Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្តេច​ក្រឡាហោម ដាក់​ផែនការ ក្នុង​​ការងារ​ប្រយុទ្ធ ប្រឆាំង​អំពើ​ជួញដូរ​មនុស្ស​

spot_img

ភ្នំពេញ​ ៖ សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ អញ្ជើញ​ជា​អធិបតី​ក្នុង​កិច្ចប្រជុំ​ផ្សព្វផ្សាយ​របាយការណ៍​ជាតិ​ស្តីពី​ការងារ​ប្រយុទ្ធ ប្រឆាំង​អំពើ​ជួញដូរ​មនុស្ស​ឆ្នាំ​២០១៨ និង​ទិសដៅ​ឆ្នាំ​២០១៩​។​

សម្តេច​ក្រទ្បា​ហោម ស ខេង បាន​ថ្លែងថា ត្រូវ​ស្វែងរក​មេក្ខោ​ងទាំង​នៅក្នុង​ប្រទេស និង​ក្រៅ​ប្រទស​ឱ្យ​បាន ដើម្បី​យក​មក​កាត់ទោស​តាម​ផ្លូវច្បាប់ ក្នុង​គោលបំណង​បង្ហាញ​ទៅ​មតិ​សហគមន៍​អន្តជាតិ​ថា​រាជរដ្ឋាភិបាល​ពិតជា​មាន​ឆន្ទះ​ក្នុង​ការបង្ក្រាប​ការ​ជួញ​ដូរ​មនុស្ស​។ នៅ​ខេត្ត​បាត់ដំបង និង​បន្ទាយមានជ័យ ត្រូវ​រឹតបន្តឹង​ច្រករបៀង​ដែល​ជន​ល្មេី​សភាគ​ច្រេី​ន​នាំ​ពលករ​ចេញ​ទៅ​ក្រៅខុសច្បាប់​។ ត្រូវ​លេីកទឹកចិត្ត​ពលរ​ដ្ឋ​ដែល​ធ្វេី​ចំណាកស្រុក ចេញ​ចូល​តាម​ច្រក​អន្តរជាតិ​។ ត្រូវ​សិក្សា​ស្រាវជ្រាវ​មូលហេតុ​ដែល​ពលករ​ធ្វេី​ចំណាកស្រុក​ខុសច្បាប់ ហើយ​ពេល​បញ្ជូន​មក​វិញ ពិការ ឬ​មាន​បញ្ហា​ផ្សេងៗ​។​

​សូមជម្រាបថា នៅក្នុង​ឆ្នាំ​២០១៨ ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ បាន​រក​ឃេ​ី​ញ​បទ​ល្មេី​ស​ថ្មី និង​បាន​បង្ក្រាប​ករណី​ជួល​ពោះ​ជំនួស ដេ​ី​ម្បី​នាំទារក​ឆ្លងដែន បាន​ចំនួន​២​លេីក ដោយលេីក​ទី​១ ចាប់ខ្លួន​ជនសង្ស័យ​៥​នាក់ មាន​ស្ត្រី​ពពោះ​ជំនួស​៣២​នាក់ និង​លេីក​ទី​២ ចាប់​ជនសង្ស័យ​បាន​៣​នាក់ ស្ត្រី​ពពោះ​ជំនួស​១១​នាក់​។​

​យោងតាម​របាយការណ៍​របស់ គ​.​ជ​.​ប​.​ជ បានបង្ហាញ​ថា ការងារ​បង្ក្រាប និង​សង្គ្រោះ​ជនរងគ្រោះ នៅ​ឆ្នាំ​២០១៨​កន្លងទៅ ក្រុម​ការងារ​អនុវត្ត​ច្បាប់ បាន​បង្ក្រាប​បទល្មើស​អំ​ពើ​ជួញដូរ​មនុស្ស និង​អំពើ​ធ្វើ​អាជីវកម្ម​ផ្លូវភេទ សរុប​បាន ១៣៤/១៥៩​ករណី បើ​ប្រៀបធៀប​នឹង​ឆ្នាំ​២០១៧ មាន​ការថយចុះ​ចំនួន​២៥​ករណី ស្មើនឹង​១៥,៧២%​។​

