្អែក​ខេត្ត​មិត្តភាព​កម្ពុជា ជប៉ុន​មង្គល​បូរី​កាលពី​ថ្ងៃ​ទី​២០​ធ្នូ ហើយ​ធ្វើ​បុណ្យ​សព​ចប់​កាលពី​ថ្ងៃ​ទី​២១​ធ្នូ ឆ្នាំ​២០១៧​។ ប្រពន្ធ​នៃ​សព​មាន​ឈ្មោះ​គឺ​ម សារុន អាយុ​៣៩​ឆ្នាំ មានកូន​៥​នាក់ ក្នុងនោះ​នៅ​សល់​៣​នាក់​ក្នុង​បន្ទុក ហើយ​រស់នៅ​ក្នុង​កូន​ផ្ទះ​តូច​មួយ​ដែលមាន ៣​គ្រួសារ​ឯណោះ​។

​ដំណឹង​ពី​ការស្លាប់​នេះ​និង​ស្ថានភាព​ជីវភាព​ទីទ័លក្រ​នៃ​គ្រួសារ​បុគ្គលិក​អង្គការ​បោសសម្អាត​មីន​ហា​ឡូ​ត្រាស្ត​នេះ បាន​ដឹង​តាមរយ​:​លោក​វរ​:​សេនី​យ៍ រឹ​ទ្ធ រ៉​ម មេបញ្ជាការរង​តណ​បន់​ប្រតិបត្តិការ​សឹក​រង​ខេត្ត​បន្ទាយមានជ័យ​ទទួល​ទិស​ស្រុក​ថ្មពួក​នុង​វរ​:៥០៥ ខណ​:​លោក​មក​ចូលរួម​សិក្ខាសាលា​សិក្ខាសាលា​ស្តី​ពី​អនុម័ត​ផែនការ​បោសសម្អាត​មីន​ថ្នាក់​ខេត្ត​បន្ទាយមានជ័យ​ប្រចាំឆ្នាំ​២០១៨​ខាងមុខ​។ លោក​បាន​អំពាវនាវ​ជូន​មន្ត្រី​ថ្នាក់​ដឺ​ក​នាំ​និង​មន្ត្រី​ពាក់ព័ន្ធ​នៃ​រដ្ឋបាល​ខេត្ត​ដើម្បី​ជួយ​គ្រួសារ​ជនរងគ្រោះ​។

​ជា​ការឆ្លើយតប លោក ឈើ​យ ចាន់ណា អភិបាលរង​ខេត្ត​បន្ទាយមានជ័យ​ដែល​ដឹកនាំ​ពិភាក្សា​អនុម័ត​ផែនការ​នោះ​បាន​ទទួល​សំណូមពរ ហើយ​បាន​ស្នើសុំ​អនុសាសន៍​លោក​លោក សួន បវរ អភិបាលខេត្ត​ដើម្បី​អន្តរាគមន៍​ជួយ​។ ក្នុងនោះ​លោក​អភិបាលខេត្ត​បានល្តល់​ថវិកា ១​លាន​រៀល​សម្រាប់​ចំណាយ​រៀបចំ​បុណ្យសព​។ ថ្ងៃទី​២២​ធ្នូ លោក ឈើ​យ ចាន់ណា ដែល​ដឹកនាំ​មន្ត្រី កងកម្លាំង​ទៅ​សួរ​សុខ​រំលែក​ទូក្ខ​ដោយផ្ទាល់​និង​យុវជន​សសយក បាន​ផ្តល់​ដល់​គ្រួសារ​សព​នូវ​អង្ករ​៥០​គ​ក្រ​,​មី​៣​កេះ ទឺក​សុទ្ធ​១​កេះ ទឹកត្រី​ទឹកស៊ីអ៊ីវ​ប្រង​ឆា​និង​គ្រឿងទេស​ជាច្រើន​មុខ​ទៀត​។​

​ចំណែក លោក​វរសេនីយ៍ សូរ ចាន់ណា​រី មេបញ្ជាការ​នគរបាល​ការពារ​ព្រណ​ដែន​គោក​វរ​សេនា​តូច​លេខ​៩១១ បាន​ជួយ​ថវិកា​២​លាន​រៀល តាមរយ​:​លោក សួន បវរ អភិបាលខេត្ត​ដើម្បី​យក​ទៅ​ជួយ​ជួសជុល កែលម្អ​ផ្ទះ​ជូន​គ្រួសារ​រងគ្រោះ​នោះ​។​

​លោក​វរសេនីយ៍ ជុន លាង រង​វរ​:៩១១ បាន​នាំ​ថវិកា​នោះ​ទៅ​ប្រគល់ជូន​លោក ឈើ​យ ចាន់ណា ហើយ​ប្រគល់​បន្តទៅ​លោក​វរសេនីយ៍ រឹ​ទ្ធ រ៉​ម ដើម្បី​លោក​ទុក​ទិញ​សម្ភារ​:​សាងសង់​ផ្ទះ​។ ក្នុងនោះ កម្លាំង​សាងសង់​និង​ការហូបចុក​ជា​បន្ទុករ​បស់​កងកម្លាំង​វរ​:​លេខ​៥០៥ នៃ​តំបន់​ប្រតិបត្តិ​ក​ប្រសឹ​ករង​ខេត្ត​បន្ទាយមានជ័យ​។​

​ក្នុងនាម​លោក អភិបាលខេត្ត លោក​ឈើ​យ ចាន់ណា បាន​សូម​ចូលរួម​លោក​ស្តាយ​និង​រំលែក​ទុក​ចំពោះ​គ្រួសារ​នៃ​សព​បុគ្គលិក​អង្គការ​បោសសម្អាត​មីន ហើយ​ផ្តល់​កម្លាំងចិត្ត​អោយ​ខិតខំ​ប្រកប​របរ​រកស៊ី​ចិញ្ចឹម​ជីវិរត​បន្ត​ដោយ​ក្តី​សង្ឃឹម ព្រោះ​មាន​អាជ្ញាធរ​សមត្ថកិច្ច​គ្រប់​ថ្នាក់ នៃ​រាជរដ្ឋាភិបាល​ដែល​ដឹកនាំ​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា​ចាំ​គាំពារ​និង​ជួយ​គ្រប់ពេល​៕ ដោយ ៖ បន្ទាយ​

 

spot_img
×