Friday, September 17, 2021

លោកជំទាវ​ម៉ែន សំអន ៖ ​ព្រះពុទ្ធសាសនា និង​ទី​វត្ត​អារាម មិន​គ្រាន់តែ​ជា​ទី​សក្ការៈបូជា​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏​ជា​ទីកន្លែង​សម្រាប់​បណ្តុះ​នូវ​បញ្ញាញ្ញាណ និង​ជា​ថ្នាល​សម្រាប់​បណ្តុះ​គ្រាប់ពូជ​បញ្ញវ័ន្ត

​ខេត្ត​ស្វាយរៀង​ ៖ លោកជំទាវ​កិត្តិ​សង្គហ​បណ្ឌិត​ម៉ែន សំអន​ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​ទំនាក់ទំនង​ជាមួយ​រដ្ឋ​សភា ព្រឹទ្ធភា​និង​អធិការកិ​ច្ច​និង​ជា​ប្រធាន​ក្រុមការងារ​ថ្នាក់​ជាតិ​ចុះជួយ​ខេត្ត​ស្វាយរៀង​បាន​លើកឡើង​ថា ព្រះពុទ្ធសាសនា និង​ទី​វត្ត​អារាម មិន​គ្រាន់តែ​ជា​ទី​សក្ការៈបូជា​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏​ជា​ទីកន្លែង​សម្រាប់​បណ្តុះ​នូវ​បញ្ញាញ្ញាណ និង​ជា​ថ្នាល​សម្រាប់​បណ្តុះ​គ្រាប់ពូជ​បញ្ញវ័ន្ត សម្រាប់​ការកសាង ជាតិ​ក្នុង​គ្រប់​វិស័យ​ផងដែរ​។ ម្យ៉ាងទៀត​ប្រវត្តិសាស្ត្រ និង​បទពិសោធន៍​ក៏​បាន​បង្ហាញឱ្យឃើញថា វត្ត​អារាម​មាន​តួនាទី​រួមចំណែក​ក្នុង​ការកសាង សង្គមជាតិ​មួយ​ប្រកប​ដោយ​សីលធម៌ និង​ចរិយា​ធម៌​ល្អ ដូច្នេះហើយ​ដើម្បី​ឱ្យមាន​ការអភិវឌ្ឍ​សង្គមកិច្ច សេដ្ឋកិច្ច​ប្រកបដោយ​សមធម៌ និង​មាន​ចីរភាព ទាមទារ​ឱ្យមាន​ការអភិវឌ្ឍ​ផ្នែក​អប់រំ​សីលធម៌ និង​ចរិយា​ធម៌​ផង​ដែរ ។

​ការ​ថ្លែង​របស់​លោកជំទាវ​កិត្តិ​សង្គហ​បណ្ឌិត​ម៉ែន សំអន​បែបនេះ​ក្នុងឱកាស​ដែល​អញ្ជើញ​ជា​គណៈអធិបតី​ក្នុង​ពិធី​បុណ្យ​បញ្ចុះ​ខណ្ឌ​សី​ម៉ា​និង​សមទ្ធិ​ល​នានា​ក្នុង​វត្ត​ទួល​តា​ព្រហ្ម​ស្ថិតក្នុង​ភូមិ​ស្វាយ​តា​ភ្លរ​ឃុំ​បាសាក់​ស្រុក​ស្វាយជ្រំ​ដែល​មាន​ប្រជាពលរដ្ឋ​ចូលរួម​ជាង​១០០០​នាក់​កាលពី​ព្រឹក​ថ្ងៃ​ទី​២១​ខែ​មេសា​ឆ្នាំ​២០១៩​។​

​លោកជំទាវ​កិត្តិ​សង្គហ​បណ្ឌិត​ស្រី​ម៉ែន សំអន​ក៏បាន​ថ្លែង​នូវ​ការ​ផ្តាំផ្ញើរ​សាកសួរ​សុខ​ទុក​ពី​សំណាក់​សម្តេច​តេជោ​ហ៊ុន​សែន​និងស​ម្តេចកិ​ត្តិ​ព្រឹទ្ធ​បណ្ឌិត​ប៊ុន​រ៉ានី​ហ៊ុន សែន​ជូន​ដល់​អង្គពិធី​ផងដែរ​។​

​ឱកាស​នោះ​លោកជំទាវ​កិត្តិ​សង្គហ​បណ្ឌិត​ម៉ែន សំអន​ក៏បាន​រំលឹក​ផង​ដែរ​ថា សម្រាប់​ការរៀបចំ​ព្រឹត្តិការណ៍ សង្ក្រាន​នៅក្នុង​ឆ្នាំនេះ ជា​កិត្តិយស​ណាស់​សម្រាប់​ខេត្ត​ស្វាយរៀង​របស់​យើង​ជាប់​ចំណាត់ថ្នាក់​លេខ ២ ដែល​មាន​អ្នកចូលរួម​ច្រើនជាងគេ ក្នុង​បណ្តា​ចំណោម រាជធានី ខេត្ត ដែល​បាន​រៀបចំ​ព្រឹត្តិការណ៍​សង្ក្រាន្ត​។

