Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

លោកជំទាវ​ម៉ែន សំអន ប្រកាស​សេចក្តីសម្រេច​ក្រុមការងារ​ថ្នាក់ជាតិ​ថ្មី និង​បន្ត​ការងារ​សម្រាប់​ក្រុមការងារ​នីតិកាល​ទី​៦ នៃ​រដ្ឋសភា ចុះ​ខេត្តស្វាយរៀង​ចំនួន​១៤៦​នាក់

spot_img

​ខេត្ត​ស្វាយរៀង​ ៖ លោកជំទាវ​កិត្តិ​សង្គហ​បណ្ឌិត​ម៉ែន សំអន​ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​ទំនាក់ទំនង​ជាមួយ​រដ្ឋ​សភា ព្រឹទ្ធសភា​និង​អធិការកិច្ច​និង​ប្រធាន​ក្រុមការងារ​ថ្នាក់​ជាតិ​ចុះជួយ​ខេត្ត​ស្វាយរៀង​កាលពី​ព្រឹក​ថ្ងៃ​ទី​២២​ខែ​មេសា​ឆ្នាំ​២០១៩​បានធ្វើការ​ប្រកាសសេចក្តី​សម្រេច​ក្រុមការងារ​ថ្នាក់​ជាតិ​ថ្មី និង​បន្ត​ការងារ​សម្រាប់​ក្រុមការងារ​នីតិកាល​ទី​៦ នៃ​រដ្ឋសភា របស់​ក្រុម​ការងារ​ថ្នាក់​ជាតិ​ចុះ​ខេត្ត​ស្វាយរៀង​ចំនួន​១៤៦​នាក់​។​នៅក្នុង​ពិធី​នេះ​មាន​ការចូលរួម​ពី​អស់លោក​លោកស្រី​ជា​ក្រុមការងារ​ថ្នាក់ជាតិ​និង​អ្នក​ដែល​ពាក់​ពន្ធ័ប្រមាណ​១០០០​នាក់​ផង​ដែរ​។​

​លោកជំទាវ​កិត្តិ​សង្គហ​បណ្ឌិត​ម៉ែន សំអន​ថ្លែង​នូវ​ការកោតសរសើរ​ដោយស្មោះ ចំពោះ​អស់ លោក លោកស្រី ដែល​បាន​ចុះ​ផ្ទាល់​តាម​មូលដ្ឋាន និង​បាន​យក​អស់ពី​ស្មារតី កម្លាំងកាយ​ចិត្ត​ក្នុង​ការបំពេញ​ភារកិច្ច និង ជួយ គាំទ្រ​យ៉ាង សកម្ម​គ្រប់​សកម្មភាព​រួមចំណែក​តាមដាន​ការអនុវត្ត​កម្មវិធី​នយោបាយ និង​យុទ្ធសាស្ត្រ​ចតុកោណ ដំណាក់កាល​ទី ៤ របស់ រាជរដ្ឋាភិបាល និង រួមចំណែក ជួយ​ខេត្ត​ស្វាយរៀង ទទួលបាន​ជោគជ័យ​រាល់​ភារកិច្ច​ជា​បន្តបន្ទាប់ ពិសេស ការធានា​ស្ថិរភាព​នយោបាយ សន្តិសុខ និង សណ្តាប់ធ្នាប់​សាធារណៈ ដែល​បាន​បង្ក​លក្ខណៈ​ងាយស្រួល ដល់​ការអភិវឌ្ឍ​លើ​គ្រប់​វិស័យ ។​

​លោកជំទាវ​កិត្តិ​សង្គហ​បណ្ឌិត​ម៉ែន សំអន​បាន​ថ្លែង​ទៀត​ថា​ក្រុមការងារ​ត្រូវ​ទាក់ទង ដោយ​ផ្ទាល់​ជាមួយ​ប្រជាជន​នៅ​មូលដ្ឋាន ដោយ​ក្តាប់​ឲ្យបាន​ច្បាស់លាស់​រាល់​សំណូមពរ ឬ​សគល់​នៃ​បញ្ហា ការ​ប្រឈម និង​ការលំបាក​របស់​ប្រជាជន​ទូទៅ និង​រិះរក​គ្រប់​មធ្យោបាយ ជួយ​សម្រួល និង​ដោះស្រាយ ឲ្យបាន​ទាន់​ពេលវេលា​ប្រកបដោយ​ប្រសិទ្ធភាព ដើម្បី​ផ្តល់​ភាពកក់ក្តៅ និង​ការជឿរ​ជាក់​លើ​រាជរដ្ឋាភិបាល​។​ក្តាប់​ឲ្យបាន​ច្បាស់លាស់​រាល់​សំណូមពរ ឬ​សគល់​នៃ​បញ្ហា ការ​ប្រឈម និង​ការលំបាក​របស់​ប្រជាជន​ទូទៅ និង​រិះរក​គ្រប់​មធ្យោបាយ ជួយ​សម្រួល និង​ដោះស្រាយ ឲ្យបាន​ទាន់​ពេលវេលា​ប្រកបដោយ​ប្រសិទ្ធភាព ដើម្បី​ផ្តល់​ភាពកក់ក្តៅ និង​ការជឿរ​ជាក់​លើ​រាជរដ្ឋាភិបាល​។

​លោកជំទាវ​បាន​បន្តថា​ក្រុមការងារ​ត្រូវ​បន្ត​អនុវត្ត​ឲ្យ​ជោគជ័យ នូវ កម្មវិធី​នយោបាយ​របស់​រាជរដ្ឋាភិបាល ពិសេស យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់កាល​ទី ៤ ធ្វើ​កំណែទម្រង់​ស៊ីជម្រៅ ក្នុងនោះ​មាន​វិស័យ​៤​ជា​អាទិភាព​គឺ​ទឹក ភ្លើង ផ្លូវ មនុស្ស​កាត់បន្ថយ​ភាព​អសកម្ម​របស់​ថ្នាក់ដឹកនាំ និង​មន្ត្រី​ដោយ​បន្ត​ការអនុវត្ត​តាម​ទិស​ស្លោក “​ឆ្លុះ​កញ្ចក់ ងូតទឹក ដុស​ក្អែល ព្យាបាល និង​វះកាត់​” ។

​លោកជំទាវ​បានបញ្ជាក់​ថា​លើសពីនេះ​ទៀត រាជរដ្ឋាភិបាល ក៏​បាន​ត្រៀម លក្ខណៈ ជាស្រេច ដើម្បី​ធ្វើ​កំណែទម្រង់​នានា​ក្នុង​គោលបំណង​ពង្រឹង​សមត្ថភាព​មន្ត្រី​រាជកា​រ​ស៊ីវិល និង​វិស័យ​ឯកជន ដើម្បី​ទទួលបាន​ផលចំណេញ​ជា​អតិបរិមា ពី​ការធ្វើ​សមាហរណកម្ម​សេដ្ឋកិច្ច​របស់​កម្ពុជា​ទៅក្នុង​សហគម​សេដ្ឋកិច្ច​អាស៊ាន ក្នុង​តំបន់​ផ្សេងទៀត និង​ក្នុង​សកលលោក​ ៕ ដោយ ៖ ​វ៉ៃកូ​

spot_img
×