Tuesday, April 23, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

គ្រោះ​រញ្ជួយ​ដី​វាយប្រហារ​កោះ​ភី​លី​ពី​ន ផ្តាច់​ជីវិត​មនុស្ស ៨​នាក់ និង​របួស​ជាច្រើន​

spot_img

​មនុស្ស​យ៉ាង​ហោច​ណាស់​ចំនួន ៨​នាក់​បាន​ស្លាប់ បន្ទាប់​ពី​គ្រោះ​រញ្ជួយ​ដី​បាន​វាយប្រហារ​ទៅលើ​កោះ Luzon ប្រទេស​ភី​លី​ពី​ន​។​

​គ្រោះ​រញ្ជួយ​ដី​ដែល​មាន​រង្វាស់ ៦,១​រិច​ទ័រ បាន​កើតឡើង​នៅ​ថ្ងៃ​ច័ន្ទ​ពេល​ល្ងាច បណ្តាល​ឲ្យ​ព្រលានយន្តហោះ នៅលើ​កោះ​នោះ​ត្រូវ​ខូចខាត​យ៉ាង​ខ្លាំង និង​បាន​បំផ្លាញ​អាគារ ២​ខ្នង​ទាំង​ស្រុង​ផងដែរ​។​

​អាជ្ញាធរ​ភី​លី​ពី​ន​មាន​ការព្រួយបារម្ភ​ថា មាន​មនុស្ស​ជាច្រើន​នាក់​កំពុង​ជាប់​នៅក្រោម​អាគារ​បាក់បែក ស្ថិតក្នុង​ខេត្ត Pampanga​។​

​ក្នុង​ហេតុការណ៍​នោះ មាន​មនុស្ស​ចំនួន ២០​នាក់​បាន​រងរបួស​។ នេះ​បើ​តាម​ការបញ្ជាក់​លោក​អភិបាលខេត្ត​ឈ្មោះ Lilia Pineda ប្រាប់​ទីភ្នាក់ងារ​សារពត៌មាន Reuters​។​

​ក្រុម​ជួយសង្គ្រោះ​កំពុង​ធ្វើ​ប្រតិបត្តិការ ដើម្បី​ស្វែងរក​អ្នក​ជាប់​នៅ​ក្រោម​អាគារ​៕

 

​អត្ថបទ​ប្រែ​សម្រួល​ដោយ​៖ សុភ័​ក្រ​

​ប្រភព​៖ BBC​

spot_img
×