​លោកជំទាវ​កិត្តិ​សង្គហ​បណ្ឌិត​ម៉ែន​សំអន​បាន​ធ្វើការ​ផ្តាំផ្ញើ​ដល់​ផ្តាំផ្ញើ​ដល់​អាជ្ញាធរ​ឃុំ ស្រុក ខេត្ត កងកំលាំងប្រដាប់អាវុធ និង​បងប្អូន​ប្រជាពលរដ្ឋ​ដូច​តទៅ ៖

​ទី​១. អាជ្ញាធរ​មូលដ្ឋាន​គ្រប់​លំដាប់ថ្នាក់ សូម​បន្ត​យកចិត្តទុកដាក់ ដល់​ការអនុវត្ត​នយោបាយ​ភូមិ​-​ឃុំ​មាន​សុវត្ថិភាព​ឲ្យមានប្រសិទ្ធ ភាព​ខ្ពស់ ។ ជាពិសេស ត្រូវ​ជៀសឲ្យផុត​ពី​គ្រឿងញៀន និង​ត្រូវ​ចូលរួម​គោរព​ច្បាប់​ចរាចរណ៍​ទាំងអស់គ្នា ។​

​ទី​២. អាជ្ញាធរ​មូលដ្ឋាន​គ្រប់​លំដាប់ថ្នាក់ សូម​យកចិត្តទុកដាក់​ផ្តល់​សេវា​រដ្ឋបាល​ជូន​ប្រជាពលរដ្ឋ ដូចជា​ការបញ្ជាក់​សំបុត្រកំណើត ការធ្វើ​អត្តសញ្ញាណប័ណ្ណ ការងារ​នានា​ដែល​ប្រជាពលរដ្ឋ​ចាំបាច់​ត្រូវការ​សេវា​ពី​អាជ្ញាធរ គឺ​ត្រូវតែ​អនុវត្ត និង​ផ្តល់​ជូន​ប្រជាពលរដ្ឋ​ឲ្យទាន់​ពេលវេលា និង​ប្រសិទ្ធភាព​ខ្ពស់ ។​

​ទី​៣. លោកគ្រូ អ្នកគ្រូ ត្រូវធ្វើ​ជា​គំរូ​ល្អ ជា​គ្រូបង្រៀន​ល្អ និង​ប្រកបដោយ​ក្រមសីលធម៌ ដើម្បី​ចូលរួម​ចំណែក​ជាមួយ​រាជរដ្ឋាភិបាល ក្នុងការ​កសាងបាន​ធនធានមនុស្ស​ប្រកបដោយ​ចំណេះដឹង​ខ្ពស់ និង​អត្ត​ចរិក ចរិយា​ល្អ​។ ក្មួយៗ​សិស្សានុសិស្ស​ត្រូវ​ខិតខំ​រៀនសូត្រ និង​ត្រូវ​ធ្វើជា​កូន​ល្អ សិស្ស​ល្អ និង​មិត្ត​ល្អ ។​

ទី​៤. ត្រូវ​រួមគ្នា​ជ្រោង​ទង់​សុខសន្តិភាព និង​ការអភិវឌ្ឍ និង​រួម​គ្នា​ថែរក្សា​នូវ​សមិទ្ធិផល​នានា​ឱ្យបាន​គង់វង្ស សម្រាប់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយៗ​ទៀត​។​

​ទី​៥. មន្ត្រីរាជការ​គ្រប់​លំដាប់ថ្នាក់ ត្រូវ​តែ​ប្រព្រឹត្ត​អំពើ​ល្អ និង​បម្រើ​សេវា​សាធារណៈ​ឱ្យបាន​ល្អ​ប្រសើរ ជូន​ប្រជាពលរដ្ឋ​នៅ​មូលដ្ឋាន​។​

​ទី​៦. ត្រូវ​ជឿ​ទុកចិត្ដ​លើ​រាជរដ្ឋាភិបា​ល​កម្ពុជា​ដែល​មាន សម្ដេច​តេជោ ជា​នាយករដ្ឋមន្ដ្រី និង​ជា​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា ដរាបណា​នៅមាន សម្ដេច​តេជោ និង​គណបក្ស​ប្រជាជន​កម្ពុជា នោះ​សម្ដេច​តេជោ និង​ជា​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា មិន​បោះបង់​បងប្អូន​ឡើយ គឺ​នៅតែ​រួម​សុខ រួមទុក្ខ​ជាមួយ​បងប្អូន​ជានិច្ច ។​

​ទី​៧. សូម​អំពាវនាវ​ដល់​ប​ង​ប្អូន​ប្រជាពលរដ្ឋ​ទាំងអស់​គ្នា​ត្រូវ​យកចិត្ត ទុក្ខ​ដាក់​និង​ប្រុងប្រយ័ត្ន​ខ្ពស់ ដោយសារ​អាកាសធាតុ​មានការ ប្រែប្រួល​កម្តៅ​ខ្លាំង និង​ប្រយ័ត្ន​ចំពោះ​អគ្គីភ័យ​ដែល​កើតឡើង ជាយថាហេតុ​។​

​ទី​៨. សូម​អំពាវនាវ​អង្គ​បោះឆ្នោត​ត្រៀមខ្លួន​ទៅ​បោះឆ្នោត​ ៕ ដោយ ៖ វ៉ៃកូ​