​សរុប​ជនសង្ស័យ ដែល​ត្រូវបាន​ឃាត់ខ្លួន និង​បញ្ជូន​ទៅ​សាលាដំបូង​ចំនួន​២២៤/២០៣​នាក់ ធៀប​នឹង​ឆ្នាំ​២០១៧ កើន ឡើង​ចំនួន​២១​នាក់ (​ស្រី​៩៨​នាក់​) ក្នុង​នោះ​ជនសង្ស័យ​ជា​អនីតិជន​១៧​នាក់ និង​ជនបរទេស​ចំនួន ៣១/២០​នាក់ មាន​៩​សញ្ជាតិ គឺ​ចិន​១៥​នាក់ អង់គ្លេស​៦​នាក់ វៀតណាម​៣​នាក់ កាណាដា​០២​នាក់ អូស្ត្រាលី​ម្នាក់ ន័រ​វេ​សម្នាក់ ហូ​ល្លង់​ម្នាក់ នូវែល​ហ្សេ​ឡង់​ម្នាក់ និង​ហ្វីលីពីន​ម្នាក់​។​
​ក្នុង​ប្រតិបត្តិការ​បង្ក្រាប សមត្ថកិច្ច​បាន​សង្គ្រោះ​ជនរងគ្រោះ ករណី​ជួញដូរ​មនុស្ស និង​អាជីវកម្ម​ផ្លូវភេទ​សរុប​ចំនួន ២៣០/៣៤៥​នាក់ (​ធៀប​នឹង​ឆ្នាំ​២០១៧ ថយចុះ​ចំនួន​១១៥​នាក់​) ក្នុងនោះ​មាន​អាយុ​ក្រោម​១៥​ឆ្នាំ​៩២​នាក់ អាយុ​ពី​១៥​ឆ្នាំ​-១៧​ឆ្នាំ ចំនួន​២៣​នាក់ និង​អាយុ​១៨​ឆ្នាំ​ឡើង ១១៥​នាក់ (​បាន​បញ្ជូន​ទៅ​មន្ទីរ​សង្គមកិច្ច​៩២​នាក់ ទៅ​អង្គការ​ដៃគូ​០២​នាក់ និង​បញ្ជូន​ទៅ​គ្រួសារ ចំនួន​១៦​នាក់​)​។​

​ករណី​អំពើ​ជួញដូរ​មនុស្ស​៖ បង្ក្រាបបាន ៣៩/៤៨​ករណី (​ប្រៀបធៀប​នឹង​ឆ្នាំ​២០១៧ ថយចុះ​ចំនួន​៩​ករណី​) ឃាត់ខ្លួន​ជនសង្ស័យ ចំនួន​​១០៥​នាក់ (​ស្រី​៧៨​នាក់​) ក្នុងនោះ​មាន​អនីតិជន​ម្នាក់ និង​ជនបរទេស​០៥​នាក់ សញ្ជាតិ​ចិន​។ សង្គ្រោះ​ជនរងគ្រោះ ចំនួន​៦៤​នាក់ អាយុ​ក្រោម​១៥​ឆ្នាំ ៩​នាក់ អាយុ​ពី​១៥-១៧​ឆ្នាំ ១០​នាក់ និង​អាយុ​១៨​ឆ្នាំ​ឡើង ៤៥​នាក់ (​ប្រគល់​ឲ្យ​មន្ទីរសង្គម​កិច្ច ចំនួន​២០​នាក់ អង្គការ​ដៃគូ​ចំនួន​០២​នាក់ និង​ទៅ​គ្រួសារ​ចំនួន​៤២​នាក់​)៕​ ដោយ ​៖​ កូឡាប

spot_img
×